ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្អ​ពេក​ដល់​ថ្នាក់​ធ្វើ​ឱ្យ​កាំភ្លើង​ធំ Arsenal ខ្វារ​.​ក​ចង់បាន​តារា​ឆ្នើម​រូប​នេះ​ខ្លាំង

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ Ryan Fraser របស់​ក្លឹ​ប Bournemouth ត្រូវ​បាន​ក្លឹ​ប…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ Ryan Fraser របស់​ក្លឹ​ប Bournemouth ត្រូវ​បាន​ក្លឹ​ប Arsenal ទាក់ទង​ក្នុង​តម្លៃ​ខ្លួន​៣០​លាន​ផោន ដើម្បី​ឱ្យទៅ​លេង​នៅ​រដូវ​កាល​ក្រោយ ។

កាលពី​រដូវ​កាល​មុន​នេះ Fraser រកបាន​៧​គ្រាប់ និង​ជួយ​បញ្ជូន​ឱ្យ​មិត្ត​រួម​ក្រុម​ទាត់​បញ្ចូល​ទី​បាន​១៤​គ្រាប់ ដែល​បាន​ធ្វើ​ឱ្យ​ក្លឹ​ប​ធំ​ៗ​ដទៃ​ទៀត​ចាប់អារម្មណ៍​ហើយ​ក្នុង​នោះ​គឺ​មាន​ក្លឹ​ប​កាំភ្លើង​ធំ Arsenal ផង​ដែរ ។ ទំនាក់ទំនង​របស់ Fraser ជាមួយនឹង​គ្រូបង្វឹក​នៅ​ក្លឹ​ប​បច្ចុប្បន្ន លោក Callum Wilson ត្រូវ​បាន​ប្រេះឆា ដែល​ជា​ហេតុ​ធ្វើ​ឱ្យ Fraser មិនសូវ​ស្រណោះ​ទេ សម្រាប់​ការ​ចាកចេញ​មួយ​នេះ​។

កីឡាករ​រូប​នេះ​បាន​ប្រាប់​សារព័ត៌មាន BBC Scotland ថា​៖ «​ខ្ញុំ​មិនដឹង​ពី​ខ្លួន​ខ្ញុំ​ថា គិត​យ៉ាងណា​ទេ​។ ដូចនេះ ខ្ញុំ​ក៏​មិន​គិត​ច្រើន​ថា​ខ្ញុំ​នឹង​ទៅ​លេង​នៅ​ទីណា​ដេរ ។ ខ្ញុំ​មិនដឹង​ថា​អ្វី​កំពុង​កើតឡើង​ឡើយ​។ បើ​ទោះបីជា​ខ្ញុំ​នៅ​ទីណា មិន​ថា Bournemouth ឬ Arsenal ខ្ញុំ​នៅ​តែ​ត្រូវ​ខំប្រឹង​លេង​ឱ្យ​ល្អ និង ស្រឡាញ់​បាល់ទាត់​ឱ្យ​បាន​ច្រើន​។ ប្រសិនបើ ខ្ញុំ​គិត​ពី​អ្វី​ផ្សេង​ពី​នេះ ខ្ញុំ​នឹង​លេង​មិនល្អ​ឡើយ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Arsenal ចង់បាន​កីឡាករ​ខ្លាំង​ៗ​មក​បង្គ្រប់​ជើង​របស់​ខ្លួន​នៅ​រដូវ​កាល​ក្រោយ​នេះ ដើម្បី​យក Champions League ឱ្យ​បាន ៕

ប្រភព ៖ Thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ