ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ការ​ប្រើប្រាស់​លេខ​ពិសេស​រថយន្ត​នឹង​ទទួល​បានការ​ពេញ​និយម​ពី​ប្រជាពលរដ្ឋ ឬ​យ៉ាងណា?

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ស្រប​ពេល​ការ​ប្រើប្រាស់​រថយន្ត​មានការ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ក្រសួង​គ្រោង​ចេញ​ឱ្យ​ពលរដ្ឋ​ប្រើ​លេខ​រថយន្ត​មាន​លក្ខណៈ​ពិសេស​ដែល​ត្រូវការ​ពេលវេលា​យ៉ាង​យូរ​២​ខែ​ទៀត ហើយ​នៅ​ពេល​លេខ​នេះ​អាច​ឱ្យ​ប្រើប្រាស់​បាន ក្រសួង​រំពឹង​នឹង​ទទួល​បានការ​ពេញ​និយម​ពី​ប្រជា​ពរល​ដ្ឋ​ទាំង​អ្នកមាន​ជីវភាព​ធូរធារ​និង​ពលរដ្ឋ​មាន​ជីវភាពធម្មតា ខណៈ​កន្លង​មក​អ្នក​ប្រើប្រាស់​លេខ​ពិសេស​មួយ​ចំនួន​ដែល​ជា​ប្រភេទ​លេខ​កា​រ៉េ គឺ​មាន​តម្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ ។ ​លោក ហ៊ា​ង…

​រាជធានី​ភ្នំពេញ​៖ ស្រប​ពេល​ការ​ប្រើប្រាស់​រថយន្ត​មានការ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ក្រសួង​គ្រោង​ចេញ​ឱ្យ​ពលរដ្ឋ​ប្រើ​លេខ​រថយន្ត​មាន​លក្ខណៈ​ពិសេស​ដែល​ត្រូវការ​ពេលវេលា​យ៉ាង​យូរ​២​ខែ​ទៀត ហើយ​នៅ​ពេល​លេខ​នេះ​អាច​ឱ្យ​ប្រើប្រាស់​បាន ក្រសួង​រំពឹង​នឹង​ទទួល​បានការ​ពេញ​និយម​ពី​ប្រជា​ពរល​ដ្ឋ​ទាំង​អ្នកមាន​ជីវភាព​ធូរធារ​និង​ពលរដ្ឋ​មាន​ជីវភាពធម្មតា ខណៈ​កន្លង​មក​អ្នក​ប្រើប្រាស់​លេខ​ពិសេស​មួយ​ចំនួន​ដែល​ជា​ប្រភេទ​លេខ​កា​រ៉េ គឺ​មាន​តម្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ ។

​លោក ហ៊ា​ង សុទ្ធា​យុ​ត្តិ អ្នកនាំពាក្យ​និង​ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា​និង​ទំនាក់ទំនង​សាធារណៈការ​និង​ដឹក​ជញ្ជូន មាន​ប្រសាសន៍​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១១ ខែមិថុនា​ម្សិលមិ​ញ​ថា ការ​ផ្តល់​ជូន​លេខ​ពិសេស​នេះ​សំដៅ​ទៅ​លើ​ប្រភេទ​រថយន្ត​គ្រួសារ​និង​រថយន្ត​ដឹក​ទំនិញ​ធុន​ស្រាល ដែល​ជា​ប្រភេទ​រថយន្ត​ក្បាល​២ (2A, 2B)​។លោក​បាន​មាន​បន្ត​ថា «​លេខ​ពិសេស​នេះ​ក្រសួង​មិន​ទាន់​បាន​ផ្តល់​ជូន​ពលរដ្ឋ​យក​ទៅ​បំពាក់​នៅ​លើ​រថយន្ត​នៅឡើយ​នោះ​ទេ ដោយសារ​យើង​ទើបតែ​មាន​ត្រឹម​អនុក្រឹត្យ​។ យើង​ត្រូវ​ពេល​រៀបចំ​ប្រកាស​នីតិវិធី ប្រកាស​ពី​ការ​ប្រមូល​ចំណូល​ផ្សេង​ៗ​និង​មាន​សហការ​ពី​ដៃគូ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​និង​រៀបចំ​ប្រភព​បច្ចេកវិទ្យា​។ យើង​មិនមែន​ទើប​ចាប់ផ្តើម​នោះ​ទេ យើង​បាន​ធ្វើ​ចប់​ស្ទើ​តែ​សព្វគ្រប់​អស់ហើយ គ្រាន់តែ​វា​ជា​គំនិត​ផ្តួចផ្តើម​ថ្មី វា​ត្រូវការ​ត្រួតពិនិត្យ​ឱ្យ​គ្រប់សព្វ​ជ្រុងជ្រោយ​ដើម្បី​ដាក់​ឱ្យ​អនុវត្ត​ទៅ​ធានា​បាន​វឌ្ឍនៈភាព​»​។

លោក​បាន​បន្ថែម​ទៀត​ថា ការ​ផ្តល់​ជូន​លេខ​ពិសេស​អាច​ឱ្យ​ពលរដ្ឋ​ទិញ​យក​ទៅ​ប្រើប្រាស់​បាន ខ្ញុំ​មើលទៅ​ប្រហែល​ត្រូវ​រង​ចាំ​ពីរ​ខែ​ទៀត បើ​មិន​មាន​អ្វី​កែប្រែ ឬ​ផ្លាស់​ប្តូរ​។ ខ្ញុំ​មើលឃើញ​បែប​នេះ​ដោយសារ​ខ្ញុំ​ទទួល​បន្ទុក​ការងារ​បច្ចេកវិទ្យា​និង​ការ​កិច្ចការ​ផ្សេង​ៗ​ទាក់ទង​និង​ការ​ផ្តល់​សេវា​នេះ​»​។ បើ​តាម​មន្ត្រី​ក្រសួង​ខាងលើ​បាន​បញ្ជាក់​ថា​តម្លៃ​លេខ​រថយន្ត​ពិសេស​នេះ​មានការ​បែងចែក​ជា​ផ្នែក​ផ្សេង​គ្នា ហើយ​ការ​កំណត់​តម្លៃ​ថ្លៃ ឬ​ទាប​វា​កំណត់​ទៅ​លើ​លេខ​នោះ​មាន​លក្ខណៈ​ពិសេស ហើយ​លេខ​ទាំងនេះ​ពលរដ្ឋ​ដែល​មាន​ជីវភាព​ធូរធារ​និង​ពលរដ្ឋ​ដែល​មាន​ជីវភាព​មធ្យម ក៏​អាច​ទិញ​យក​ប្រើប្រាស់​តាម​ចំណង់​ចំណូល​ចិត្តបាន​។

លោក ហ៊ា​ង សុទ្ធា​យុ​ត្តិ បាន​បញ្ជាក់​ថា «​តម្លៃ​លេខ​ពិសេស​នេះ យើង​ចែក​វា​ជា​៣​ថ្នាក់ មាន​ប្រភេទ​លេខ​ដែល​យើង​អាច​ទិញ​វា​មាន​តម្លៃ​ហើយ​ស្រាប់ ។ លេខ​ត្រូវការ​ស្នើ​សុំ​ក្នុង​ករណី​ពិសេស ពាក់ព័ន្ធ​និង​ការ​ជាន់​ពាក្យ​អ្វីមួយ ត្រូវការ​ស្នើ​សុំ មិន​អាច​សុំ​ទិញ​ដោយ​ផ្ទាល់​បាន​នោះ​ទេ បើ​យើង​ពិនិត្យ​ទៅ​លើ​ម្ចាស់​កម្ម​សិទ្ធ​ករ ថា​តើ​គាត់​អាច​ប្រើ​លេខ​នេះ​បាន ឬ​អត់​និង​លេខ​មួយ​ប្រភេទ​ទៀត គឺជា​លេខ​ដែល​យើង​ត្រូវការ​ដាក់​ដេញថ្លៃ​ជា​សាធារណៈ​។ កិច្ចការ​ទាំងនេះ យើង​សុទ្ធតែ​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទាំង​ការ​គណនា​តម្លៃ ការ​ដាក់​ដេញថ្លៃ និង​ការ​ដាក់​លក់​។​និយាយ​ពី​ការ​កំណត់​តម្លៃ មាន​លក្ខណៈ​ខុស​ប្លែក​ពី​លេខ​មុន​ៗ ។ លេខ​ពិសេស​ដែល​ត្រូវ​លក់​ជូន​ពលរដ្ឋ​នៅ​ពេល​ខាង​មុខ​នេះ វា​មាន​អក្សរ​ហើយ​មាន​ដល់​៨​ខ្ទង់​។ ការ​កំណត់​តម្លៃ​យើង​ធ្វើ​ឡើង​ដោយ​លក្ខណៈ​ប្រព័ន្ធ ប៉ុ​ន្តេ​យើង​កំណត់​ជា​សូចនាករ​ឱ្យ​វា​វិញ​ថា​សូចនាករ​មួយ​នេះ​វា​ធ្វើ​ឱ្យ​ថ្លៃ ឬ​មិន​ថ្លៃ​។

លេខ​នេះ​វា​មិន​គ្រាន់តែ​សម្រាប់​ពលរដ្ឋ​មាន​ជីវភាព​ធូរធា​ប៉ុណ្ណោះ​ទេ ពលរដ្ឋ​មាន​ជីវភាព​ធម្មតា​ក៏​គាត់​អាច​ទិញ​បាន​ដែរ ព្រោះ​តម្លៃ​លេខ​នេះ​មាន​ច្រើន​សណ្ឋាន​។ ឧទាហរណ៍​ថា​លេខ​ពិសេស​វា​មាន​ដល់​៨​ខ្ទង់ ហើយ​បើ​អក្សរ​មាន​លក្ខណៈ​ឆ្លាស់គ្នា​មើលទៅ​មិន​ពិសេស​ទេ នោះ​តម្លៃ​វា​អាច​ធូរ​ថ្លៃ ។ ដូចនេះ​ពលរដ្ឋ​ធម្មតា​ដែល​មាន​ចំណង់​ចំណូលចិត្ត​ក៏​អាច​ទិញ​យក​ទៅ​ប្រើ​បាន​»​។​លោក​សង្កត់ធ្ងន់​ថា «​លេខ​ពិសេស​នេះ​កន្លង​មក​យើង​ធ្លាប់​ស្ទង់​មតិ​ទាំង​ផ្ទាល់​និង​មិន​ផ្ទាល់​ឃើញ​ថា​ប្រជាពលរដ្ឋ​ចង់បាន​ច្រើន​ណាស់​។ យើង​សង្ឃឹមថា​ការ​ផ្តល់​លេខ​ពិសេស​នេះ​អាច​នឹង​ជួយ​បំពេញ​បំណង​របស់​ប្រជាពលរដ្ឋ​, យើង​ចូលរួម​កៀរគរ​ប្រមូល​ចំណូល​មិនមែន​សារពើពន្ធ​ជូន​រដ្ឋ​» ។

ថ្មី​ៗ​នេះ​ផង​ដែរ ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ ក៏​បាន​រៀបចំ​នូវ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដៃគូ ទៅ​លើ​ការ​ទូទាត់ និង​ប្រមូល​ចំណូល​សម្រាប់​សេវា​លេខ​ពិសេស​ផ្ទាល់ខ្លួន ដែល​គោលបំណង​នៃ​កិច្ច​ពិភាក្សា​នេះ ដើម្បី​ពិនិត្យ​មើល​លទ្ធភាព​របស់​គ្រប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដៃគូ ក្នុង​ការ​ទូទាត់ និង​ប្រមូល​ចំណូល​សម្រាប់​សេវា​លេខ​ពិសេស​ផ្ទាល់ខ្លួន ដែល​សេវា​នេះ​នឹង​ដាក់​ឱ្យ​ដំណើរការ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ