ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​គំរាម​យកពន្ធ​លើ​ស្រា​បារាំង​ទៀត

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​បារាំង ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ ​ណា​ល់​ត្រាំ លើក​ឡើង​កាលពី​ថ្ងៃ​ទី​១០​មិថុនា​ថា លោក​អាច​យក​ពន្ធគយ​ថែម​ទៀត​លើ​ស្រា​បារាំង ដោយ​លោក​យល់​ថា ​ស្រា​អា​មេ​រិ​ក​ជា​អ្នក​រង​គ្រោះ​ពី​ការ​ប្រកួតប្រជែង​មិន​ស្មោះត្រង់​។ តាម​ទូរទស្សន៍​CNBC​លោក​ត្រាំ​ថ្លែង​ថា បារាំង​យកពន្ធ​ច្រើន​ពី​ស្រា​របស់​យើង…

សហរដ្ឋអាមេរិក​-​បារាំង ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ ​ណា​ល់​ត្រាំ លើក​ឡើង​កាលពី​ថ្ងៃ​ទី​១០​មិថុនា​ថា លោក​អាច​យក​ពន្ធគយ​ថែម​ទៀត​លើ​ស្រា​បារាំង ដោយ​លោក​យល់​ថា ​ស្រា​អា​មេ​រិ​ក​ជា​អ្នក​រង​គ្រោះ​ពី​ការ​ប្រកួតប្រជែង​មិន​ស្មោះត្រង់​។

តាម​ទូរទស្សន៍​CNBC​លោក​ត្រាំ​ថ្លែង​ថា បារាំង​យកពន្ធ​ច្រើន​ពី​ស្រា​របស់​យើង ហើយ​យើង​យកពន្ធ​តិច​លើ​ស្រា​បារាំង​។ អា​មេ​រិ​ក​អនុញ្ញាត​ឲ្យ​នាំ​ចូល​ស្រា​បារាំង​ដែល​ល្អ​បំផុត​ដោយ​យកពន្ធ​តិច​។ បែប​នេះ​វា​មិន​យុត្តិធម៌ ហើយ​យើង​នឹង​ធ្វើ​អ្វីមួយ​ដើម្បី​ឲ្យ​មាន​តុល្យភាព​គ្នា​ឡើង​វិញ​។

កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៨​លោក​ត្រាំ​ធ្លាប់​បរិហារ​លើ​អ​តុល្យភាព​ពាណិជ្ជកម្ម រវាង​បារាំង​និង​សហ​រដ្ឋ​អាមេរិក លើ​បណ្ដា​ផលិតផល​ពី​ផ្លែ​ទំពាំង​បាយ​ជួរ​។ លោក​ថា​បារាំង​ធ្វើ​ឲ្យ​អ្វី​ៗ​មានការ​លំបាក​ខ្លាំង ក្នុង​ការ​លក់​ស្រា​អា​មេ​រិ​ក​នៅ​បារាំង ហើយ​យកពន្ធ​ខ្ពស់​ពី​ការ​នាំ​ចូល​ស្រា​អា​មេ​រិ​ក ដែល​យកពន្ធ​ទាប​លើ​ស្រា​បារាំង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ