ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មរណភាព​ភរិយា​អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ លោកស្រី​LEE HEE HO ភរិយា​មេម៉ាយ​របស់​អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក​KIM DAE JUNG​បាន​ទទួលមរណភាព​ហើយ​កាលពី​ថ្ងៃ​ទី​១០​មិថុនា ក្នុង​ជន្មាយុ​៩៦​ឆ្នាំ​នៅ​មន្ទីរពេទ្យ​SEVERANCE​ក្រុង​SINCHON…

ប្រទេស​កូរ៉េ​ខាងត្បូង ៖ លោកស្រី​LEE HEE HO ភរិយា​មេម៉ាយ​របស់​អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក​KIM DAE JUNG​បាន​ទទួលមរណភាព​ហើយ​កាលពី​ថ្ងៃ​ទី​១០​មិថុនា ក្នុង​ជន្មាយុ​៩៦​ឆ្នាំ​នៅ​មន្ទីរពេទ្យ​SEVERANCE​ក្រុង​SINCHON នា​ភាគ​ខាងលិច​ក្រុង​សេ​អ៊ូ​ល​។

លោកស្រី​LEE HEE HO​បាន​មក​កាន់​មន្ទីរពេទ្យ​SEVERANCE ចាប់តាំងពី​ខែមីនា​មក ដើម្បី​ព្យាបាល​ជំងឺមហារីក​ថ្លើម​។ ស្ថានភាព​សុខភាព​របស់​លោកស្រី​ធ្លាក់​ចុះ​ដុនដាប​ខ្លាំង​កាលពី​ថ្ងៃ​ទី​៨​មិថុនា ហើយ​លោកស្រី​បាន​ផុត​ជីវិត​នា​វេលា​ម៉ោង​២៣​និង​៣៦​នាទី​ម៉ោង​ក្នុងស្រុក​។

លោកស្រី​LEE HEE HO ជា​ប្រធាន​មជ្ឈមណ្ឌល​សន្តិភាព​KIM DAE JUNG​ដែល​បង្កើត​ឡើង​ដោយ​ស្វាមី​លោកស្រី ដើម្បី​លើក​ស្ទួយ​ការ​បង្រួបបង្រួម​កូរ៉េ​ទាំង​២ និង​សន្តិភាព​ពិភពលោក​និង​ដើម្បី​តស៊ូ​ប្រឆាំង​​ភាព​ក្រីក្រ​លើ​ពិភពលោក​។ ស្វាមី​លោកស្រី​ជា​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ពី​ឆ្នាំ​១៩៩៨​ដល់​២០០៣​ត្រូវ​បាន​គេ​ចង​ចាំ​ថា ជា​អ្នក​ចង់​ជម្រុញ​ឲ្យ​មានការ​ចរចា​ជាមួយ​កូរ៉េ​ខាងជើង​ហើយ​លោក​ទទួល​មរណភាព​កាលពី​ឆ្នាំ​២០០៩​។

លោកស្រី​LEE​បាន​ធ្វើំ​ដំណើរ​អម​ជាមួយ​ស្វាមី ទៅ​កាន់​ក្រុង​ព្យុ​ង​យ៉ាង​កាលពី​ឆ្នាំ​២០០០ សម្រាប់​ការ​ជួប​គ្នា​កំពូល​អន្តរ​កូរ៉េ​លើក​ដំបូង ជាមួយ​មេដឹកនាំ​ក្រុង​ព្យុ​ង​យ៉ាង​នា​សម័យ​កាលនោះ លោក​គី​ម​ជុង​អុីល​។ នា​ឆ្នាំ​ដដែល​នោះ​លោក​KIM DAE JUNG​បាន​ទទួល​ពានរង្វាន់​ណូបែល​សន្តិភាព ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស ព្រមទាំង​សន្តិភាព​និង​ការ​បង្រួបបង្រួម​ជាមួយ​កូរ៉េ​ខាងជើង​។

ក្រោយ​មរណភាព​របស់​ស្វាមី លោកស្រី​LEE​បាន​ធ្វើ​ដំណើរ​២​លើក​ទៀត​ទៅ​កាន់​កូរ៉េ​ខាងជើង គឹ​ក្នុង​ឆ្នាំ​២០១១​និង​ឆ្នាំ​២០១៥ ដើម្បី​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​បង្រួបបង្រួម​អន្តរ​កូរ៉េ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ