រាជធានីភ្នំពេញ ៖ ប្រភពបានបន្តឱ្យដឹងទៀតថា ក្រោយពេលកើតហេតុ សមត្ថកិច្ចខណ្ឌចំការមន និងការិយាល័យបច្ចេកទេស និងកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមកធ្វើការត្រួតពិនិត្យសពនិងបង្ហាញថា លោក អោម សេងហួរ ពិតជាស្លាប់បាត់បង់ជីវិត ដោយសារតែការធ្វើអត្តឃាតដោយលោតសម្លាប់ខ្លួនប្រាកដមែន» ហើយក៏បានប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី ។
គួរបញ្ជាក់ថា អនុប្រធានការិយាល័យរដ្ឋបាលផែនការ និងហិរញ្ញវត្ថុនៃក្រសួងបរិស្ថានមួយរូប បានលោតសម្លាប់ខ្លួនពីជាន់ទី៥ នៃអគារក្រសួងដែលជាកន្លែងធ្វើការ បណ្តាលឱ្យបាក់.កនិងបាក់ដៃម្ខាងស្លាប់បាត់ បង់ជីវិតចោលប្រពន្ធនិងកូន ទំនងតូចចិត្តនឹងជំងឺប្រចាំកាយដ៏រ៉ាំរ៉ៃ ។ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ ផ្អើលកាលពីវេលាម៉ោងប្រមាណ១០និង៣០នាទីព្រឹកថ្ងៃទី១០ ខែមិថុនា នៅចំណុចចំណតម៉ូតូខាងក្រោយអគារក្រសួងបរិស្ថាន ផ្លូវសប៊ិត ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីនគរបាលឱ្យដឹងថា មន្ត្រីក្រសួងបរិស្ថានរូបនេះឈ្មោះ អោម សេងហួរ អាយុ៣១ឆ្នាំ មានប្រពន្ធ និងកូនទើបតែអាយុ១ខួប និងមានទីលំនៅផ្ទះលេខ១០៥ ផ្លូវលំ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
មុនពេលកើតហេតុ គេឃើញលោក អោម សេងហួរ ចូលមកធ្វើការនៅក្នុងបន្ទប់ជាន់ទី៤ដូចសព្វមួយដង ដោយនិយាយលេងសើចជាមួយនឹងអ្នកធ្វើការជាមួយគ្នាជាធម្មតាផងដែរ ។ បន្ទាប់មក ក៏ដើរចេញទៅក្រៅ បែកពីអ្នកធ្វើការជាមួយគ្នា និងឡើងទៅលើប្លង់សេដំបូលនៅជាន់ទី៥បាត់ទៅ ។
ប្រភពដដែលបន្តថា លុះបន្តិចក្រោយមក ស្រាប់តែមានការភ្ញាក់ផ្អើលកើតឡើង ដោយគេបានប្រទះឃើញលោក អោម សេងហួរ ដេកស្លាប់ផ្កាប់មុខនៅលើបេតុងត្រង់កន្លែងចតម៉ូតូខាងក្រោយអគាក្រសួងបរិស្ថាន បាក់ក និងបាក់ដៃស្តាំម្ខាងស្លាប់បាត់ទៅហើយ ។
ពាក់ព័ន្ធទៅនឹងករណីធ្វើអត្តឃាតដោយលោតសម្លាប់ខ្លួនពីជាន់ទី៥នៃអគារក្រសួងនេះ ត្រូវបានគេដឹងថា លោក អោម សេងហួរ មានជំងឺក្រពះនិងរលាកសរសៃពួរឆ្អឹងកងករ៉ាំរ៉ៃជាយូរណាស់មកហើយ ហើយក៏ទើបតែវិលត្រឡប់មកពីធ្វើការព្យាបាលនៅឯប្រទេសវៀតណាមផងដែរ លុះនៅថ្ងៃនេះស្រាប់តែធ្វើអត្តឃាតតែម្តង ។
ពិតជាគួរឱ្យរន្ធត់ចិត្តពេកណាស់ ដែលមន្ត្រីវ័យក្មេងរូបនេះ សម្រេចចិត្តបញ្ចប់ជីវិតបែបនេះ ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ