ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ៖ អាច​យក​វិធានការ​ក្តៅ​ដូច​នៅ​ភ្នំពេញ​ទៅ​ចាត់ការ​នៅ​ក្រុងព្រះសីហនុ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​លើក​ឡើង​ថា សម្តេច​នឹង​គិត​យក​វិធានការ​ក្តៅ​ដូច​នៅ​ក្រុងភ្នំពេញ​ចំពោះ​ក្លិប​កម្សាន្ត​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ទៅ​បង្ក្រាប​នៅ​ទី​ក្រុងព្រះសីហនុ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​លើក​ឡើង​ថា សម្តេច​នឹង​គិត​យក​វិធានការ​ក្តៅ​ដូច​នៅ​ក្រុងភ្នំពេញ​ចំពោះ​ក្លិប​កម្សាន្ត​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ទៅ​បង្ក្រាប​នៅ​ទី​ក្រុងព្រះសីហនុ ។ សម្តេច​ក្រឡាហោម​បាន​លើក​ឡើង​ថា ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អាណត្តិ​ទី​៣ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៩ ។

យ៉ាង​ដូច្នេះ សម្តេច​កំពុង​គិត​ក្នុង​ការ​គិត​យក​វិធានការ​កៅ្ត ដូច​ករណី​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ចំពោះ​វិធានការ​លើ​ក្លិប​កម្សាន្ត​ទៅ​ចាត់វិធានការ​នៅ​ក្រុងព្រះសីហនុ​ដែល​កំពុង​តែ​ល្បី​ខាង​បញ្ហា​ច្រើន ក្នុង​នោះ​ក៏​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ផង​ដែរ ។ សម្តេច​ក៏​បាន​លើក​ឡើង​កុំ​ឲ្យ​កម្លាំង​សមត្ថកិច្ច​ទៅ​យាម​នៅ​ក្លិប​កម្សាន្ត​ឲ្យ ព្រោះ​ជា​រឿង​ខុសច្បាប់ ហើយ​ពេល​ខ្លះ​ក្លិប​កម្សាន្ត​នឹង​ប្រើប្រាស់​គ្រឿងញៀន​ដែល​បញ្ហា​នេះ​អាច​នឹង​ប្រឈម​ផ្លូវច្បាប់​ផង​ដែរ ។

សម្តេច​បញ្ជាក់​ថា ៖«​យើង​កម្លាំង​ដែល​មាន​អាវុធ ហើយ​យក​ប្រាក់ខែ​រដ្ឋ​ទៅ​យាម​កន្លែង​ក្លិប គឺជា​រឿង​មិន​ត្រូវ​ទេ ហើយ​ជា​រឿង​ខុស ទាល់តែ​ពីរ​រឿង​ថែម​ទៀត​»៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ