ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ត្រី​ដែល​ងាយ​នឹង​មាន​ដុំ​សាច់​ក្នុង​ស្បួ​ន​ជាងគេ​

4 ឆ្នាំ មុន

ដុំ​សាច់​ក្នុង​ស្បូន មក​ពី​ពាក្យ Fibroid, Leiomyoma ឬ Myoma គឺជា​ដុំ​សាច់​កើត​ចេញពី​សាច់ដុំ​ក្នុង​ស្បូន​របស់​មនុស្ស​ស្រី​។ ដុំ​សាច់​បែប​នេះ​ភាគច្រើន​គឺជា​ដុំ​សាច់​ស្លូត​ប៉ុណ្ណោះ ហើយ​មាន​តែ​មួយ​ប៉ុណ្ណោះ តែ​ក៏​អាច​មាន​ច្រើន​គ្រាប់​ដែរ​។…

ដុំ​សាច់​ក្នុង​ស្បូន មក​ពី​ពាក្យ Fibroid, Leiomyoma ឬ Myoma គឺជា​ដុំ​សាច់​កើត​ចេញពី​សាច់ដុំ​ក្នុង​ស្បូន​របស់​មនុស្ស​ស្រី​។ ដុំ​សាច់​បែប​នេះ​ភាគច្រើន​គឺជា​ដុំ​សាច់​ស្លូត​ប៉ុណ្ណោះ ហើយ​មាន​តែ​មួយ​ប៉ុណ្ណោះ តែ​ក៏​អាច​មាន​ច្រើន​គ្រាប់​ដែរ​។ ដុំ​សាច់​នេះ​អាច​មាន​ទំហំ​តូច​ប៉ុន​គ្រាប់​ផ្លែ​ប៉ោម ឬ​ធំ​ប៉ុន​ផ្លែក្រូច ប៉ុន្តែ​វា​កម្រ​នឹង​មាន​ទំហំ​ធំ​ខ្លាំង​ជាង​នេះ​ណាស់​។

ក្នុង​ចំណោម​ស្ត្រី​ម្នាក់ គឺ​មានឱកាស​កើត​ដុំ​សាច់​នេះ​ពី ២០ ទៅ​៨០​ភាគរយ នៅ​ពេល​ពួក​គេ​អាយុ​ដល់ ៥០​ឆ្នាំ​។ ដុំ​សាច់​នេះ​ភាគច្រើន​កើត​លើ​ស្ត្រី​វ័យ ៤០ ទៅ​៥០​ឆ្នាំ​។ ប៉ុន្តែ​មិនមែន​ស្ត្រី​ទាំងអស់​ដែល​មាន​ដុំ​សាច់​នេះ​ដឹង​ថា​បង្ហាញ​រោគ​សញ្ញា​របស់​វា​នោះ​ទេ​។ ចំពោះ​ស្ត្រី​ដែល​មាន​អាកា​រៈ​ដុំ​សាច់​ក្នុង​ស្បូន​ច្រើន​តែ​យល់​ថា ពិបាក​រស់​ជាមួយ​ដុំ​សាច់​នេះ​ណាស់​។ អ្នកខ្លះ​មាន​អាកា​រៈ​ឈឺចាប់ និង​មក​រដូវ​ច្រើន​ៗ​។ ដុំ​សាច់​ក្នុង​ស្បូន​ក៏​ដាក់​សម្ពាធ​ទៅ​លើ​ប្លោក​នោម ដែល​ជា​ហេតុ​នាំ​ឲ្យ​នោម​ញឹក​ដែរ​។

មាន​កត្តា​ច្រើន​ណាស់​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​ប្រឈម​ខ្លាំង​នឹង​ការ​កើត​ដុំ​សាច់​ក្នុង​ស្បូន​ដូច​ជា​៖

១-អាយុ ពី ៣០ ទៅ​៤០​ឆ្នាំ ប៉ុន្តែ​ក្រោយ​ពី​ស្ត្រី​រ៉ាំ​ង​រដូវ​រួច វា​នឹង​ស្វិត​ទៅ​វិញ​ដោយ​ខ្លួនឯង
២- បើសិនជា​ស្ត្រី​ម្នាក់​មាន​ម្តាយ​កើត​ដុំ​សាច់​ក្នុង​ស្បូន ការ​ប្រឈម​មុខ​របស់​នាង​នឹង​ទ្វេ​មួយ​ជា​បី
៣- ស្ត្រី​ដែល​មានពូជ​ជា អាហ្វ្រិក​កាត់​អា​មេ​រិ​ក​ទំនងជា​ងាយ​កើត​ដុំ​សាច់​ក្នុង​ស្បូន​ជាង​ស្ត្រី​ជនជាតិ​ស្បែក.​ស
៤- ស្ត្រី​ដែល​ធាត់​ៗ​គឺ​ប្រឈម​ខ្ពស់​នឹង​ដុំ​សាច់​ក្នុង​ស្បូន​នេះ​ណាស់

ការ​ដែល​ស្ត្រី​មាន​ទម្លាប់​ញ៉ាំ​សាច់​ក្រហម​ៗ​ច្រើន​ៗ ជា​ពិសេស​សាច់​គោ ក៏​ប្រឈម​ខ្ពស់​នឹង​ការ​កើត​ដុំ​សាច់​ក្នុង​ស្បូន​ដែរ​។ ប៉ុន្តែ​ការ​ញ៉ាំ​បន្លែ​ពណ៌​បៃតង​ច្រើន​ហាក់បីដូចជា​ការពារ​នាង​កុំ​ឲ្យ​កើត​ជំងឺ​នេះ​អ​ញ្ចឹ​ង (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ