សង្សារវដ្ត​នេះ​វែង​ឆ្ងាយ​ណាស់


នៅ​ពេល​ស្លាប់​ទៅ​គ្មាន​អ្នក​ណា​ជូន​ដំណើរ​ទេ គឺ​យើង​ត្រូវ​ដើរទៅ​តែ​ម្នាក់ឯង​នៅ​ក្នុង​សង្សារវដ្ត​ដ៏​វែង​ឆ្ងាយ​នេះ​។ អ្នក​ដែល​អាច​ទៅ​ជាមួយ​យើង​បាន​មាន​តែ​អំពើ​ល្អ​តែ​ប៉ុណ្ណោះ​ដែល​ជា​ស្ពាន​ចម្លង​យើង​ទៅ​រក​សេចក្តីសុខ​សាន្ត ។

ដូចដែល​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ទេសនា​អប់រំ​ដល់​សាធុជន​ថា អំពើ​ល្អ​ទោះជា​មាន​ប្រមាណ​តិច​ក៏​ដោយ បុគ្គល​ត្រូវ​តែ​សន្សំ​ជា​និច្ច ធ្វើ​រឿយ​ៗ​យូរ​ៗ​ទៅ​ក៏​គង់​នឹង​ពេញ​ដោយ​បុណ្យ​បាន ។

ចូរ​អ្នក​កុំ​មើលងាយ​បុណ្យ​ថា មាន​ប្រមាណ​តិច​នឹង​មិន​ឲ្យ​ផល​ឡើយ ប្រៀប​នឹង​ក្អម​ដែល​គេ​ដាក់​ចំហ​មាត់​ទុក​នៅ​ក្នុង​ទីវាល យូរ​ៗ​ទៅ​ក៏​គង់​នឹង​ពេញ​ដោយ​តំណក់ទឹកភ្លៀង​ដែល​ធ្លាក់​ពីលើ​អាកាស​ចុះ​មក​បន្តិច​ម្ដង​ៗ​បាន​យ៉ាងណា​បណ្ឌិតកាលបើ​សន្សំ​បុណ្យ​កុសល​សូ​ម្បី​ម្ដង​បន្តិច​ក៏​អាច​ពេញ​ដោយ​បុណ្យ​ក៏​យ៉ាងនោះ​ដែរ ។

កាលបើ​បុគ្គល​យល់​ពី​អំពើ​ល្អ​យ៉ាងនេះ​ហើយ ចូរ​ជា​អ្នក​កុំ​មាន​សេចក្តី​ប្រមាទ កុំ​ជា​អ្នក​ធ្វេសប្រហែស​នឹង​បុ​ណ្យ​​កុសល គួរ​ប្រឹងប្រែង​សន្សំ​សេចក្តី​ល្អ​ពី​ឥឡូវនេះ​ទៅ យូរ​ៗ​ក៏​គង់​នឹង​ពេញ​ដោយ​បុណ្យ​បាន ហើយ ផល​ដែល​កើត​ពី​អំពើ​ល្អ​នេះ​នឹង​ជួយ​ចម្លង​អ្នក​ឱ្យ​រួច​ចាក​ទុក្ខ​ផង​ទាំងពួង ។

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ