ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមឈើ​ដាំ​ជា​និមិត្តរូប​មិត្តភាព​ត្រាំ​-​ម៉ា​ក្រុន​​ងាប់​ហើយ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​បារាំង ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ និង​សម​ភាគី​បារាំង​លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុ​ន បាន​រួម​គ្នា​ដាំ​ដើមឈើ​មួយ​ដើម​ជា​កាដូ​របស់​បារាំង នៅ​សួនច្បារ សេត​វិមាន​កាលពី​ថ្ងៃ​ទី​២៣​មេ​សា​ឆ្នាំ​២០១៨ ដើម្បី​ជា​និមិត្តរូប​នៃ​មិត្តភាព​រវាង​មេដឹកនាំ​ទាំង​២​។ ប៉ុន្តែ​ដើមឈើ​នោះ​បាន​ងាប់​បាត់​ទៅ​ហើយ ខណៈ​ទំនាក់ទំនង​រវាង​មេដឹកនាំ​ទាំង​២…

សហរដ្ឋអាមេរិក​-​បារាំង ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ និង​សម​ភាគី​បារាំង​លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុ​ន បាន​រួម​គ្នា​ដាំ​ដើមឈើ​មួយ​ដើម​ជា​កាដូ​របស់​បារាំង នៅ​សួនច្បារ សេត​វិមាន​កាលពី​ថ្ងៃ​ទី​២៣​មេ​សា​ឆ្នាំ​២០១៨ ដើម្បី​ជា​និមិត្តរូប​នៃ​មិត្តភាព​រវាង​មេដឹកនាំ​ទាំង​២​។ ប៉ុន្តែ​ដើមឈើ​នោះ​បាន​ងាប់​បាត់​ទៅ​ហើយ ខណៈ​ទំនាក់ទំនង​រវាង​មេដឹកនាំ​ទាំង​២ ចាប់តាំងពី​ពេល​នោះ​មក​ក្លាយជា​តានតឹង​។

ប្រធានាធិបតី​បារាំង​បាន​ផ្ដល់​កាដូ​ជាដើម​CHENE​មួយ​ដើម ដល់​សម​ភាគី​អា​មេ​រិ​ក នា​ឱកាស​នៃ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​មួយ​របស់​លោក នៅ​ក្រុង​វ៉ា​សិ​ុ​ន​តោន​កាលពី​ខែមេសា​ឆ្នាំ​២០១៨​។ មេដឹកនាំ​ទាំង​២​បាន​រួម​គ្នា​ដាំ​ដើមឈើ​នោះ​ក្រោម​ក្រសែភ្នែក​របស់​ភរិយា​ពិសេស​ក្រោម​កាមេរ៉ា​របស់​ពិភពលោក​ទាំងមូល​។ ដើមឈើ​នេះ​នាំ​យក​មក​ពី​ព្រៃ​មួយ​នា​ភាគ​ខាងជើង​បារាំង ជា​កន្លែង​ដែល​ទាហាន​ម៉ា​រី​ន​អា​មេ​រិ​ក​ដល់​ជាង​២០០០​នាក់​ស្លាប់​ក្នុង​សម័យ​សង្គ្រាមលោក​លើក​ទី​២​។

អតីត​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​សហរដ្ឋអាមេរិក លោក​GERARD ARAUD​ធ្លាប់​អះអាង​ថា ដើមឈើ​នោះ​ដែល​ក្រោយ​ពី​ដក​យក​ទៅ​ពិនិត្យ​ជា​ទម្លាប់​នៅ​អា​មេ​រិ​ក ពេល​មាន​បញ្ហា ត្រូវ​បាន​គេ​យក​មក​ដាំ​ឡើង​វិញ តែ​តាម​ពិត​វិញ​នោះ​គ្មាន​ទេ​។

នេះ​ជា​ការ​បញ្ជាក់​នា​ស​ប្ដា​ហ៍​នេះ​របស់​ប្រភព​ការទូត ខណៈ​លោក​អេ​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុ​ន​និង​លោក​ដូ​ណា​ល់​ត្រាំំ ជួប​គ្នា​ជា​ថ្មី​នា​ឱកាស​ខួប​លើក​ទី​៧៥​នៃ​ការ​ដាក់​ទ័ព​របស់​សម្ព័ន្ធមិត្ត​នៅ​NORMANDIE​បារាំង វាយប្រហារ​ពួក​អា​ល្លឺ​ម៉​ង់​ណា​ហ្ស៊ី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ