ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស សុខ​សោភា រីករាយ​ឃើញ​ទីងមោង​រូប​នាង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង មាស សុខ​សោភា បាន​សម្តែង​នូវ​ទឹកចិត្ត​ជ្រះថ្លា​ចូលរួម​ចំណែក​ក្នុង​ព្រះពុទ្ធ​សាសនា តាម​រយៈ​ទីងមោង​ដែល​បាន​ឆ្នៃ​ប្រឌិត​យ៉ាង​ស្រស់​ស្អាត​ដូច​មុខ​របស់​នាង​។ ទីងមោង​ដែល​មានការ​ឆ្នៃ​ប្រឌិត​ដ៏​ល្អ​ដែល​គេ​ហៅ​ថា ទីងមោង​ឆ្នាំ​២០១៩​នោះ កំពុង​ត្រូវ​បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មហាជន…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង មាស សុខ​សោភា បាន​សម្តែង​នូវ​ទឹកចិត្ត​ជ្រះថ្លា​ចូលរួម​ចំណែក​ក្នុង​ព្រះពុទ្ធ​សាសនា តាម​រយៈ​ទីងមោង​ដែល​បាន​ឆ្នៃ​ប្រឌិត​យ៉ាង​ស្រស់​ស្អាត​ដូច​មុខ​របស់​នាង​។

ទីងមោង​ដែល​មានការ​ឆ្នៃ​ប្រឌិត​ដ៏​ល្អ​ដែល​គេ​ហៅ​ថា ទីងមោង​ឆ្នាំ​២០១៩​នោះ កំពុង​ត្រូវ​បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មហាជន បន្ទាប់​ពី​ទីងមោង​ទាំងនោះ ត្រូវ​បង្កើត​ឡើង​ដោយ​យក​តាម​មុខ​តារា​ខ្មែរ​មួយ​ចំនួន​។ ក្នុង​ចំណោម​ទី​មោង​ទាំងអស់ ដែល​បាន​ឆ្នៃ​ឡើង​នោះ​ក៏​មាន​មួយ​មុខ​ដូច​ទៅ​នឹង​នាង មាស សុខ​សោភា ផង​ដែរ​។

យ៉ាងណាមិញ បន្ទាប់​ពី​ឃើញ​រូបភាព​មួយ​នេះ តារាចម្រៀង​ជួរ​មុខ​នៅ​ក្នុង​ផលិតកម្ម​ថោ​ន រូប​នេះ​មិន​មានការ​ប្រតិកម្ម​ណាមួយ​ឡើយ ផ្ទុយ​ទៅ​វិញ​នាង​បែរជា​សម្តែង​ការ​កោតសរសើរ​ពី​ភាព​ឆ្នៃ​ប្រឌិត​នេះ​ទៅ​វិញ​។

តារាចម្រៀង មាស សុខ​សោភា បាន​លើក​ឡើង​ថា កាលពី​តូច មាស សុខ​សោភា ក៏​ធ្លាប់​រត់​ពេល​ឃើញ​ទីងមោង​ម្តង​ៗ តែ​បានឃើញ​ទីងមោង​ឆ្នាំ​២០១៩ ជា​ពិសេស​គឺ​ទីងមោង មាស សុខ​សោភា នាង​ពិតជា​មានការ​កោតសរសើរ​ចំពោះ​ស្នាដៃ​កូន​ខ្មែរ ដែល​ពោរពេញ​ដោយ​គំនិត​ច្នៃប្រឌិត​មួយ​នេះ​។ នាង​សង្ឃឹមថា ទីងមោង​ឆ្នាំ​២០១៩​នេះ និង​មិន​ធ្វើ​ឱ្យ​អូន​តូច​ៗ​រត់​ទៀត​ទេ​។

មាស សុខ​សោភា សូម​សម្តែង​នូវ​ទឹកចិត្ត​ដែល​ជា​សទ្ធា​ជ្រះថ្លា ចូលរួម​ចំណែក​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា​តាម​រយៈ​ទីងមោង មាស សុខ​សោភា ក៏​ដូច​ជា​សូម​គោរព​អញ្ជើញ​បងប្អូន​ពុទ្ធសាសនិក​ទាំងអស់​ចូលរួម​ជាមួយ​គ្នា ដើម្បី​ជា​កុសល និង​ជា​ចំណែក​ទ្រទ្រង់​ព្រះពុទ្ធ​សាសនា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ