ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ដោះស្រាយ​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​ថ្នាំជក់​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​បាន​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ខិតខំ​ដោះស្រាយ​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​ថ្នាំជក់​នៅ​កម្ពុជា​ឲ្យ​មាន​ប្រសិទ្ធិ​ខ្ពស់​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​មួយ​ចំនួន ដែល​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​ថ្នាំជក់ ។ ថ្លែង​ក្នុង​សិក្ខាសាលា​ស្តី​ពី «​ភាព​ជា​អ្នកដឹកនាំ​ក្នុង​ការ​ត្រួតពិនិត្យ​ការ​អនុវត្តន៍​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​ស្តី​ពី​ការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​» លោក ងួ​ន…

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​បាន​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ខិតខំ​ដោះស្រាយ​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​ថ្នាំជក់​នៅ​កម្ពុជា​ឲ្យ​មាន​ប្រសិទ្ធិ​ខ្ពស់​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​មួយ​ចំនួន ដែល​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​ថ្នាំជក់ ។ ថ្លែង​ក្នុង​សិក្ខាសាលា​ស្តី​ពី «​ភាព​ជា​អ្នកដឹកនាំ​ក្នុង​ការ​ត្រួតពិនិត្យ​ការ​អនុវត្តន៍​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​ស្តី​ពី​ការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​» លោក ងួ​ន ញ៉ិល អនុប្រធាន​ទី​១ រដ្ឋសភា​បាន​លើក​ឡើង​ថា ទោះបីជា​ថ្នាំជក់​មិនមែន​កើត​មាន​តែ​នៅ​ប្រទេស​កម្ពុជា​យើង​ក៏​ដោយ ប៉ុន្តែ​វា​ជា​បញ្ហា​ចម្បង​ដែល​កើត​មាននៅ​ក្ន​ង​ប្រទេស​យើង និង​បណ្តា​ប្រទេស​នានា​ជា​ច្រើន​នៅ​លើ​សកលលោក ។

លោក​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​បញ្ហា​នេះ​បាន​កំពុង​បង្ក​ឲ្យ​មាននូវ​ផលវិបាក និង​បាន​ប៉ះពាល់ យ៉ាង​ខ្លាំង​ដល់​សុខភាព​អាយុជីវិត​គ្រួសារ​សង្គម សេដ្ឋកិច្ច និង​ប្រទេស​ជាតិ​ទាំងមូល​ដែល​ក្នុង​នោះ​មាន​ជា​អាទិ៍​កើត​ជំងឺមិនឆ្លង​ធ្ងន់ធ្ងរ ដូច​ជា ជំងឺ​សរសៃឈាម​បេះដូង ជំងឺមហារីក (​មាត់ស្បូន ថ្លើម សួត ក្រពះ សុដន់​) ជំងឺ​ផ្លូវ​ដ​ង្កើ​ម និង​ជំងឺ​ទឹកនោមផ្អែម ។ លោក​អនុប្រធាន​ទី​១ រដ្ឋសភា​ក៏​បាន​លើក​ឡើង​ថា ទាក់ទង និង​ជំងឺ​ដែល​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​ថ្នាំជក់​វិញ រាជរដ្ឋាភិបាល​ក៏​បាន​ដាក់​ចេញ​ជា​បន្តបន្ទាប់​នូវ​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ផ្សេង​ៗ​ដូច​ជា ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​ថ្នាំជក់ អនុក្រឹត្យ​ស្តី​ពី​ការ​បោះ​ពុ​ម្ភ​សារ​ព្រមាន​សុខភាព​ជា​ភាសា​ខ្មែរ និង​ជា​រូបភាព​លើ​កញ្ចប់​ផលិតផល​ថ្នាំជក់ ប្រកាស​ស្តី​ពី​វិធានការ​ចំពោះ​ការ​ដាក់​តាំង​បង្ហាញ​កញ្ចប់​ថ្នាំជក់​នៅ​កន្លែងធ្វើការ ឬ​កន្លែង​សាធារណៈ ប្រកាស​ស្តី​ពី​ស្លាក​បម្រាម​នៃ​ការ​ហាម​ជក់ ឬ​ការ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់ ព្រមទាំង​សកម្មភាព អប់រំ​ផ្សេង​ៗ ទៀត​ដល់​ប្រជាជន​ឲ្យ​ជៀង​វាង​ឲ្យ​ផុត​ពី​ការ​ប្រើប្រាស់​ថ្នាំជក់​ជាដើម ។

ក្នុង​សិក្ខាសាលា​នោះ​ដែរ​លោក​អនុប្រធាន​ទី​១​បាន​លើក​ឡើង​តាង​នាម​សម្តេច​ហេង សំ​រិ​ន​ប្រធានរដ្ឋសភា លោក​អនុប្រធាន​ទី​១ រដ្ឋសភា​ជំរុញ​ឲ្យ​មានការ​ដោះស្រាយ​ចំពោះ​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​ថ្នាំជក់​ដូច​ជា ៖​លើកទឹកចិត្ត​ឲ្យ​មានការ​សហការ​កាន់តែ​ប្រសើរ​ថែម​ទៀត រវាង​គណៈកម្មការ​ទី​៨ នៃ​ព្រឹទ្ធសភា រដ្ឋសភា និង​ក្រសួងសុខាភិបាល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​ពិសេស​គណៈកម្មាធិការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ។ ស្នើ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សហការ ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ជា​ពិសេស​ការ​តម្លើង​ពន្ធ​លើ​ផលិតផល​ថ្នាំជក់ ។ ជម្រុញ និង​លើកកម្ពស់​កិច្ចសហការ​រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជាមួយនឹង​ក្រសួងសុខាភិបាល ក្នុង​ការ​រៀបចំ​បង្កើត​ឱ្យ​មាន​មូលនិធិ​ត្រួតពិនិត្យ​ថ្នាំជក់ ។ ពង្រីក​ទំហំ​ការ​បោះពុម្ព​រូបភាព និង​សារ​ព្រមាន​សុខភាព​ជា​ភាសា​ខ្មែរលើ​កញ្ចប់​បារី ។ ជំរុញ​រៀបចំ​បង្កើត​ឱ្យ​មាន​អនុក្រឹត្យ ស្តី​ពី​ការ​គ្រប់គ្រង និង​ការ​ត្រួតពិនិត្យ​ការ​លក់រាយ​ការ​ចែកចាយ និង​ការ​លក់ដុំ​ផលិតផល​ថ្នាំជក់ (​មាត្រា​១៤ ជំពូក​ទី​៥ ស្តី​ពី​ការ​ចែកចាយ និង​ការ​កំណត់​ទីតាំង​ទីកន្លែង​លក់​ផលិតផល​ថ្នាំជក់ ) ។

លោក​ក៏​បាន​បញ្ជាក់​ថា ៖«​ជាមួយនឹង​ការ​កាត់​បន្ថយ​នូវ​អតិ​ភាព​នៃ​ថ្នាំជក់ និង​ការ​ប្រើប្រាស់​ថ្នាំជក់ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​លើកកម្ពស់​សុខភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ យើង​ក៏​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ផង​ដែរ ចំពោះ​ការ​បំផុស​នូវ​ចលនា​ហាត់ប្រាណ ដើម្បី​សុខភាព​ដល់​ប្រជាជន​គ្រប់​រូប ការ​ពង្រីក​បន្ថែម​នូវ​ចំនួន​មណ្ឌល​សុខភាព​ឲ្យ​បាន​ពាសពេញ​ផ្ទៃ​ប្រទេស​យកចិត្តទុកដាក់​បន្ថែម​លើ​ការ​ត្រួតពិនិត្យ​គុណភាព​ឱសថ​នៅ​តាម​ឱសថស្ថាន​នានា​ព្រមទាំង​ការ​លើកកម្ពស់​បន្ថែម​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ ម្យ៉ាងទៀត​យើង​ក៏​ត្រូវ​យកចិត្ត​ទុក​ដា ក់​បន្ថែម​លើ​ការ​លើកកម្ពស់​សុខភាព​ផ្លូវចិត្ត​របស់​ប្រជាពលរដ្ឋ​យើង​ផង​ដែរ​» ៕កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ