ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនល្មើស​89% បាន​ចាប់ខ្លួន​ពី​បទ​ឃាត​កម្ម​​លើ​កុមារ​…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អង្គការ​ការពារ​កុមារ​(CPU) និង​ក្រុម​មន្ត្រី​ជំនាញ​ឯកទេស​អន្តរជាតិ បាន​រៀបចំ​សិក្ខា សា​​លា​បណ្តុះបណ្តាល​ដល់​មន្ត្រីនគរបាល​កម្ពុជា កងរាជអាវុធហត្ថ និង​ព្រះរាជអាជ្ញា​សរុប​ចំនួន​៥៩​រូប ស្តី​ពី​ការ​ស៊ើបអង្កេត​បទល្មើស​ឃាតកម្ម​ប្រឆាំង​នឹង​កុមារ​លើក​ដំបូង ដើម្បីពង្រឹងសមត្ថភាព​ដល់​មន្ត្រី​នគរបាល​នៅ​កម្ពុជារយៈពេល​៦​ថ្ងៃ…

រាជធានី​ភ្នំពេញ ៖ អង្គការ​ការពារ​កុមារ​(CPU) និង​ក្រុម​មន្ត្រី​ជំនាញ​ឯកទេស​អន្តរជាតិ បាន​រៀបចំ​សិក្ខា សា​​លា​បណ្តុះបណ្តាល​ដល់​មន្ត្រីនគរបាល​កម្ពុជា កងរាជអាវុធហត្ថ និង​ព្រះរាជអាជ្ញា​សរុប​ចំនួន​៥៩​រូប ស្តី​ពី​ការ​ស៊ើបអង្កេត​បទល្មើស​ឃាតកម្ម​ប្រឆាំង​នឹង​កុមារ​លើក​ដំបូង ដើម្បីពង្រឹងសមត្ថភាព​ដល់​មន្ត្រី​នគរបាល​នៅ​កម្ពុជារយៈពេល​៦​ថ្ងៃ ពី​ថ្ងៃ​ទី​១០​ដល់​ថ្ងៃ​ទី​១៥ ខែមិថុនា នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា ។

សិក្ខាសាលា​នេះ មាន​គោលបំណង​បណ្ដុះបណ្ដាល​មន្ត្រី​ជំនាញ​អនុវត្ត​ច្បាប់​ក្នុងស្រុក​ជា​ច្រើន​នាក់ ព្រមទាំង​មន្ត្រី​ឯកទេស​អន្តរជាតិ​មួយ​ចំនួន ដែល​មានការ​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​សើ​ុ​ប​អង្កេត​បទល្មើស​ឃាតកម្ម ដោយ​មាន​គ្រូបង្រៀន​មក​ពី​បរទេស​ដែល​មានបទពិសោធន៍​ខ្ពស់ ក្នុង​ការ​ស៊ើបអង្កេត​ប្រឆាំង​បទល្មើស​ឧក្រិដ្ឋ​នានា​ប្រឆាំង​កុមារ ។

ថ្លែង​ក្នុង​សិក្ខាសាលា​នេះ លោក​ឧត្តម​សេ នី​យ៍​ឯក អុ​ិ​ន ប៉ូ​រ៉ា អគ្គស្នងការ​រង​នគរបាល​ជាតិ ទទួល​ផែន​កណ្តាល​យុត្តិធម៌ បាន​ថ្លែង​ថា អង្គភាព​ការពារ​កុមារ​(CPU) បាន​បើក​សិក្ខាសាលា​រយៈ ពេល​៦​ថ្ងៃ​បណ្ដុះបណ្ដាល​ផ្នែក​ស៊ើបអង្កេត​ឃាតកម្ម​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​កម្ពុជា ។

លោក​បញ្ជាក់​ថា «​ឃាតកម្ម​លើ​កុមារ​មិន​មានការ​កើនឡើង​ទេ​គឺ​ថយ​ចុះ​» ប៉ុន្តែ​សម្រាប់​ឃាតកម្ម​នៅ​ខេត្ត​ព្រះ​សី​ហនុមាន​លក្ខណៈ​ឃោរឃៅ ។ មិន​ថា​ករណី​នេះ​ទេ បទឧក្រិដ្ឋ​ដទៃ​ទៀត ត្រូវ​បាន​អគ្គស្នងការ​នគរ បាល​ជាតិ​លោកនាយ​ឧត្តម សេនីយ៍ នេ​ត សា​រឿ​ន ដាក់​បទបញ្ជា​ឲ្យ​មានការ​ទប់ស្កាត និង​កុំ​ឲ្យ​មានការ​កើតឡើង​បែប​នេះ​ទៀត ។

លោក​អគ្គស្នងការ​រង​បន្ត​ថា «​កងកម្លាំង​នគរបាល​ជាតិ បង្ក្រាប​បទល្មើស​ឃាតកម្ម​លើ​កុមារ​បាន​ជាង​៨០% តែ​សកម្មភាព​ប្លន់​សម្លាប់​ទ្រង់ ទ្រាយ​ធំ​មិន​មាន​កើតឡើង​ច្រើន​ទេ​» ។ លោក​បាន​កត់​សម្គាល់ថា អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨៣​ដល់​ឆ្នាំ​១៩៨៦ មិន​មាន​ឧក្រិដ្ឋកម្ម​ធំ​ៗ​កើតឡើង​នៅ​កម្ពុជា​ទេ សូ​ម្បី​តែ​ការ​ឆក់​ប្លន់​ក៏​គ្មាន​ដែរ ។

បទឧក្រិដ្ឋ​បាន​កើតឡើង​នៅ​ពេល​ដែល​សង្គម​មានកា​រវិ​វត្ត​ឡើង ។ ក្នុង​រយៈពេល​៦​ថ្ងៃ​នៃ​សិក្ខាសាលា​នេះ លោក​សូម​ឲ្យ​សិក្ខាកាម​ទាំងអស់​ខិតខំ​យកចិត្ត​ទុក​ចំពោះ​ការ​សិក្សា​នេះ ធ្វើ​យ៉ាងណា​ឲ្យ​សភាពការណ៍​បទ ល្មើស​ឧក្រិដ្ឋ​ថយ​ចុះ ។ សកម្មភាព​ប្លន់​ប្រដាប់​អាវុធ​មានការ​ថយ​ចុះ តែ​បទល្មើស​ឃាតកម្ម​រំលោភ​សម្លាប់​កើនឡើង ។

លោក​បាន​ថ្លែង​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ដែល​បានចូលរួម ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ការ​សិក្សា​នេះ ដើម្បី​យក​ទៅ​អនុវត្ត​ជាក់ស្តែង​ក្នុង​ការ​ស៊ើបអង្កេត​ប្រឆាំង​ករណី​មនុស្សឃាត​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ជាក់ស្តែង ករណី​រំលោភ​សម្លាប់​កាលពី​ថ្ងៃ​ទី​២៩ ខែឧសភា កម្លាំង​នគរបាល​បាន​ស្រាវជ្រាវ​តាម​ចាប់​ជនល្មើស​ដែល​រត់​ពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ដល់​ខេត្តកំពង់ចាម ខេត្តស្វាយរៀង និង​ចាប់​បាន​នៅ​ខេត្តព្រៃវែង ។

លោក​អគ្គស្នងការ​រង​បន្ត​ថា ឃាតកម្ម​មួយ​ចំនួន​មាន​ភាព​សាវ​ហាវ ព្រោះ​ជនល្មើស​មាន​ពាក់ព័ន្ធ​នឹង​គ្រឿង​ស្រវឹង រួច​ប្រព្រឹត្ត​បទល្មើស ។ សមត្ថកិច្ច​បាន​ពន្យល់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​យល់​ដឹង​ពី​បញ្ហា​សង្គម ឬ​ករណី​ខ្លះ​ទៀត​ហិង្សា​ក្នុង​គ្រួសារ​ជាដើម ។លោក James McCabe នាយក​ប្រតិបត្តិ​អង្គការ​ការពារ​កុមារ ថ្លែង​ថា «​យើង​មានភ័ព្វ​សំណាង​ណាស់ ដែល​មាន​បុគ្គលិក​មាន​ជំនាញ​ឯកទេស​ទាំងនេះ​បាន​មក​ដល់​ប្រទេស​កម្ពុជា ដោយ​នាំ​មក​នូវ​បទ​ពិសោធន៍​ជា​ច្រើន​ឆ្នាំ​ផ្នែក​ស៊ើបអង្កេត​លើ​បទល្មើស​ឃាតកម្ម​» ។

លោក James McCabe លើក​ឡើង​ថា គិតចាប់តាំងពី​ខែមករា ឆ្នាំ​២០១៣ មក​ដល់​បច្ចុប្បន្នមាន​សំណុំ រឿង​ជាង​១.៤០០​ករណី ត្រូវ​បាន​បង្ក្រាបហើយ​ជនល្មើស​ត្រូវ​បាន​ចោទប្រកាន់​ពាក់ព័ន្ធ​នឹងករណី​ឃាតកម្ម ។ ក្នុង​នោះ​មាន​ជនសង្ស័យ​ប្រមាណ៨៩%​ត្រូវ​បាន​ចាប់ខ្លួន និង​ត្រូវ​តុលាការ​ផ្តន្ទាទោសដាក់​ពន្ធនាគារ​យ៉ាង​ធ្ងន់ ។

លោក James McCabe បាន​បញ្ជាក់​ថា សិក្ខាសាលា​នេះ នឹង​ក្លាយទៅជា​កាលានុវត្តភាព​ដ៏​ពិសេស​មួយ​សម្រាប់​អ្នកចូលរួម​ទាំងអស់​ឲ្យទទួល​បាន​នូវ​ចំណេះដឹង និង​បទ​ពិសោធន៍​ជាក់ស្ដែង ពី​មន្ត្រី​ជំនាញ​ឯកទេស​អន្តរជាតិ​ទាំងឡាយ ស្ដី​អំពី​បច្ចេកទេស និង​វិធីសាស្ត្រ​ផ្សេង​ៗ​ដែល​គេ​បាន​ប្រើប្រាស់​ក្នុង​ការ​ស៊ើបអង្កេត​បទល្មើស​មនុស្សឃាត​នា​សម័យ​ទំនើប​នេះ ។

គួរ​បញ្ជាក់​ថា សិក្ខាកាម​ចូលរួម​ចំនួន​៥៩​រូប​នេះ​គឺ​មក​ពី អយ្យការ​សាលាឧទ្ធរណ៍​៤​រូប អគ្គព្រះរាជអាជ្ញា​រង​២​រូប ព្រះរាជអាជ្ញា​២​រូប នាយកដ្ឋា​ន​នៃ​ក្រសួងមហាផ្ទៃ​៤​រូប នាយកដ្ឋាន​បច្ចេកទេស​នៃ​ក្រសួងមហាផ្ទៃ​៤​រួប កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​៤​រូប និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​៤២​រូប ៕​