ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដ៏​ធំ​នៅ​ក្លិប​LUXUROUS ! ព្រឹក​នេះ​ចេញ​ទៅ​តុលាការ​ហើយ​…​មិនធម្មតា​ឡើយ​នេះ(មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មុន​នេះ​បន្តិច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​១៧​នាក់​ទៅ​កាន់​តុលាការ​ពាក់ព័ន្ធ​គ្រឿងញៀន​ដ៏​ធំ​នៅ​លុ​ច្ស​សារី ដែល​ស្ថិត​នៅ​ផ្លូវ​លេខ​២១៤ សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។ ដែល​ជនសង្ស័យ​ខាងលើ​សុទ្ធតែ​ប្រុស​ទាំងអស់ ពាក់ព័ន្ធ​ចែកចាយ…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មុន​នេះ​បន្តិច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​១៧​នាក់​ទៅ​កាន់​តុលាការ​ពាក់ព័ន្ធ​គ្រឿងញៀន​ដ៏​ធំ​នៅ​លុ​ច្ស​សារី ដែល​ស្ថិត​នៅ​ផ្លូវ​លេខ​២១៤ សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។ ដែល​ជនសង្ស័យ​ខាងលើ​សុទ្ធតែ​ប្រុស​ទាំងអស់ ពាក់ព័ន្ធ​ចែកចាយ និង​ជួញដូរ​គ្រឿងញៀន​នៅ​ក្លឹ​ប​ លុ​ច្ស​សារី ។

គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ ថ្ងៃ​ទី​០៨ ខែមិថុនា​នេះ គឺ​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍​ស្នងការ និង​មានការ​ចូលរួម​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង លី សុ​ផា​ន់​ណា ចុះ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ក្លឹ​ប លុ​ច្ស​សារី ដែល​ឃាត់​បាន​ទាំងអស់​៤០៨​នាក់ មាន​ស្រី​១៨២​នាក់ ដែល​មាន​៣១​នាក់ ក្នុង​នោះ​ជនជាតិ​ចិន​១២១​នាក់ ​វៀតណាម​៧០​នាក់ ​ម៉ា​ឡេ​ស៊ី​៥​នាក់ ​សិ​ង្ហ​បុរី​១​នាក់ ​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​មួយ​ចំនួន​ដែល​សុទ្ធសឹងតែ​ប្រើ​គ្រឿងញៀន​ត្រូវ​បាន​ឲ្យ​ឪពុក​ម្តាយ​យក​ទៅ​ធ្វើការ​អប់រំ​ខ្លួនឯង និង​មួយ​ចំនួន​ទៀត​អត់​មានការ​ពាក់ព័ន្ធ​ក៏​បាន​ធ្វើការ​ដោះ​លែង​ឲ្យ​ទៅ​វិញ​ផង​ដែរ ។

ជនសង្ស័យ​ទាំង​១៧​នាក់ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ពី​បទ​សមគំនិត​ក្នុង​អំពើ​សម្រួល​ឲ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ចំណុច​ក្នុង​ក្លឹ​ប​កម្សាន្ត​លុ​ច្ស​សារី ។

ក្នុង​នោះ​សមត្ថកិច្ច​ក៏​បាន​រក​ឃើញ និង​ធ្វើការ​ដកហូត​សារធាតុ​ញៀន​ប្រមាណ ១៦៣,៣៤​ក្រាម​ផង​ដែរ ដែល​វត្ថុ​តាង​នោះ និង​ត្រូវ​ដាក់​ជូន​តុលាការ សម្រាប់​វិនិច្ឆ័យ​លើ​អង្គសេចក្តី ដើម្បី​សម្រេច​ផ្តន្ទាទោស​ចំពោះ​ជនជាប់ចោទ និង​ស្វែងរក​ចាប់ខ្លួន​ម្ចាស់​ទីតាំង​បើក​ឲ្យ​ប្រព្រឹត្ត​បទល្មើស​នេះ ។

ដោយឡែក​ក្នុង​ពេល​សមត្ថកិច្ច​សាកសួរ​រួច​ក៏​មានការ​ពាក់ព័ន្ធ​តែ​ចំនួន​១៧​នាក់​ប៉ុណ្ណោះ ហើយ​ក៏​បាន​បញ្ជូន​ទៅ​តុលាការ​ក្នុងថ្ងៃនេះ​តែ​ម្តង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ