ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊េរី​ទំនើប​មួយ​គ្រឿង​ពន្លះ​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​ផ្លូវជាតិ​លេខ​៤​ខ្ទេច

4 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រហែល១២រំលងអធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​១១ មិថុនា ឆ្នាំ​២០១៩ មាន​ករណី​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ព​ណ៌ខ្មៅ បាន​បើក​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ប្រជុំជន​ផ្សារ​វាល​រេញ…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រហែល១២រំលងអធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​១១ មិថុនា ឆ្នាំ​២០១៩ មាន​ករណី​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ព​ណ៌ខ្មៅ បាន​បើក​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ប្រជុំជន​ផ្សារ​វាល​រេញ ក្នុង​ទិស​ដៅ​ពី​ព្រះ​សីហ​នុ​-​ភ្នំពេញ ។

អ្នកបើកបរ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។​

តាម​សេចក្តីរាយការណ៍​បាន​បន្ត​ថា ក្នុង​ករណី​គ្រោះថ្នាក់​ខាងលើ​នេះ​ដែរ​បណ្តាល​ឱ្យ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងធ្ងន់ធ្ងរ និង​រង​ការ​ខូច​ខាង​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ផង​ដែរ តែ​មិន​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត​នោះ​ទេ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ