ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងអង្គុយជុំគ្នាក្រោមផ្ទះ ស្រាប់​តែ​​ជួប​គ្រោះ​ថ្នាក់​ចៃដន្យ​

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៩ មាន​ករណី​រន្ទះបាញ់​ត្រូវ​មនុស្ស​ប្រុស​ស្រី​ចំនួន​៣​នាក់ បណ្តាល​ឲ្យ​រង​របួស ខណៈ​ជន​រង​គ្រោះ​ទាំង​៣​នាក់​កំពុង​អង្គុយ​ក្រោមផ្ទះ ។…

ខេត្តកំពង់ធំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៩ មាន​ករណី​រន្ទះបាញ់​ត្រូវ​មនុស្ស​ប្រុស​ស្រី​ចំនួន​៣​នាក់ បណ្តាល​ឲ្យ​រង​របួស ខណៈ​ជន​រង​គ្រោះ​ទាំង​៣​នាក់​កំពុង​អង្គុយ​ក្រោមផ្ទះ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​ក្នុងភូមិ​អង្គ​នាង ឃុំ​ទ្រៀល ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

ជន​រង​គ្រោះ​ទាំង​៣​នាក់​ដែល​រង​របួស​ខាងលើ ក្នុង​នោះ​១-​ឈ្មោះ អ៊ុំ ចាន់​ណា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ២-​ឈ្មោះ សូរ សុ​រ៉ា​ន់ ភេទ​ស្រី អាយុ​៥២​ឆ្នាំ និង​៣-​ជន​រង​គ្រោះ​ឈ្មោះ ឡុ​ង ផល ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ។ ជន​រង​គ្រោះ​ទាំង​៣​នាក់​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​៣​នាក់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បារាយណ៍​ស​ន្ទុ​ក ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ