ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា​ស់តា​រា​ឆ្នើម Cristiano Ronaldo ចាក់​មនោ​គម​សិស្ស​ប្អូន de Ligt ឱ្យធ្វើ​រឿង​១

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ជើង​ខ្លាំង Cristiano Ronaldo ត្រូវ​បាន​គេ​ឃើញ​និយាយ​ជាមួយនឹង​កីឡាករ Matthijis de…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ជើង​ខ្លាំង Cristiano Ronaldo ត្រូវ​បាន​គេ​ឃើញ​និយាយ​ជាមួយនឹង​កីឡាករ Matthijis de Ligt ក្រោយ​ការ​ប្រកួត​រវាង​ព័រ​ទុ​យ​ហ្កា​ល់ និង​ហូ​ឡង់ ដើម្បី​ឱ្យ​កីឡាករ​រូប​នេះ​ច្រាន​ចោលការ​ទៅ​លេង​នៅ Man Utd និង​ចាប់​យក​ការ​ធ្វើ​ជា​កីឡាករ​របស់​ក្លឹ​ប​សេះបង្កង់ Juventus ។

ក្រោយ​ពី​ឈ្នះ​ក្រុម​ខាង​ហូ​ឡង់​ជាមួយនឹង​លទ្ធផល 1-0 ក្នុង​ការ​ប្រកួត National League ផ្តាច់ព្រ័ត្រ អតីត​កីឡាករ​ក្រុម Manchester United រូប​នេះ​បាន​និយាយ​បញ្ចុះបញ្ចូល De Ligt ឱ្យមក​លេង​នៅ Juventus ហើយ​បោះចោល​ការ​ទៅ​លេង​នៅ Manchester United ។

ការ​លូក​មាត់​ចូល​ជួយ​និយាយ​របស់ Ronaldo គឺ​ពិតជា​អាច​ឱ្យ Man Utd បាត់បង់​កីឡាករ​តម្លៃ​ខ្លួន​៦០​លាន​ដុល្លារ​ម្នាក់​នេះ​មែន ។ នេះ​ក៏​ដោយសារ​តែ កីឡាករ De Ligt ថា​ខ្លួន​មិន​បាន​គិត​អ្វី​ច្រើន​នោះ​ទេ ពេល​ដែល​និយាយ​ជាមួយនឹង Ronaldo ។

De Ligt បាន​បកស្រាយ​នៅ​លើ​សារព័ត៌មាន NOS ដែល​គេ​សួរ​ថា តើ De Ligt អាច​នឹង​ធ្វើ​ជា​មិត្ត​រួម​ក្រុម​ជាមួយនឹង Ronaldo នៅ Juventus បាន​ដែរ​ឬទេ ?

គេ​បាន​ឆ្លើយ​ថា ៖«​វា​អាច​នឹង​ក្លាយទៅជា​ការ​ពិត ។ ខ្ញុំ​មិនសូវ​យល់​ពី​គាត់ (Ronaldo) ប៉ុន្មាន​ទេ​ពេល​ដំបូង ។ ខ្ញុំ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង តែ​ខ្ញុំ​មិន​បាន​និយាយ​អ្វី​ច្រើន​ឡើយ​។ ក្រោយ​ពី​ប្រកួត​ចប់​ភ្លាម ខ្ញុំ​មិនសូវ​ខ្វល់​រឿង​អ្វី​ផ្សេង​ឡើយ ព្រោះ​ខ្ញុំ​កំពុង​ខូចចិត្ត​រឿង​ប្រកួត​ចាញ់​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា De Ligt នា​ពេល​នេះ កំពុង​ត្រូវ​ក្លឹ​ប​ធំ​ៗ​មួយ​ចំនួន​ចែចូវ ដែល​ក្នុង​នោះ​មាន បិសាច​ក្រហម Manchester United, ហង្ស​ក្រហម Liverpool, អ្នកមាន​បុណ្យ Barcelona និង​អ្នកមាន​បារាំង Paris Saint-Germain ហើយ​នា​ពេល​នេះ​គឺ​ថែម​ក្លឹ​ប​យក្ស​សេះបង្កង់ Juventus មួយទៀត ៕

ប្រភព ៖ Thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ