ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​បន្ត​កើនឡើង ​ខណៈ​ដែល​អ្នក​ផលិត​​បន្ត​កាត់​បន្ថយ​ទិន្នផល

4 ឆ្នាំ មុន

សិង្ហ​បុរី​៖ តម្លៃ​ប្រេង​បាន​កើនឡើង​បន្ទាប់​ពី​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​និយាយ​ថា ប្រទេស​ជា​សមាជិក​អង្គការ​ប្រទេស​នាំ​ចេញ​ប្រេង (OPEC) និង​រុ​ស្ស៊ី​បន្ត​រក្សា​ការ​សន្យា​កាត់​បន្ថយ​ទិន្នផល​ប្រេង និង​មក​ពី​សហ​រដ្ឋ​អាមេរិក​សម្រេច​ថា​មិន​ដាក់​ពន្ធ​លើ​ផលិតផល​ម៉ិ​ក​ស៊ិ​ក ។ យ៉ាងណា​ក្តី ពាណិជ្ជករ​បាន​ឲ្យ​ដឹង​ថា កង្វល់​ទាក់ទិន​នឹង​ស្ថាន​ការ​សេដ្ឋកិច្ច​ពិភពលោក…

សិង្ហ​បុរី​៖ តម្លៃ​ប្រេង​បាន​កើនឡើង​បន្ទាប់​ពី​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​និយាយ​ថា ប្រទេស​ជា​សមាជិក​អង្គការ​ប្រទេស​នាំ​ចេញ​ប្រេង (OPEC) និង​រុ​ស្ស៊ី​បន្ត​រក្សា​ការ​សន្យា​កាត់​បន្ថយ​ទិន្នផល​ប្រេង និង​មក​ពី​សហ​រដ្ឋ​អាមេរិក​សម្រេច​ថា​មិន​ដាក់​ពន្ធ​លើ​ផលិតផល​ម៉ិ​ក​ស៊ិ​ក ។ យ៉ាងណា​ក្តី ពាណិជ្ជករ​បាន​ឲ្យ​ដឹង​ថា កង្វល់​ទាក់ទិន​នឹង​ស្ថាន​ការ​សេដ្ឋកិច្ច​ពិភពលោក និង​ផល​ប៉ះពាល់​ដល់​តម្រូវការ​ប្រេងឥន្ធនៈ​នៅ​តែ​ប៉ះពាល់​ដល់​ទី​ផ្សារ​ប្រេង​។ នេះ​បើ​យោង​តាម​ភ្នាក់ងារ​សារ​ព​ត៌​មាន Reuters ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃ​ច័ន្ទ ទី ១០ ខែមិថុនា​ម្សិលមិញ ។

​តម្លៃ​ប្រេង​របស់ Brent បាន​កើនឡើង ០.៥% មក​ស្មើ ៦៣.៦១​ដុល្លារ​ក្នុង​មួយ​បារ៉ែល​កាលពី​ថ្ងៃ​ច័ន្ទ ខណៈ​ដែល​តម្លៃ​ប្រេង​របស់ West Texas Intermediate (WTI) បាន​កើនឡើង ០.៦% មក​ស្មើ ៥៤.៣២%​ផង​ដែរ​។ ពាណិជ្ជករ​បាន​ឲ្យ​ដឹង​ទៀត​ថា តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​ព្រោះតែ​អា​រ៉ា​ប៊ី​សា​អូឌីត​អះអាង​កាលពី​ថ្ងៃ​សុក្រ​ថា OPEC ខិត​ជិត​ការ​សម្រេច​ថា​នឹង​បន្ត​ការ​កាត់​បន្ថយ​ទិន្នផល​ប្រេង​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា OPEC និង​ប្រទេស​ដែល​មិនមែន​ជា​សមាជិក​មួយ​ចំនួន​ទៀត​ដូច​ជា​រុ​ស្ស៊ី ឬ​ហៅ​ថា OPEC+ បាន​កាត់​បន្ថយ​ទិន្នផល​ប្រេង​តាំងពី​ដើមឆ្នាំ​នេះ​ដើម្បី​ជួយ​ជំរុញ​ដល់​តម្លៃ​។

​ជាមួយ​គ្នា​នេះ លោក Stephen Innes ដែល​មក​ពី Vanguard Markets បាន​និយាយ​ថា ការ​លូតលាស់​ទីផ្សារ​ភាគហ៊ុន​ក៏​បាន​ជួយ​ដល់​តម្លៃ​ប្រេង​ដែរ បន្ទាប់​ពី​សហរដ្ឋអាមេរិក​និង​ម៉ិ​ក​ស៊ិ​កបាន​សម្រេច​​កិច្ចព្រមព្រៀង​មួយ​ស្តី​ពី​សកម្មភាព​ទប់ស្កាត់​ការ​ធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​ពី​អា​មេ​រិ​ក​កណ្តាល​កាលពី​ចុង​ស​ប្តា​ហ៍​មុន និង​បង្ក​ឲ្យ​សហរដ្ឋអាមេរិក​បញ្ឈប់​ការ​កម្រាម​ថា​នឹង​ដាក់​ពន្ធ​លើ​ផលិតផល​ម៉ិ​ក​ស៊ិក​។

​ប៉ុន្តែ​អ្នកវិភាគ​នៅ​តែ​ព្រួយបារម្ភ​ពី​ស្ថាន​ការ​សេដ្ឋកិច្ច​ពិភពលោក ព្រោះ​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​នៅ​តែ​ជាប់​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ដដែល ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ