ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អភិបាលរង​ខេត្ត ៖ រញ៉េរញ៉ៃ​ពេក កាត់​ទម្លាក់​ពី​បង្គោល​ភ្លើង​មក​កប់​ក្រោម​ដី​វិញ

4 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ បន្ទាប់​ពី​មាន​ករណី​អគ្គី​ភ័យ​ឆាបឆេះ​ខ្សែភ្លើង​នៅ​តាម​បង្គោល​ខ្សែភ្លើង​នានាជា​ញឹកញាប់​​រួច​មក ពិសេស​ដើម្បី​អោយ​មាន​សោភ័ណ​ភាព​នៅ​ក្នុង​ទីក្រុង កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៩ អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ មន្ទីរ​ប្រៃសណីយ៍​ខេត្ដ អង្គភាព​អគ្គី​ស​នី…

ខេត្ត​ព្រះ​សីហ​នុ ៖ បន្ទាប់​ពី​មាន​ករណី​អគ្គី​ភ័យ​ឆាបឆេះ​ខ្សែភ្លើង​នៅ​តាម​បង្គោល​ខ្សែភ្លើង​នានាជា​ញឹកញាប់​​រួច​មក ពិសេស​ដើម្បី​អោយ​មាន​សោភ័ណ​ភាព​នៅ​ក្នុង​ទីក្រុង កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៩ អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ មន្ទីរ​ប្រៃសណីយ៍​ខេត្ដ អង្គភាព​អគ្គី​ស​នី សមត្ថកិច្ច អង្គភាព​ព័ន្ធ​ពាក់ព័ន្ធ និង​ក្រុមហ៊ុន​ប្រតិបត្ដិ​ករ​អុីន​ធើរណេ​ត​ចម្រុះ ចុះ​កាត់​ទម្លាក់​ខ្សែកាប​អុ​ប​ទិច​ដែល​រញ៉េរញ៉ៃ​នៅ​តាម​ដងផ្លូវ ដោយ​តម្រូវ​ឲ្យ​ជីក​កប់​ក្រោម​ដី​វិញ​។

លោក ម៉ាង ស៊ី​ណេ​ត អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ និយាយ​ប្រាប់​ថា ដូច​ការ​គ្រោងទុក​នៃ​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​ពិភាក្សា​គ្នា​រួច​មក កាលពី​ខែ​មុន​កន្លង​ទៅ​បាន​ឯកភាព​ថា នៅ​ដើមខែ​មិថុនា ឆ្នាំ​២០១៩​នេះ អាជ្ញាធរ​ខេត្ដ ក្រុង រួម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ចម្រុះ​នឹង​ចុះ​កាត់​ទម្លាក់​ខ្សែកាប​អុ​ប​ទិច​ទម្លាក់​ចុះ​ពីលើ​បង្គោល​ភ្លើង​នានា​តាម​ដងផ្លូវ​សំខាន់​ៗ​ចំនួន​៨​ខ្សែ​ក្នុង​ក្រុងព្រះសីហនុ ដើម្បី​រក្សា​សោភ័ណ​ភាព​ក្រុង​ទេសចរណ៍​ឲ្យ​មាន​របៀបរៀបរយ​ឱ្យ​ល្អ​ប្រសើរ​ឡើង និង​បញ្ចៀស​ការ​ឆ្លង​ចរន្ដ​បណ្ដាល​ឲ្យ​មានការ​ទុ​ស្សេ​ឆាបឆេះ​ជា​អគ្គី​ភ័យ ធ្វើ​ឲ្យ​ដាច់​សេវា​ផ្គត់ផ្គង់​ចរន្ដអគ្គិសនី និង​បង្ក​ឲ្យ​មានការ​ខូចខាត​ទ្រព្យ​ស​ម្បិ​ត្ដ​ផង​ដែរ​។

លោក​អភិបាលរង​ខេត្ត​បាន​បន្ត​ថា ដូច្នេះ អាជ្ញាធរ​ខេត្ដ​ព្រះ​សីហ​នុ​បាន​សហការ​ជាមួយនឹង ក្រុមហ៊ុន​ខ្សែកាប​អុ​ប​ទិច​ក្រោម​ដី​មាន​ជំនាញ​រៀបចំ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ដ​សៀម​រាម ឲ្យ​មក​រៀបចំ​នៅ​ខេត្ដ​ព្រះ​សីហ​នុ ក្នុង​ការ​ចាត់ចែង​រៀបចំ​ប្រព័ន្ធ​ប្រតិបត្ដិការ​ខ្សែកាប​អុ​ប​ទិ​ក​ទាំងអស់​ឲ្យ​កប់​ក្រោម​ដី វិញ​។ សម្រាប់​ជំ​ហ៊ាន​ដំបូង ឬ​លើក​ទី​១​នេះ គឺ​ចាប់ផ្ដើម​កាត់​ទម្លាក់​ខ្សែកាប​អុ​ប​ទិ​ក​ចាប់ពី​បង្គោល​ភ្លើង​កែង​វិ​ថី​ឯករាជ្យ (១០០) និង​ផ្លូវ​លេខ ១២៤ ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​លេខ​៣ រហូត​ដល់​រង្វង់​មូល​តោ​ពីរ ស្ថិត​ក្នុង​សង្កាត់​លេខ ៤ ក្រុងព្រះសីហនុ​។

សូម​បញ្ជាក់​ថា បណ្តាញ​ខ្សែកាប​អុីន​ធើ​រ​ណេ​ត​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​រាល់​ថ្ងៃនេះ គឺ​ត្រូវ​បាន​គេ​ចង​ព្យួរ​យ៉ាង​រញ៉េរញ៉ៃ នៅ​តាម​បង្គោល​ភ្លើង​តាម​ដងផ្លូវ​នានា ក្នុង​ក្រុងព្រះសីហនុ ករណី​នេះ​នា​ពេល​កន្លង​មក ថ្នាក់ដឹកនាំ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​អ៊ី​ន​ធើ​ណេ​ត ត្រូវ​កាត់​ទម្លាក់​ខ្សែរ​ទាំងនោះ មក​កប់​ក្រោម​ដី វិញ ប៉ុន្តែ​ត្រូវ​បាន​ខកខាន​ទៅ​វិញ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ