​កូន​បាន​១​ឆ្នាំ បើ​អ្នក​​ធ្វើ​រឿងទាំង​​នេះ កូន​នឹង​ខ្លាំង


ខាងក្រោម​នេះ Health.com.kh យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​របៀប​នៃ​ការ​អប់រំ​កូន​ដែល​មាន​អាយុ​ចាប់ពី​១​ឆ្នាំ ដល់​៨​ឆ្នាំ​ដើម្បី​ឲ្យ​កូន​ធំ​ឡើង​ខ្លាំងពូកែ​។ តើ​មាន​វិធី​ណាខ្លះ​ទៅ?

នៅ​ពេល​ដែល​កូន​បាន​១​ខួប ខួរក្បាល​កូន​នៅ​មិន​ទាន់​អាច​ទទួល​បាន​ច្រើន​ឡើយ​។ ដូចនេះ អ្នក​អាច​ឲ្យ​កូន​ស្តាប់​ចម្រៀន ដើម្បី​ចាប់ផ្តើម​បង្កើន​ប្រាជ្ញា​របស់​កូន​។ ជា​ពិសេស ក្នុង​ដំណាក់កាល​នេះ អ្នក​គួរតែ​ធ្វើ​យ៉ាងណា​អាច​ផ្តល់​អារម្មណ៍​សុវត្ថិភាព និង​ភាព​កក់ក្តៅ​ដល់​កូន ទើប​អាច​ធ្វើ​ឲ្យ​កូន​លូតលាស់​បាន​ល្អ​។

នៅ​ពេល​ដែល​កូន​បាន​២​ខួប អ្នក​គួរតែ​អប់រំ​គេ​ឲ្យ​មាន​ចរិត​រីករាយ ព្រោះ​ចរិត​មួយ​នេះ អាច​ជួយ​គេ​ឲ្យ​សាង​ទំនាក់ទំនង​ល្អជា​មួយ​អ្នក​ដទៃ​បាន​នៅ​ថ្ងៃក្រោយ ដោយ​ធ្វើ​ឲ្យ​មាន​មនុស្ស​ជា​ច្រើន​អាច​ជួយ​គេ​បាន​។
នៅ​ពេល​ដែល​កូន​បាន​៣​ឆ្នាំ ជា​ដំណាក់​កាលដែល​អ្នក​គួរតែ​ចាប់ផ្តើម​អប់រំ​កូន​ឲ្យ​មានគំនិត​ច្នៃប្រឌិត​ហើយ ព្រោះ​ក្នុង​ដំណាក់កាល​នេះ កូន​នឹង​អាច​ឆ្ងល់​ច្រើន​។ ដូចនេះ អ្នក​អាច​ឲ្យ​កូន​រៀន​គូស​គំនូរ​បាន ដើម្បី​ឲ្យ​គេ​អាច​មានគំនិត​ច្នៃប្រឌិត​ផ្ទាល់ខ្លួន​។

នៅ​ពេល​ដែល​កូន​បាន​៤​ឆ្នាំ ជា​ពេល​ដែល​កូន​ចាប់ផ្តើម​ហាត់​និយាយ​។ ដូចនេះ នៅ​ពេល​ដែល​កូន​និយាយ​​ខុស អ្នក​មិន​គួរ​សើច ឬ​តម្រាប់​តាម​កូន​នោះ​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​គេ​មិន​ចង់​រៀន​និយាយ ឬ​និយាយ​ខុស​ជាដើម​។

នៅ​ពេល​ដែល​កូន​បាន​៥​ឆ្នាំ ជា​ពេល​ដែល​អ្នក​គួរតែ​រក្សា​ទំនាក់ទំនង​ល្អជា​មួយ​កូន ដោយ​អ្នក​គួរតែ​សើរ ឲ្យ​បាន​ច្រើន​ជាង​ស្តីបន្ទោស​។ ការ​ធ្វើ​បែប​នេះ ដើម្បី​ជួយ​កូន​ឲ្យ​ទទួល​បាន​ជោគជ័យ​នៅ​ថ្ងៃ​អនាគត​។ នៅ​ពេល​ដែល​កូន​បាន​៦​ឆ្នាំ អ្នក​គួរតែ​រៀន​ចេះ​ពិភាក្សា​ជាមួយ​កូន ហើយ​រក្សា​ចិត្ត​អំណត់​ក្នុង​ការ​ជួយ​បង្ហាញ​ផ្លូវ​ដល់​កូន ដើម្បី​ឲ្យ​គេ​ទទួល​បាន​ផល​សម្រេច​។

នៅ​ពេល​ដែល​កូន​បាន​៧​ឆ្នាំ ជា​ពេល​ដែល​គេ​ចូល​ចិត្ត​សួរ​ច្រើន ដោយ​សួរ​តែ​អ្វី​ដែល​ប្លែក​។ ដូចនេះ អ្នក​មិន​គួរ​មាន​អារម្មណ៍​ថា​ធុញ ហើយ​ឆ្លើយ​ផ្តេសផ្តាស​នោះ​ទេ ដោយ​អ្នក​គួរតែ​គិត​ឲ្យ​បាន​ច្បាស់ ទើប​ឆ្លើយ ព្រោះ​សំណួរ​ទាំងនោះ​អាច​ជួយ​បង្កើន​ប្រាជ្ញា​របស់​កូន​បាន​។

នៅ​ពេល​ដែល​កូន​បាន​៨​ឆ្នាំ កូន​នឹង​ចាប់ផ្តើម​មានគំនិត​ដែល​ជា​របស់​ខ្លួនឯង ដោយ​មិន​ចាំបាច់​ពិគ្រោះ ឬ​សុំ​គំនិត​ពី​អ្នក​ឡើយ​។ ដូចនេះ នៅ​ក្នុង​ដំណាក់កាល​នេះ អ្នក​គួរតែ​ទទួលយក​គំនិត​គេ ដើម្បី​ឲ្យ​គេ​មាន​ជំនឿ​​ចិត្ត​ចំពោះ​ខ្លួនឯង (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ