ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​ស៊ីសាច់ហុតឈាម អា​មេ​រិ​ក​-Huawei បាន​បង្អាក់​ម​ហិ​ច្ច​តា​ធំ​១​របស់ Huawei

4 ឆ្នាំ មុន

យោង​តាម​គេហទំព័រ Techradar បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​រ៍ កន្លង​មក​ថា Huawei សម្រេចចិត្ត​ពន្យា​ពេល​សម្រេច​គោលដៅ​ធ្វើ​ជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ឱ្យ​បាន​ច្រើន​ជាងគេ​លើ​ពិភពលោក​បន្ទាប់​ពី​ស្ថាន​ការ​ដែល​កើត​មាន​ឡើង​ក្នុង​ពេល​ថ្មី​ៗ​នេះ ។ លោក Shao Yang…

យោង​តាម​គេហទំព័រ Techradar បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​រ៍ កន្លង​មក​ថា Huawei សម្រេចចិត្ត​ពន្យា​ពេល​សម្រេច​គោលដៅ​ធ្វើ​ជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ឱ្យ​បាន​ច្រើន​ជាងគេ​លើ​ពិភពលោក​បន្ទាប់​ពី​ស្ថាន​ការ​ដែល​កើត​មាន​ឡើង​ក្នុង​ពេល​ថ្មី​ៗ​នេះ ។

លោក Shao Yang ដែល​ជា​ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​ប្រចាំ Huawei Consumer Business Group បាន​ប្រាប់​ដល់ CES Asia នៅ​សៀង​ហៃ​ថា​«​ពួក​យើង​នឹង​ក្លាយជា​ក្រុមហ៊ុន​លក់​ស្មា​ត​ហ្វូ​ន​បាន​ច្រើន​ជាងគេ​ក្នុង​ត្រីមាស​ទី​៤ (​នា​ឆ្នាំ​នេះ​) ប៉ុន្តែ​បច្ចុប្បន្ន​ពួក​យើង​គិត​ថា​ដំណើរការ​នេះ​អាច​នឹង​ត្រូវការ​ពេល​យូរ​ទៀត​»​។

កាលពីដើម​ឆ្នាំ​កន្លង​មក ក្រុមហ៊ុន Huawei បាន​ដណ្តើម​តំណែង​របស់ Apple ជា​ក្រុមហ៊ុន​ដែល​លក់​ស្មា​ត​ហ្វូ​ន​បាន​ច្រើន​ជាងគេ​លេខ​ពីរ​របស់​ពិភពលោក និង​បាន​បន្ត​ថា​ពួក​គេ​នឹង​ដណ្តើម​តំណែង​លេខ​មួយ​របស់ Samsung នៅ​ឆ្នាំ​នេះ​យ៉ាង​លឿន និង​ឆ្នាំ​ក្រោយ​យ៉ាង​យូរ បើ​ទោះជា​ពួក​គេ​ត្រូវ​បាន​ហាម​មិន​ឲ្យ​ចូល​ក្នុង​ទីផ្សារ​អា​មេ​រិ​ក​ពិតមែន​ក្តី ។

ខណៈ​ដែល​ដៃគូ​ប្រកួត​របស់ Huawei ជួបនឹង​ឧបសគ្គ​ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ពិតមែន​ក្តី ចំណុច​ពិសេស​ៗ​ដែល Huawei ផ្តល់​ជូន​ក្នុង​តម្លៃ​សមរម្យ​បាន​ទាក់ទាញ​មនុស្ស​ជា​ច្រើន ។ ជាមួយ​គ្នា​នេះ​ផង​ដែរ Huawei P30 Pro បាន​ទទួល​ការ​សរសើរ​ពី​អ្នក​រិះគន់ និង​អតិថិជន​នៅ​អ៊ឺ​រ៉ុ​ប​ខាងលិច​ទៀត​ផង និង​ការ​លក់​ក៏​ត្រូវ​បាន​ជំរុញ​ដោយ​ទូរស័ព្ទ Honor របស់​ពួក​គេ​ដែរ ។

ប៉ុន្តែ​ដំណើរការ​លូតលាស់​ត្រូវ​បាន​ប៉ះពាល់​ដោយ​ការ​សម្រេចចិត្ត​របស់​សហរដ្ឋអាមេរិក​កាលពី​ខែ​មុន​ក្នុង​ការ​ហាមឃាត់​ក្រុមហ៊ុន​អា​មេ​រិ​ក​មិន​ឲ្យ​ប្រកប​អាជីវកម្ម​ជាមួយនឹង Huawei ដែល​មាន​ន័យ​ថា ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន​នេះ​នឹង​មិន​អាច​ទទួល​បានការ Update​ពី​ប្រព័ន្ធ​ដំណើរការ Android របស់ Google ឬ​អាច​ប្រើ​កម្មវិធី​ទូរស័ព្ទ​ធំ​ៗ​ឡើយ ។

ឥទ្ធិពល​នៃ​ការ​សម្រេចចិត្ត​នេះ​ពិតជា​ធ្ងន់ធ្ងរ​ណាស់ ហើយ​មាន​សេចក្តីរាយការណ៍​ថា​ក្រុមហ៊ុន​ផលិត​ឈី​ប ARM របស់​អង់គ្លេស​ក៏​បាន​ប្រាប់​ដល់​បុគ្គលិក​ឲ្យ​ផ្អាក​រាល់​សកម្មភាព​ដែល​ពាក់ព័ន្ធ​នឹង Huawei ដែរ ៕

ប្រភព ៖ techradar , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ