សូម្បីតែមន្ត្រីដេកយាម​ ក៏លោកបងនេះឆ្លៀតឱកាសមិន​លើកលែងឱ្យ​ដែរ​


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​មន្ត្រី​ជាប់កិច្ចសន្យា​នៅ​ក្នុង​ក្រសួង​អប់រំ​យុវជន​និង​កីឡា​កំពុង​តែ​ដេក​លង់លក់ ស្រាប់តែ​ត្រូវ​ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​បាន​សម្រេច ​តែ​​ត្រូវ​ម្ចាស់​តាម​ទាន់​ស្រែក​ចោរ​ៗ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ប៉ុស្តិ៍​ជ័យ​ជំនះ​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​យក​ទៅ​សួរនាំ​តែ​ម្តង​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​កែង​ផ្លូវ​២១៤ ចំណុច​ក្រសួង​អប់រំ​យុវជន​និង​កីឡា ស្ថិត​នៅ​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

ជនសង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ សុខ ពៅ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​សង្កាត់​អូរ​ឫស្សី​១ ខណ្ឌ​៧​មក​រា ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ឈ្មោះ​នី សារ​ត្ន័ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ជា​មន្ត្រី​ជាប់កិច្ចសន្យា​នៅ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ស្នាក់​នៅផ្ទះ​លេខ​៨០ ភូមិ​១០ ផ្លូវ​ព្រះ​នរោត្តម សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​កំពុង​តែ​ដេក​យាម​ក្នុង​កន្លែងធ្វើការ​នៅ​ក្រសួង​អប់រំ លុះ​ពេល​ដល់​វេលា​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់ មិនដឹង​ថា​ចូល​មក​តាម​ណា​នោះ​ទេ បាន​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​ដៃ​របស់​គាត់​ដែល​ដាក់​នៅ​លើ​ក្បាល​ដំណេក​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​លួចទូរស័ព្ទ​​បាន​សម្រេច​ហើយ ជនសង្ស័យ​រត់គេច​ខ្លួន​រហូត​ដល់​ផ្លូវ​ព្រះ​នរោត្តម​កែង​ផ្លូវ​១៨៤ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ហើយ​គាត់​បាន​រត់​តាម​ពីក្រោយ​និង​ស្រែ​កថា «​ចោរ​ៗ» ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ជ័យ​ជំនះ​ជួយ​អន្តរាគមន៍​ចាប់​បាន​ភ្លាម​ៗ​ផង​ដែរ ប៉ុន្តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ព្រួត​វាយ​ម្នាក់​មួយ​ដៃ​ម្នាក់ មួយ​ជើង បណ្តាល​អោយ​ជនសង្ស័យ​រង​របួស​ទ្រោម​ខ្លួន រួច​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​ជ័យ​ជំនះ ។

ពេល​សមត្ថកិច្ច​ធ្វើការ​សួរនាំ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ​ប្រាកដ​មែន ដោយ​ផ្លោះ​តាម​ទ្វារ​ខាងក្រោយ រួច​បំរុង​នឹង​ទូរស័ព្ទ​ហៅ​គ្នា​មក​ដឹក​យក​ចេញ​ទៅ​ដែរ តែ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​តែ​ម្តង ។

ក្រោយ​ពេល​កើត ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ជ័យ​ជំនះ​ដើម្បី​អោយ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌដូនពេញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ