ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ឺម…ការពិតឃាតករជាក្មួយ​បង្កើតឯង​សោះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​នេះជាករណី​​ឈាម​ស្រែក​ស្បែក​ហៅ ក្រោយក្មួយប្រុសបង្កើតបាន​សម្លាប់​ឪពុកមា​ រយៈ​ប្រមាណ​ជាង​៣​ម៉ោង ក៏​ត្រូវ​​សមត្ថកិច្ច​ឃាត់ខ្លួន​ ។ គួរបញ្ជាក់ថា ជនសង្ស័យ​ជា​ក្មួយញៀន​ថ្នាំរូបនេះ​​ ​​បាន​​វាយ​សម្លាប់​ឪពុក​មា​បង្កើត…

រាជធានីភ្នំពេញ ៖ ​នេះជាករណី​​ឈាម​ស្រែក​ស្បែក​ហៅ ក្រោយក្មួយប្រុសបង្កើតបាន​សម្លាប់​ឪពុកមា​ រយៈ​ប្រមាណ​ជាង​៣​ម៉ោង ក៏​ត្រូវ​​សមត្ថកិច្ច​ឃាត់ខ្លួន​ ។ គួរបញ្ជាក់ថា ជនសង្ស័យ​ជា​ក្មួយញៀន​ថ្នាំរូបនេះ​​ ​​បាន​​វាយ​សម្លាប់​ឪពុក​មា​បង្កើត ជា​អ្នក​រត់​រ៉ឺ​ម៉ូតូ​នឹង​ដំបង​ឈើ​ជ្រុង​ បណ្តាលឱ្យ​​ស្លាប់​ក្នុង​ថ្លុកឈាម​ ​បង្ក​​ការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៣ ​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១២​មិថុនា ​ស្ថិត​នៅ​តាម​ផ្លូវលំ​ក្បែរ​ផ្ទះ​របស់​ខ្លួន ​ក្នុងភូមិ​អណ្តូង សង្កាត់​គោករ​ការ ​ខណ្ឌ​ព្រែក​ព្នៅ ។

សេចក្តីរាយកាណ៍បន្តថា ជន​រង​គ្រោះ​​ដែលស្លាប់ឈ្មោះ​កែម គី​រី​វុ​ធ ហៅ​ពៅ ​អាយុ​៥០​ឆ្នាំ ជាអ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ស្នាក់​នៅ​ភូមិ​កើតហេតុ​ខាងលើ​ ។ ចំណែក​ជន​ដៃដល់​ឈ្មោះ ហេង ច័ន្ទ​សុផល ​អាយុ​២៨​ឆ្នាំ​ ជា​មនុស្ស​ញៀន​ថ្នាំ​ និង​ជាមនុស្ស​ពិការ​ម្រាមជើងផង មាន​លំនៅ​ផ្ទះ​ក្បែរ​គ្នា ។​

បន្ទាប់​ពី​ឃាត់ខ្លួន ​សមត្ថកិច្ច​ដកហូត​បាន​ដំបង​ឈើ​ជ្រុង​នៅផ្ទះ​​ឃាតករ​​ផង​ដែរ​។ តាម​ប្រភព​​​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ មាន​មេជាង​សំណង់​ម្នាក់ ​ឈ្មោះ​ប៉េង វុ​ធ​ធិ​ន​ អាយុ​៣៧​ឆ្នាំ ដែល​ជា​អ្នក​ធ្វើ​ផ្ទះ​ឱ្យ​ជន​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​ចេញ​មក​យក​ខ្សាច់ ​ក៏​ប្រទះ​ឃើញ​បុរស​ជា​ម្ចាស់ផ្ទះ​ដេក​ស្លាប់​​ក្នុង​ថ្លុកឈាមបាត់ទៅ​ហើយ ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះ​ពិនិត្យ​តែ​ម្តង​ ។

បន្ទាប់​​ពីកម្លាំង​​នគរបាល​ជំនាញ​ចុះ​ទៅ​កន្លែង​កើតហេតុ ធ្វើការ​ត្រួតពិនិត្យ​សព ឃើញមាន​ស្នាម​ផុងលលាដ៍​ពីក្រោយ​។ នគរបាល​ជំនាញ​​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ត្រូវ​បាន​ឃាតករវា​យក​សម្លាប់​នឹង​របស់​រឹង​ ។ ​សមត្ថកិច្ច​ដាក់ការ​សង្ស័យ​ថា ឃាតករ​មិន​នៅ​ឆ្ងាយ​នោះ​ទេ ។​

បន្ទាប់​ពី​មានការ​សាកសួរ​ជុំវិញ​កន្លែង​កើត​ហេតុ​និង​ពិនិត្យ មើល​តាម​កា​ម៉េ​រ៉ា​សុ​វត្តិភាព​ក្បែរ មិន​មាន​ន​ណា​ម្នាក់​ឆ្លងកាត់ទី​នោះ​ទេ ហើយ​​មានការ​សង្ស័យ អ្នក​នោះ​ក្បែរ​នោះ​​ឈាន​ទៅ​រក​ឃើញ​ដំបង​ឈើ​ជ្រុង​នៅ​ក្នុងផ្ទះ​ក្មួយ​បង្កើត​ជន​រង​គ្រោះ​ បាន​ឃាត់ខ្លួន​តែ​ម្តង ។

​ទោះ​ជា​យ៉ាងណា ភ្លាម​ៗជន​នោះ​ពុំ​ទាន់​បាន​សារភាព​ទេ ​។ តាម​នគរបាល​មូលដ្ឋាន​បានអោយ​ដឹង​ថា កន្លង​មក ជនសង្ស័យ​ជា​មនុស្ស​ញៀន​ថ្នាំ និង​ធ្លាប់​មាន​គំនុំ​ដោយសារ​តែ​ឪពុកមា ស្តីអោយ​ពី​រឿង​លួច​យក​ទួលណឺវីស ។ ​កន្លងមក ជន​សង្ស័យដែល​ជា​មនុស្ស​ញៀន​ថ្នាំ ដែល​ម្តាយ​រត់​ចេញពីផ្ទះ​លែង​នៅ​ជាមួយ ធ្លាប់​បាន​គំរាម និង​ប៉ុនប៉ង​សម្លាប់​ក្រុម​គ្រួសារ​ទៀតផង ។

តាម​នគរបាល​បានឱ្យ​​ដឹងទៀត​ថា ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទិញ​ចំណី ហើយ​បាន​ដាក់​ឱ្យឆ្កែ​ស៊ី ដែល​ជា​ឱកាសល្អ​ ត្រូវ​បាន​ក្មួយ​លួច​វាយ​ពីក្រោយ​សម្លាប់​តែម្តង​ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ