ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ការពា​រដី…ទុកធ្វើព្រលានយន្ត​ហោះ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ តម្លៃ​ដីធ្លី​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​អូរ​រាំង ​កំពុង​ឡើងថ្លៃ​លឿន​ដូច​ព្រួញ ក្រោយ​ពេល​អាជ្ញា ធរ​ខេត្ត សហការ​ជាមួយក្រុម​មន្ត្រី​អាកាសចរណ៍​ស៊ី​វិល ចុះ​កំណត់​ព្រំ​ដី​និង​សិក្សា​បន្ថែម ដើម្បី​ឈាន​ដល់​ការ​អភិវឌ្ឍ​អាកាស​យានដ្ឋាន​លើ​ផ្ទៃដី​ទំហំ​ជាង​៣០០​ហិ​កតា ស្ថិត​ក្នុងភូមិ​ពូ​ហ្សា​ម…

ខេត្តមណ្ឌលគិរី ៖ តម្លៃ​ដីធ្លី​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​អូរ​រាំង ​កំពុង​ឡើងថ្លៃ​លឿន​ដូច​ព្រួញ ក្រោយ​ពេល​អាជ្ញា ធរ​ខេត្ត សហការ​ជាមួយក្រុម​មន្ត្រី​អាកាសចរណ៍​ស៊ី​វិល ចុះ​កំណត់​ព្រំ​ដី​និង​សិក្សា​បន្ថែម ដើម្បី​ឈាន​ដល់​ការ​អភិវឌ្ឍ​អាកាស​យានដ្ឋាន​លើ​ផ្ទៃដី​ទំហំ​ជាង​៣០០​ហិ​កតា ស្ថិត​ក្នុងភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ។

លោក សៀ​ក មុន្នី អភិបាលស្រុក​អូរ​រាំង​បាន​ឲ្យ​ដឹង​ថា កាលពី​ពេល​ថ្មី​ៗ​នេះ ប្រតិភូ​របស់​អាកាស ចរណ៍​ស៊ី​វិល បាន​ទៅ​ពិនិត្យ​ទីតាំង​ជាក់ស្តែង​ ដែល​បាន​កំណត់​តាំងពី​យូរ​មក​ហើយ​សម្រាប់​អភិវឌ្ឍន៍​ទៅ​ជា​ព្រ​លាន​យន្តហោះ ។ ដោយសារ​នៅ​ទីតាំង​នេះ​ត្រូវ​អភិវឌ្ឍន៍ មាន​គម្រោង​ច្រើន ដូច្នេះ​ផ្ទៃដី​ដែល​ទុក​សម្រាប់​ធ្វើព្រ​លាន​មាន​ទំហំ​ធំ​រាប់រយ​ហិ​កតា ពោល​គឺ​មានការ​សង់​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​ជា​ច្រើន​បន្ថែម​ទៀត ។

លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត ថ្លែង​ថា​«​គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​នេះ គឺគ្រាន់តែ​ខាង​ខេត្ត​និង​អាកាសចរណ៍​ស៊ី​វិល​សហការ​គ្នា ដើម្បី​រៀបចំ​ទីតាំង​ដី​ទុក​សម្រាប់​កសាង​ព្រ​លាន​យន្តហោះ ។ នេះ​ជា​គម្រោង​មួយ​ដែលខេត្ត​បាន​រក​ដី​ទុក ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​គម្រោង​សាងសង់ យើង​នៅ​មិន​ទាន់​ប្រាកដ​ថា តើ​ត្រូវ​សាងសង់​នៅ​ពេល​ឆាប់​ៗ​នេះ ឬ​ក៏​ទៅ​អនាគត​ខាង​មុខ ពោល​គឺ​មិន​ទាន់​កំណត់​ថា យ៉ាងណា​នោះ​ទេ​…​ដោយ​សារ​ឥឡូវនេះ​យើង​ក៏​មិន​ទាន់​មាន​ថវិកា ឬ​ដៃគូ​សម្រាប់​សាងសង់​ព្រ​លាន​នេះ ។

ប៉ុន្តែជា​ការ​សំខាន់ យើង​ត្រូវ​ត្រៀម​ដី​បម្រុង​ទុក ចៀសវាង​គ្មាន​ទីតាំង​នៅ​ពេល​ដែល​គម្រោង​ត្រូវ​ចាប់ផ្តើម​យើង​មាន​ដី​បម្រុង​ទុក ។ លោក​អភិបាលខេត្ត​បញ្ជាក់​ថា បើ​យើង​មិន​ធ្វើ​អុ​ី​ចឹ​ង​ទេ យើង​អត់​មាន​ទីតាំង​សម្រាប់​សាងសង់​ទេ ដូច្នេះ​ហើយ​បានជា​អាជ្ញាធរ​ខិតខំ​ការពារ​ដី ទុក​រហូត​ទំហំ​ជាង​៣០០​ហិ​កតា​» ។

ទោះជា​យ៉ាងណា គេ​នៅ​មិន​ទាន់​ដឹង​ថា គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​ថ្មី​នេះ នឹងចាប់ផ្តើម​សាងសង់​ពិតប្រាកដ​នៅ​ពេល​ណា​ទេ តែ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​សម្តែង​សុទិដ្ឋិនិយម​ថា បើ​គម្រោង​ព្រ​លាន​យន្ត ហោះ​ត្រូវ​បាន​សាងសង់​រួចរាល់ វា​បាន​ហុច​ផល​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ជា​ពិសេស​វា​នឹង​បម្រើ​ផលប្រយោជន៍​លើ​វិស័យ​ទេសចរណ៍​បាន​ប្រសើរ​ជាងមុន ។

ចំពោះ​វិស័យ​ដីធ្លី​វិញ​គេ​សង្កេត​ឃើញ​ថា មាន​ឈ្មួញ​គ្រាក់​ៗ​រាប់រយ​នាក់​មក​ពី​ទីក្រុង ជា​ពិសេស​ថៅកែ​ខ្លះ​ស្កាត់​តាំងពី​ខេត្ត​ព្រះ​សីហ​នុ សម្រុក​ទៅ​រក​ទិញ​ដី​នៅ​តំបន់​ស្រុក​អូរ​រាំង ។ ដី​ដែល​មាន​ហាងឆេង​ជាងគេ​នៅ​តំបន់​នេះ គឺ​ដី​នៅ​ឃុំ​ដាក់​ដាំ និង​ឃុំ​សែន​មនោ​រម្យ ដែល​កាលពីមុន​ឆ្នាំ​២០១៨ ដី​នៅ​ទី​នេះ​តាម​បណ្តោយ​ផ្លូវ ជាតិ​មាន​តម្លៃ​ប្រមាណ​ត្រឹម​៥០០​ដុល្លារ​ទៅ​៧០០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រ ។ ចំណែក​ដី​ប្រភេទ​ចម្ការ​មាន​តម្លៃ​ចន្លោះ​ពី​១.៥០០​ដុល្លារ​ទៅ​៣.០០០​ដុល្លារ ក្នុង​មួយ​ហិ​កតា តែ​ចាប់ពី​ដើមឆ្នាំ​២០១៩ រហូត​មក​ដល់​បច្ចុប្បន ្ន​ដី​ទាំងនោះ​បាន​កើន​តម្លៃ​ទ្វេ​មួយ​ជា​ដប់ ។

ក្រុម​អ្នក​គួ​ក​ជេ​ដី​នៅ​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា ដី​នៅ​ស្រុក​អូរ​រាំង​សព្វថ្ងៃ​ដែល​នៅ​ជាប់​ផ្លូវជាតិ​មាន​តម្លៃ​ចាប់ពី​១.៥០០​ដុល្លារ​ទៅ ៣.៥០០​ដុល្លារ​ឬ​ថ្លៃ​ជាង​នេះ ទៅ​តាម​ទីតាំង​ជាក់ស្តែង ។ រីឯ​ដី​ភ្នំ​ឬ​ប្រភេទ​ចម្ការ​ធំ​ៗ​បាន​កើនឡើង​រហូត​ដល់​៥.០០០​ដុល្លារ ទៅ​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ហិ​កតា ដោយសារ​មាន​នាយទុន​ទិញ​ទុក​លក់​បន្ត ។ ចំណែក​អ្នកខ្លះ​ទៀត​ទិញ​ប្រភេទ​ដី​មាន​ភ្នំ​ឬ​ទឹកអូរ សម្រាប់​សង់​ជា​រី​សត ទើប​ធ្វើ​ឲ្យ​តម្លៃ​ដី​នៅ​តំបន់​នេះ​ឡើងថ្លៃ​នឹក​ស្មាន​មិន​ដល់ ។

សូម​រំឭក​ថា ខេត្តមណ្ឌលគិរី​បាន​បាត់បង់​ព្រ​លាន​យន្តហោះ​ដែល​មាន​តាំងពី​កាល​បង្កើត​ខេត្ត​នេះ​ដំបូង ក្រោយ​ពី​រាជរដ្ឋាភិបាល​សម្រេចយក​ព្រ​លាន​ចាស់​ធ្វើ​ជា​សួនឧទ្យាន​ជាតិ​មុន​ដំបូងគេ​នៅ​ប្រទេស​កម្ពុជា ដែល​មា​នទី​តាំងនៅ​កណ្តាលក្រុង​សែន​មនោ​រម្យ ជិត​រង្វង់​មូល​គោព្រៃ ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ