ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វឹកហ្វឺន​យុទ្ធវិធី និង​ជំនាញ​អប់រំ​ចិត្តសាស្ត្រ ចំណេះដឹង​ដល់​យោធា

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កម្មវិធី​បិទ និង​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​យុទ្ធវិធី​ថ្នាក់​ខ​,​គ ថ្មើរជើង​របស់​វរ​សេនា​តូច​លេខ​៥២១ និង​វគ្គ​ហ្វឹកហ្វឺន​ទូទៅ​ដល់​កងកម្លាំង​ចំណុះ​នៅ​ទីបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥២ ស្ថិត​នៅ​ភូមិ​ផ្លូវ​មាស ឃុំ​ត្រែង​ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង វេលា​ព្រឹក​ថ្ងៃ​ទី​១១…

ខេត្តបាត់ដំបង ៖ កម្មវិធី​បិទ និង​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​យុទ្ធវិធី​ថ្នាក់​ខ​,​គ ថ្មើរជើង​របស់​វរ​សេនា​តូច​លេខ​៥២១ និង​វគ្គ​ហ្វឹកហ្វឺន​ទូទៅ​ដល់​កងកម្លាំង​ចំណុះ​នៅ​ទីបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥២ ស្ថិត​នៅ​ភូមិ​ផ្លូវ​មាស ឃុំ​ត្រែង​ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង វេលា​ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា​នេះ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក ឯក សំ​អូន មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ព្រមទាំង​មេបញ្ជាការ​រង​នាយការិយាល័យ​មក​ចូលរួម​សរុប​ទាំង​សិក្ខាកាម​ទាំងអស់​ប្រមាណ​៥០០​នាក់ ។

លោក​ឧត្តមសេនីយ៍ទោ ម៉ី សឹ​ង្ហ​ន មេបញ្ជាការ​កងពល​ថ្មើរជើង​លេខ​៥២ បាន​មាន​មតិ​ស្វាគមន៍​រួច​មក​លោក​ឧត្តមសេនីយ៍ត្រី គុ​ជ នាង មេបញ្ជាការ​រង នាយសេនាធិការ​កងពល បាន​អាន​របាយការណ៍​បិទ​វគ្គ និង​បើក​វគ្គ​ថ្មី​មួយទៀត​ដោយ​បាន​បញ្ជាក់​ថា កម្មវិធី​បិទ​វគ្គ​នេះ មាន​សិក្ខាកាម​ចំនួន​២៤០​នាក់​មក​ពី​វរ​សេនា​តូច​លេខ​៥២១ និង​៥២៣ ដោយ​ត្រូវ​ប្រើ​ពេលវេលា​ចំនួន​៤៥​ថ្ងៃ ត្រូវ​បញ្ចប់​ក្នុងថ្ងៃនេះ ដោយ​មាន​ខ្លឹមសារ​ហ្វឹកហ្វឺន​អំពី​យុទ្ធវិធី និង​ជំនាញ អប់រំ​ចិត្តសាស្ត្រ​ចំណេះដឹង​យោធា​រួម ដែល​មាន​វិធីសាស្ត្រ​ទ្រឹស្តី​ក្នុង​ថ្នាក់ និង​អនុវត្តន៍​ជាក់ស្តែង​លើ​ទីលាន ហើយ​មានការ​ធានា​ការ​ហូប​ចុក​តាម​គោល​របប​ថ្នាក់លើ​ប្រគល់​ឲ្យ​ដោយ​គ្មាន​ខ្វះខាត​អ្វី​ឡើយ ហើយ​បន្ត​បើក​វគ្គ​ហ្វឹកហ្វឺន​បន្ត​ទៀត ដល់​វរ​សេនា​តូច​លេខ​៥២៤ មាន​សមាសភាព​ចំនួន​២១៥​នាក់ ប្រើ​ពេលវេលា​ហ្វឹកហាត់​ចំនួន​១០៦​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១១ ខែមិថុនា​នេះ​តទៅ ហ្វឹកហ្វឺន​ដោយ​ថ្មើរជើង និង​នៅ​កន្លែង​តាម​ក្បួន​យោធា​ចា​រ្យ ជំនាញ​ផ្នែក​កងទ័ព ។

ក្រោយ​ពី​ចែក​វិ​ញ្ញា​ប័ណ្ណ​ប​ត្រ ដល់​សិក្ខាកាម​ទទួល​បាន​និទ្ទេស​ល្អ​ចំនួន​៨៤​នាក់​រួច​មក លោក​ឧត្តមសេនីយ៍ឯក សំ​អូន បាន​មាន​មតិ​ផ្តាំ​ថា​នេះ ជា​ការ​រ​រីក​ចម្រើន​របស់​កងពល​លេខ​៥២ ដែល​មាន​លទ្ធភាព​អាច​បើក​វគ្គ​បណ្តុះបណ្តាល​បំប៉ន​ជំនាញ​ដោយ​ខ្លួនឯង​បាន​ដោយ​គ្រាន់តែ​យក​គ្រូ​យោធា​ចា​រ្យ ដែល​មានបទពិសោធន៍​មក​ពី​ថ្នាក់លើ​មក​តែ​ប៉ុណ្ណោះ ហើយ​សុំ​ឲ្យ​សិក្ខាកាម​ទាំងអស់​ត្រឡប់​ទៅ​វិញ​យកចិត្តទុកដាក់ ពង្រឹង​វិន័យ​រៀនសូត្រ​យុទ្ធវិធី​បន្ថែម​ទៀត ហើយ​ត្រូវ​មាន​សាមគ្គីភាព​ឯកភាព រក្សា​សុខមាលភាព រៀបចំ​ជំរុំ​ជំរក ធានា​ការ​ហូប​ចុក ក្នុង​ជីវភាព​របស់​អង្គភាព​បន្ថែម​ទៀត ។

លោក​ឧត្តមសេនីយ៍​បាន​បន្ថែម​ទៀត​ថា សូម​នាំ​គ្នា​ជៀសវាង​ឲ្យ​បាន​អំពី​របប​អាងខ្នង​ប្រចាំ​គ្នា​ក្នុង​កិច្ច​ការងារ​រួម​ទាំងអស់​គ្នា​ដោយ​ប្រឹងប្រែង​រួម​សហការ​ឈរ​លើ​ស្មារតី​មាន​ឆន្ទៈ ការពារ​ជាតិ ការពារ​ប្រជាជន មិន​ឲ្យ​ជន​អគតិ​មួយ​ចំនួន​មក​បំផ្លាញ​សុខ​សន្តិភាព​ដែល​យើង​បាន​មក​ដោយ​លំបាក​នេះ​បាត់បង​ទៅ​វិញ​បាន​ឡើយ ។

លោក​បាន​ប្រៀបធៀប​បទ​ពិសោធន៍​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ឆ្នាំ​១៩៧០​ដល់​១៩៧៥ ដែល​លន់ ណុ​ល បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេចឪ​តាម​ខ្សែ​ញាក់​របស់​អា​មេ​រិ​កាំ​ង រួច​មក​ប្រទេស​ជាតិ​ក៏​បាន​ធ្លាក់​ក្នុង​របប​សង្គ្រាម​កាប់សម្លាប់​ប្រល័យពូជសាសន៍​គ្នា​ឯង​រហូត​កងទ័ព​យើង​បាន​រំដោះ​ដោយ​មានការ​ជួយ​ជ្រោមជ្រែង​ពី​កងទ័ព​វៀតណាម​ផង ទើប​យើង​បាន​រស់​សម្បូរ​សប្បាយ មានការ​រីក​ចំរើន​ដល់​សព្វ​ថ្ងៃនេះ ។

លោក​ឧត្តមសេនីយ៍​បាន​ជំរុញ​ការ​អនុវត្តន៍​តាម​តួនាទី​ដោយ​រួម​កិច្ច​សហ​ប្រ​តិ​បត្ត​ការ គោរព​តាម​ប្រសាសន៍​សម្តេច​ទាំង​១០​ចំណុច និង​អភិក្រម​ទាំង​៥​ក្នុង​អាណត្តិ​ថ្មី​នេះ ហើយ​បន្ត​អនុវត្តន៍​រាល់​ខ្លឹមសារ​របស់​យោធភូមិ​ភាគ​ទី​៥ ក្នុង​កិច្ចការ​ជួយ​ចិញ្ចឹម​ថែរក្សា​កងកម្លាំង ផ្តល់​ជំរុំ​ជំរក ផ្តល់​កន្លែងធ្វើការ​ងារ​គ្រប់​តាម​អង្គភាព​បាន​គ្រប់គ្រាន់ ដូច្នោះ​ពេល​នេះ​មាន​តែ​ការ​ពង្រឹង ពង្រីក​បន្ថែម​ទៀត​ក្នុង​ជួរ​កងទ័ព​ឲ្យ​កាន់តែ​មានគុណ​ភាព និង​ប្រសិទ្ធភាព​បន្ថែម​ទៀត ក្នុង​កិច្ចការ​ការពារ​ជាតិ កសាង​អភិវឌ្ឍ សង្គម​ជាតិ​កម្ពុជា​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​មាន​សុខ​សន្តិភាព​ដ៏​ពិតប្រាកដ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ