ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧទ្ធម្ភាគចក្រ១​គ្រឿង​​ធ្លាក់​លើ​ដំបូល​អគារ​មួយ​

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ឧទ្ធម្ភាគចក្រ​១​គ្រឿង​កាលពី​ថ្ងៃ​ទី​១០​មិថុនា បាន​ធ្លាក់​លើដំបូល​អគារ​មួយ​នៅ​ម៉ា​ន់​ហា​តាន់​ក្រុង​ញូ​វ​យ៉​ក ហើយ​មនុស្ស​ម្នាក់​បាន​ត្រូវ​ស្លាប់​។ ក្រុម​អ្នក​ពន្លត់ភ្លើង​ក្រុង​ញូ​វ​យ៉​ក​គូសបញ្ជាក់​ថា ឧទ្ធម្ភាគចក្រ​នេះ​បាន​ធ្លាក់​លើ​អគារ​មួយ​នៅ​MIDTOWN ជា​តំបន់​មួយ​នៃ​សង្កាត់​ម៉ា​ន់​ហា​តាន់ ដែល​មាន​អគារ​ខ្ពស់កប់ពពក​ច្រើន​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​មជ្ឈម​ណ្ឌល​ROCFELLER CENTER…

សហរដ្ឋអាមេរិក ៖ ឧទ្ធម្ភាគចក្រ​១​គ្រឿង​កាលពី​ថ្ងៃ​ទី​១០​មិថុនា បាន​ធ្លាក់​លើដំបូល​អគារ​មួយ​នៅ​ម៉ា​ន់​ហា​តាន់​ក្រុង​ញូ​វ​យ៉​ក ហើយ​មនុស្ស​ម្នាក់​បាន​ត្រូវ​ស្លាប់​។

ក្រុម​អ្នក​ពន្លត់ភ្លើង​ក្រុង​ញូ​វ​យ៉​ក​គូសបញ្ជាក់​ថា ឧទ្ធម្ភាគចក្រ​នេះ​បាន​ធ្លាក់​លើ​អគារ​មួយ​នៅ​MIDTOWN ជា​តំបន់​មួយ​នៃ​សង្កាត់​ម៉ា​ន់​ហា​តាន់ ដែល​មាន​អគារ​ខ្ពស់កប់ពពក​ច្រើន​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​មជ្ឈម​ណ្ឌល​ROCFELLER CENTER និង​TIMES SQUARE​។ តាម​សារព័ត៌មាន​ថា​ជន​រង​គ្រោះជា​អ្នក​បើក​ឧទ្ធម្ភាគចក្រ​។

អភិបាលក្រុង​ញូ​វ​យ៉​ក​លោក​ANDREW CUOMO​ថ្លែង​ថា អគ្គិភ័យ​មួយ​បាន​កើតឡើង ពេល​ឧទ្ធម្ភាគ​ចក្រ​ធ្លាក់​បុក​អគារ​តែ​ត្រូវ​បាន​ពន្លត់​។ លោក​ក៏​បដិសេធ​ដែរ​សេណា​រី​យ៉ូ​នៃ​ការ​វាយប្រហារ​ភេរវកម្ម​មួយ​។ លោក​ថា​តាម​ខ្ញុំ​យល់ នោះ​វា​ជា​គ្រោះថ្នាក់​មួយ​។ លោក​បន្ត​ថា​តើ​នោះ​ជា​ចេតនា​មួយ​ឬ? ក្នុង​ឋានៈ​ជា​អ្នកក្រុង​ញូ​វ​យ៉​ក​ម្នាក់ ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​១១​កញ្ញា គេ​នៅ​តែ​មានការ​បារម្ភ​ជាប់​ជា​និច្ច​។

ទីភ្នាក់ងារ​សហព័ន្ធ​អាកាសចរណ៍​អា​មេ​រិ​ក​FAA​គូសបញ្ជាក់​តាម​TWITTER​ថា ឧទ្ធម្ភាគចក្រ​ជួប​គ្រោះ​ថ្នាក់​នោះ​ធុន AGUSTA A109E​និង​ថា តាម​លទ្ធផល​ដំបូង​នៃ​ការ​សើ​ុ​ប​អង្កេត មាន​តែ​អ្នក​បើក​ម្នាក់​គត់​ក្នុង​ឧទ្ធម្ភាគចក្រ​នេះ​។

គ្រោះថ្នាក់​នោះ​កើត​មាននៅ​កន្លែង​មួយ​ស្ថិត​នៅ​ចន្លោះ​TIMES SQUARE​និង​TRUMP TOWER លើដំបូល​អគារ​កម្ពស់​៥០​ជាន់​មួយ ដែល​មាន​ជា​ពិសេស​ទីស្នាក់ការ​ធនាគារ​បារាំង​នៅ​អា​មេ​រិ​ក​BNP PARUBAS ដែល​បាន​ជម្លៀស​មនុស្ស​ចេញ​ក្រោយ​គ្រោះថ្នាក់​នោះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ