ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​​​ហាត់ប្រាណ​ជាប់​រហូត​ ជួយ​សុខភាព​បេះដូង​

4 ឆ្នាំ មុន

ការ​ហាត់ប្រាណ​ជា​វិធី​ជួយ​ថែរក្សា​ភាព​ក្មេង​វ័យ​របស់​បេះដូង​អ្នក​បាន​។ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា អ្នក​ដែល​ហាត់ប្រាណ​ជា​ទៀងទាត់​ពេញ​មួយ​ជីវិត​ឃើញ​ថា ភាព​ចុះ​ទ្រ​ត់​ទ្រោម​របស់​បេះដូង និង​សរសៃឈាម​ពួក​គេ​ក៏​ថយ​ចុះ​ដែរ​។ ការ​រក​ឃើញ​នេះ​បាន​មក​ពី ការ​ប្រៀបធៀប​គ្នា​នៃ​ប្រវត្តិ​នៃ​ការ​ហាត់ប្រាណ និង​សុខ​ភាព​បេះដូង​លើ​មនុស្ស​អាយុ ៦០​ឡើង​ទៅ​ចំនួន ១០២​នាក់​។…

ការ​ហាត់ប្រាណ​ជា​វិធី​ជួយ​ថែរក្សា​ភាព​ក្មេង​វ័យ​របស់​បេះដូង​អ្នក​បាន​។ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា អ្នក​ដែល​ហាត់ប្រាណ​ជា​ទៀងទាត់​ពេញ​មួយ​ជីវិត​ឃើញ​ថា ភាព​ចុះ​ទ្រ​ត់​ទ្រោម​របស់​បេះដូង និង​សរសៃឈាម​ពួក​គេ​ក៏​ថយ​ចុះ​ដែរ​។ ការ​រក​ឃើញ​នេះ​បាន​មក​ពី ការ​ប្រៀបធៀប​គ្នា​នៃ​ប្រវត្តិ​នៃ​ការ​ហាត់ប្រាណ និង​សុខ​ភាព​បេះដូង​លើ​មនុស្ស​អាយុ ៦០​ឡើង​ទៅ​ចំនួន ១០២​នាក់​។

អ្នក​ដែល​ហាត់ប្រាណ​ពីរ​ទៅ​បី​ដង​ក្នុង​មួ​យស​ប្តា​ហ៍ យ៉ាង​ហោច​ណាស់​កន្លះ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​រយៈពេល​ច្រើន​ឆ្នាំ ឃើញ​ថា សរសៃឈាម​អាក់ទែរ​របស់​ពួក​គេ​មិន​ងាយ​រឹង​ឡើយ ជា​ពិសេស​សរសៃឈាម​ដែល​មាន​នាទី​ផ្គត់ផ្គង់​អុក​ស៊ី​សែន​ទៅ​កាន់​ខួរក្បាល និង​ករ​តែ​ម្តង​។ ប៉ុន្តែ​អ្នកចូលរួម​ក្នុង​ការ​សិក្សា​នេះ ដែល​មាន​ទម្លាប់​ហាត់ប្រាណ​រហូត​ដល់ ៤ ទៅ ៥​ដង​ក្នុង​មួ​យស​ប្តា​ហ៍​ហើយ​នោះ គឺ​មាន​ភាពល្អ​ច្រើន​ទៅ​លើ​សរសៃឈាម​កណ្តាល ដែល​មាន​នាទី​ផ្គត់ផ្គង់​ឈាម​ទៅ​កាន់​ទ្រូង និង​ពោះ​។

ការ​សិក្សា​នេះ​ពិតជា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ណាស់ ដោយសារ​តែ​វា​ជម្រុញ​ដល់​អ្នក​ស្រាវជ្រាវ​បង្កើត​នូវ​កម្មវិធី​ហាត់​ប្រាណ​ដើម្បី​ជួយ​ថែរក្សា​ភាព​ក្មេង​វ័យ​ដដែល​របស់​បេះដូង និង​អាច​ទាញ​ស្ថានភាព​បេះដូង និង​សរសៃ​ឈាម​ដែល​ចាស់​ៗ​ហើយ​មក​ក្មេង​វិញ​ដែរ​។ យ៉ាងណាមិញ ការ​សិក្សា​នេះ​បាន​ពិនិត្យ​តែ​ទៅ​លើ​ភាព​ញឹក​ញាប់​នៃ​ការ​ហាត់ប្រាណ​របស់​មនុស្ស​ម្នាក់​ៗ​ប៉ុណ្ណោះ មិន​បាន​សិក្សា​ទៅ​លើ​ប្រភេទ​នៃ​ការ​ហាត់​ប្រាណ ឬ​ភាព​ខ្លាំងក្លា​ដែល​គេ​ហាត់​ឡើយ​។ កត្តា​ទាំងនោះ​អាច​ដើរតួ​នាទី​ដ៏​សំខាន់​មួយ​ទៅ​លើ​សុខភាព​សរសៃ​ឈាម​អាក់ទែ​ពួក​គេ​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ