ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ចាញ់ចង់ឈ្នះអស់រយៈ​ពេល​១០ឆ្នាំ ចុង​ក្រោយ​ប្តីសម្រេចបញ្ចប់អ្វីៗក្នុងជីវិត​

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​មាន​ទំនាស់​ក្នុង​គ្រួសារ ហើយដោយ​សារ​ការ​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​ជាមួយ​ប្រពន្ធ​នោះ ជន​រង​គ្រោះ​ក៏​បាន​សម្រេចចិត្ត​ចុះ​ចេញ​ទៅ​រស់នៅ​ផ្ទះ​ក្មួយ​ស្រី​អស់​រយៈពេល​១០​ឆ្នាំ​កន្លង​មក​ហើយ ។ មិនតែប៉ុណ្ណោះ ចាប់តាំងពី​ពេល​បែកបាក់​គ្រួសារ​មក ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ផឹកស្រា និង​បាន​ប៉ុនប៉ង​បញ្ចប់ជីវិត​ដោយ​ការ​ធ្វើ​អត្តឃាត​ជា​ច្រើន​ដង​មក​ហើយ…

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​មាន​ទំនាស់​ក្នុង​គ្រួសារ ហើយដោយ​សារ​ការ​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​ជាមួយ​ប្រពន្ធ​នោះ ជន​រង​គ្រោះ​ក៏​បាន​សម្រេចចិត្ត​ចុះ​ចេញ​ទៅ​រស់នៅ​ផ្ទះ​ក្មួយ​ស្រី​អស់​រយៈពេល​១០​ឆ្នាំ​កន្លង​មក​ហើយ ។ មិនតែប៉ុណ្ណោះ ចាប់តាំងពី​ពេល​បែកបាក់​គ្រួសារ​មក ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ផឹកស្រា និង​បាន​ប៉ុនប៉ង​បញ្ចប់ជីវិត​ដោយ​ការ​ធ្វើ​អត្តឃាត​ជា​ច្រើន​ដង​មក​ហើយ ប៉ុន្តែ​មិន​បាន​សម្រេច​ឡើយ ដោយសារ​បាន​ក្មួយ​ស្រី និង​អ្នក​ផ្ទះ​ជួយ​ទាន់​ពេល ។ លុះដល់​ពេល​ចុង​ក្រោយ​នេះ ជន​រង​គ្រោះ​បាន​យក​ខ្សែ​អង្រឹង​ចងក​​នៅ​លើ​ដើម​ចន្ទន៍ បណ្ដាល​ឲ្យ​ស្លាប់​តែ​ម្ដង​។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ព្រឹក​ថ្ង‌ៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៩ នៅ​លើ​ដើម​ចន្ទន៍​ខាងក្រោយ​ផ្ទះ​ក្មួយ​ស្រី​របស់​ជន​រង​គ្រោះ ស្ថិត​នៅ​ក្នុងភូមិ​បឹង​ថ្នល់ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​មុត នាង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​កសិករ ស្នាក់​នៅ​ជាមួយ​ក្មួយ​ស្រី​នៅ​ភូមិ​ឃុំ​កើតហេតុ​។

តាម​ប្រភព​ពី​ស្ត្រី​ឈ្មោះ មុត សៅ​នី អាយុ​៣២​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ​កាត់ដេរ ដែល​ត្រូវជា​ក្មួយ​របស់​ជន​រង​គ្រោះ​បាន​និយាយ​ថា ​ជន​រង​គ្រោះ​ដែលត្រូវជា​ពូ​​របស់​គាត់​មាន​ប្រពន្ធ​និង​កូន​ម្នាក់ ប៉ុន្តែ​​ទាំង​ប្រពន្ធនិង​ជនរងគ្រោះ​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នាឡើយ​ ហើយ​ជន​រង​គ្រោះ​ក៏​បាន​សម្រេចចិត្ត​រស់នៅ​បែក​គ្នា​បណ្ដោះអាសន្ន​។ ក្រោយ​ពេល​ការ​បែកបាក់​គ្នា​រួច​មក ជន​រង​គ្រោះ​បាន​មក​ស្នាក់​នៅ​ជាមួយ​គាត់ ចំណែក​ប្រពន្ធ​និង​កូន​នៅផ្ទះ​ផ្សេង​ ហើយដោយ​សារ​តែ​ការ​ចង់​ចាញ់​ចង់​ឈ្នះ​គ្នា​ទៅ​វិ​ញ​ទៅ​មក ទើប​ធ្វើ​ឱ្យ​ការ​រស់នៅ​បែក​គ្នា​នោះ​អូស​បន្លាយ​រហូត​អស់​រយៈពេល​១០​ឆ្នាំ​កន្លង​មក​ហើយ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​ជន​រង​គ្រោះ​បាន​យក​ស្រា​ធ្វើ​ជា​ត្រីមុខ​ផឹក​ស្រវឹង​រាល់ថ្ងៃ ហើយ​ពេល​ស្រវឹង​ម្ដង​ៗ​តែងតែ​ជេរ​បញ្ចោរ​អ្នក​ផ្ទះ​ជា​បន្តបន្ទាប់ មិនតែប៉ុណ្ណោះ​បាន​ព្យាយាម​ធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួន​ជា​ច្រើ​ន​ដង​មក​ហើយ ប៉ុន្តែ​ត្រូវ​បាន​គាត់​និង​អ្នក​ផ្ទះ​ជួយ​ទាន់ ។ ដោយឡែក​នៅ​យប់​ថ្ងៃ​ទី​១០ ខែមិថុនា គាត់​និង​ក្រុម​គ្រួ​សារបាន​ដេក​លង់លក់​មិន​បានដឹង​ថា​ជន​រង​គ្រោះ​សម្លាប់​ខ្លួន​នោះ​ឡើយ រហូត​ដល់​ព្រឹក​ឡើង ក្រោយ​ភ្ញាក់ពីដេក គាត់​ក៏​បើកទ្វារ​ចេញ​ក្រៅ ស្រាប់តែ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ចង​.​ក​នៅ​លើ​ដើម​ចន្ទន៍​ក្រោយ​ផ្ទះ​ស្លាប់​បាត់​ទៅ​ហើយ ។ ពេល​នោះ​គាត់​ភ័យ​ខ្លាំង​ណាស់ ក៏​រត់​ទៅ​ហៅ​ម្ដាយ​ និង​បងប្អូន​ឲ្យ​ទៅ​ជួយ​មើល ក៏​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​និង​នាំ​គ្នា​ស្រាយ​ខ្សែ​ទម្លាក់​ជន​រង​គ្រោះ​ចុះ​មក​ក្រោម​ភ្លាម​ៗ​ផង​ដែរ ក្រែង​អាច​សង្គ្រោះ​បាន ប៉ុន្តែ​ហួសពេល​ទៅ​ហើយ​ព្រោះ​មិន​បានដឹង​ថា ជន​រង​គ្រោះ​ចងក​ស្លាប់​តាំងពី​ពេល​ណា​នោះ​ឡើយ​។

តាម​ប្រភព​ពី​នគរបាល​បាន​និយាយ​ថា ក្រោយ​ពេល​ទទួល​បាន​ដំណឹង​ខាងលើ​នោះ​ភ្លាម កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ម្កាក់​និង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក ព្រមទាំង​នគរបាល​ផ្នែក​ពិនិត្យ​វិភាគ​កន្លែង​កើតហេតុ​ស្រុក​អង្គស្នួល​។ មន្ត្រី​ក្រុមប្រឹក្សា​ឃុំ លោកគ្រូ​ពេទ្យ លោក​មេ​ភូមិ និង​សាច់ញាតិ​នៃ​សព​បាន​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​រក​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ធ្វើ​អត្តឃាត​ដោយសារ​ចងក​សម្លាប់​ខ្លួន​ប្រាកដ​មែន បន្ទាប់​មក​សមត្ថកិច្ច​ក៏​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ឱ្យទៅ​ក្រុម​គ្រួសារ​សាច់ញាតិ​ដើម្បី​ចាត់​ចែ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ