ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Chelsea បាត់​ឱកាស​យក Coutinho មក​លេង​នៅ​ក្លិប​ព្រោះតែ​រឿង​សំខាន់​មួយ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​តោ​ខៀវ Chelsea ត្រូវ​បាត់​ឱកាស​ទិញ​យក​កីឡាករ​របស់​ក្លិប​អ្នកមាន​បុណ្យ Philippe Coutinho ដោយសារ​តែ​ត្រូវ​ទទួល​ពិន័យ​ពី…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​តោ​ខៀវ Chelsea ត្រូវ​បាត់​ឱកាស​ទិញ​យក​កីឡាករ​របស់​ក្លិប​អ្នកមាន​បុណ្យ Philippe Coutinho ដោយសារ​តែ​ត្រូវ​ទទួល​ពិន័យ​ពី FIFA ហាម​មិន​ឱ្យ​ទិញ​ចូល​កីឡាករ​ក្នុង​ចន្លោះ​រដូវ​កាល​ចំនួន​២​ដង ។

ពិន័យ​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម​ខាង​តោ​ខៀវ​មាន​ចន្លោះ​ប្រហោង​យ៉ាង​ធំ​ជួសជុល​មិន​ចេញ ក្រោយ​ពេល Eden Hazard ចាកចេញ​ទៅ​លេង​ឱ្យ Real Madrid ។ កីឡាករ Coutinho របស់​ក្លិប Barcelona គឺជា​កីឡាករ​មួយ​ដ៏​សាក​សម​សម្រាប់​មក​ជំនួស​កន្លែង​របស់ Eden Hazard ដែល​ក្លិប Chelsea ចង់បាន​ជាទី​បំផុត ។

តាម​ការ​ពី​ភា​ក្សា​គ្នា​របស់​ក្លិប Barcelona គេ​អាច​នឹង​លក់​កីឡាករ​នេះ​ចេញ ហើយ​គេ​អាច​នឹង​ត្រូវ​ទិញ​ដោយ Chelsea ។ ជា​សំណាងអាក្រក់ Chelsea មិន​អាច​ធ្វើការ​ទិញ​ចូល​បាន​ទេ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ Coutinho ខិត​កាន់តែ​ជិត​ទៅ​នឹង​ការ​ចូល​លេង​ឱ្យ​ក្លិប​អ្នកមាន​បារាំង PSG ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​ប្រេ​ស៊ី​ល Coutinho កន្លង​មក​បាន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មិនល្អ​ពេល​លេង​នៅ​ក្លិប Barcelona ក្រោយ​ពី​ទិញ​ខ្លួន​ក្នុង​តម្លៃ​១៤៥​លាន​ដុល្លារ​អា​មេ​រិ​ក ព្រោះតែ​ក្លិប​តែង​ចាត់​ទុក​គេ​ជា​កីឡាករ​បន្ទាប់បន្សំ ៕

ប្រភព ៖ Thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ