ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​៥​មុខ​នេះ គួរតែ​ចៀស​ឲ្យ​ឆ្ងាយ ពេល​មាន​ផ្ទៃពោះ​ដំបូង

4 ឆ្នាំ មុន

ខាងក្រោម​នេះ Health.com.kh យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ដែល​អាច​នាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​កើត​មាន​គ្រោះថ្នាក់​។ តើ​មាន​អ្វី​ខ្លះទៅ? ១-អ្នក​មិន​គួរ​ញ៉ាំ​ឆា​ខ្វៃ​ច្រើន​ឡើយ ព្រោះ​សារធាតុ​ដែល​មាន​ក្នុង​នោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខួរក្បាល​កូន​ក្នុង​ផ្ទៃ ដោយ​ធ្វើ​ឲ្យ​ខួរក្បាល​កូន​លូតលាស់​មិនល្អ​ឡើយ​។ ២-អ្នក​មិន​គួរ​ញ៉ាំ​តែ និង​កាហ្វេ​ក្នុង​ពេល​មាន​ផ្ទៃពោះ​៣​ខែ​ដំបូង​ឡើយ ព្រោះ​កាហ្វេ​អ៊ី​ន​អាច​ធ្វើ​ឲ្យ​កូន​លូត​លាស់​មិន​បាន​ល្អ…

ខាងក្រោម​នេះ Health.com.kh យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ដែល​អាច​នាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​កើត​មាន​គ្រោះថ្នាក់​។ តើ​មាន​អ្វី​ខ្លះទៅ?

១-អ្នក​មិន​គួរ​ញ៉ាំ​ឆា​ខ្វៃ​ច្រើន​ឡើយ ព្រោះ​សារធាតុ​ដែល​មាន​ក្នុង​នោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខួរក្បាល​កូន​ក្នុង​ផ្ទៃ ដោយ​ធ្វើ​ឲ្យ​ខួរក្បាល​កូន​លូតលាស់​មិនល្អ​ឡើយ​។

២-អ្នក​មិន​គួរ​ញ៉ាំ​តែ និង​កាហ្វេ​ក្នុង​ពេល​មាន​ផ្ទៃពោះ​៣​ខែ​ដំបូង​ឡើយ ព្រោះ​កាហ្វេ​អ៊ី​ន​អាច​ធ្វើ​ឲ្យ​កូន​លូត​លាស់​មិន​បាន​ល្អ ថែម​ទាំង​អាច​ធ្វើ​ឲ្យួ​ប៉ះពាល់​ដល់​ទម្ងន់​របស់​កូន​។ ជា​ពិសេស អាច​ធ្វើ​ឲ្យ​ឈាម​ក្នុង​រាង​កាយ​របស់​អ្នក​ម្តាយ​ផលិត​មិន​គ្រប់គ្រាន់​ឡើយ​។

៣-ថ្លើម​សត្វ​ក៏​អ្នក​ម្តាយ​មាន​ផ្ទៃពោះ​ដំបូង​មិន​គួរ​ពិសា​រដែរ ព្រោះ​មិនល្អ​ចំពោះ​កូន​ក្នុង​ផ្ទៃ​ឡើយ​។ ប្រសិនជា​អ្នក​បរិភោគ​ថ្លើម​សត្វ​ដើម្បី​ចង់​ស្រូប​យក​វីតាមីន​A និង​D អ្នក​អាច​ពិសារ​ការ៉ុត ឬ​បន្លែ​ផ្សេង​ទៀត​ដើម្បី​ជំនួស​វិញ ទើប​មិន​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​។

៤-ក្នុង​ពេល​ដែល​អ្នក​ទើបតែ​មាន​ផ្ទៃពោះ អ្នក​អាច​ចាញ់កូន ហើយ​ញ៉ាំ​ម្ជូរ​ច្រើន ដើម្បី​បំបាត់​អាកា​រៈ​ក្អួត​នេះ​។ ប៉ុន្តែ​អ្នក​មិន​គួរ​ពិសារ​ច្រើន​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រពះ​របស់​អ្នក ថែម​ទាំង​អាច​ធ្វើ​ឲ្យ​កូន​លូតលាស់​មិន​បាន​ល្អ​នោះ​ទេ​។

៥-អ្នក​ម្តាយ​មិន​គួរ​បរិភោគ​បង្អែម ឬ​ស្ករ​ច្រើន​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​ធាត់ ហើយ​អាច​ធ្វើ​ឲ្យ​ខូច​ធ្មេញ​របស់​កូន​ក្នុង​ផ្ទៃ​បាន​យ៉ាង​ងាយ​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ពី​អាហារ​ទាំងនេះ ដើម្បី​ល្អ​ចំពោះ​សុខភាព​កូន​ក្នុង​ផ្ទៃ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ