ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​មិនដឹង​មកពីណា​ឈរ​តោង​ចំរឹង​បង្អួច ផ្អើល​អ្នក​ភូមិ​អង្វរ​ឱ្យ​ចុះ (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​បន្ទាប់​ពី​យុវជន​ម្នាក់​ដែល​សង្ស័យ​ថា​បែក​ថ្នាំ​ហើយ​ឡើង​ទៅ​លើដំបូល​ផ្ទះ​មួយ​កន្លែង​ប៉ុនប៉ង​លោត​សម្លាប់​ខ្លួន ប៉ុន្តែ​មិន​បាន​សម្រេច​ដោយសារ​អាជ្ញាធរ​សង្កាត់ និង​នគរបាល​ជួយ​ទាន់​ពេល​វ​លា ហើយ​យុវជន​នេះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ឡើយ ព្រោះ​ពេល​អាជ្ញាធរ​បាន​សួរនាំ បែរជា​យុវជន​ម្នាក់​នេះ​និយាយ​ត្រឡប់ត្រឡិន​យក​ជា​ការ​មិន​បាន​សោះ​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១២ ខែមិថុនា…

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​បន្ទាប់​ពី​យុវជន​ម្នាក់​ដែល​សង្ស័យ​ថា​បែក​ថ្នាំ​ហើយ​ឡើង​ទៅ​លើដំបូល​ផ្ទះ​មួយ​កន្លែង​ប៉ុនប៉ង​លោត​សម្លាប់​ខ្លួន ប៉ុន្តែ​មិន​បាន​សម្រេច​ដោយសារ​អាជ្ញាធរ​សង្កាត់ និង​នគរបាល​ជួយ​ទាន់​ពេល​វ​លា ហើយ​យុវជន​នេះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ឡើយ ព្រោះ​ពេល​អាជ្ញាធរ​បាន​សួរនាំ បែរជា​យុវជន​ម្នាក់​នេះ​និយាយ​ត្រឡប់ត្រឡិន​យក​ជា​ការ​មិន​បាន​សោះ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ខាងក្រោយ​ផ្សា​រកា​ណា​ស៊ី​ធី ស្ថិត​នៅ​ក្នុងភូមិ​ចោម​ចៅ​២ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ពី​អ្នក​ភូមិ​បាន​និយាយ​ថា យុវជន​ខាងលើ​មាន​អាយុ​ប្រហែល​ជាង​២០​ឆ្នាំ អត់​ពាក់អាវ​ទេ ស្លៀក​ខោខ្លី​ព​ណ៍​ខ្មៅ​ឆ្នូត​ក្រហម​លា​យស មិនដឹង​ថា​មកពីណា និង​មានផ្ទះ​សម្បែង​នៅឯណា​ឡើយ ហើយ​សង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​រហូត​ដល់​ថ្នាក់​បែក​ថ្នាំ​និយាយ​លែង​ដឹង​អី ហាក់ដូចជា​មនុស្ស​វិកលចរិត​ទៅ​ហើយ​។
តាម​ប្រភព​ពី​អ្នក​ភូមិ​បាន​និយាយ​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ យុវជន​នេះ​បាន​រត់ឡើង​ទៅ​លើដំបូល​ផ្ទះ​អ្នក​ភូមិ ហើយ​ឈរ​នៅ​លើ​ដែក​ធ្នឹម និង​តោង​ចំរឹង​បង្អួច​ក្នុង​បំណង​លោត​សម្លាប់​ខ្លួន ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​តែ​ម្តង​។

តាម​ប្រភព​ពី​អ្នក​ភូមិ​បាន​និយាយ​បន្ត​ទៀត​ថា ពេល​នោះ​ពួក​គាត់​បាន​នាំ​គ្នា​និយាយ​អង្វរ​យុវជន​ខាងលើ​នេះ​ឲ្យ​ចុះ​មក​ក្រោម​តាម​សម្រួល ប៉ុន្តែ​យុវជន​នេះ​មិន​ព្រម​ស្ដាប់​ឡើយ ទើប​ពួក​គាត់​រាយការណ៍​ទៅ​អាជ្ញាធរ​សង្កាត់​ឲ្យ​ជួយ​អន្តរាគមន៍ ។

បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ខាងលើ​នេះ​ភ្លាម អាជ្ញាធរ​សង្កាត់​ចោម​ចៅ​២​និង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​បាន​ប្រើ​ពេល​ជាង​២​ម៉ោង​ធ្វើការ​លួងលោម​ឲ្យ​យុវជន​នេះ​ចុះ​ក្រោម នៅ​តែ​មិន​ព្រម​ទៀត ទើប​កម្លាំង​អាជ្ញាធរ និង​នគរបាល​ឡើង​ទៅ​ចាប់​ដាក់ចុះ​ក្រោម​តែ​ម្ដង​។

បន្ទាប់​ពី​អាជ្ញាធរ​ធ្វើការ​សួ​នាំ តែ​បែរជា​យុវជន​នេះ​និយាយ​ត្រឡប់ត្រឡិន​រក​យក​ជា​ការ​មិន​បាន​ឡើយ ហើយ​ក្រោយមក​យុវជន​នោះ​ក៏​បាន​ដើរ​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​៕ (កែសម្រួលដោយ ៖ ធីតា​)

https://www.youtube.com/watch?v=WdfHpscdSBo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ