ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លកតារាសម្តែង​ និង​បង្ហាញ​ម៉ូដ​អាយុ​19ឆ្នាំ​មាន​ទេព​កោសល្យ

15 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ កញ្ញា​សោម ចរិយា​ ក្នុង​វ័យ​១៩​ឆ្នាំ ដ៏​ស្រស់​សោភា​ដោយ​សារ​តែ​មាន​និស្ស័យ​ស្រឡាញ់​ចូល​ចិត្ត​សិល្បៈ​សំដែង​ និង​បង្ហាញ​​ម៉ូដ​តាំង​ពី​ក្មេង​មក ​នៅ​ឆ្នាំ​២០០៩​ក្រោយ​ពី​ឈប់​សិក្សា​ចំណេះ​ទូ​ទៅ​នាង​បាន​សំរេច​ចិត្ត​ចូលហាត់រៀន​​សំដែង​នៅ​ក្លឹប​វិថី​តារា​ និង​ហ្វឹក​ហាត់​បង្ហាញ​ម៉ូដ​នៅ​សាលា​សាពណ៌រិនដ​ល​។
សំរាប់​សិល្បករ​ សិល្ប​ការិនី​គ្រប់​រូប​ដែល​មាន​មហិច្ឆតា​ចង់​ទាក់​ទាញ​យក​ប្រជា​ប្រិយ​ភាព​ពី​មហា​ជន​នោះ​វា​មិន​មែន​ជា​ការ​ងាយ​​ស្រួល​ទេ គឺ​ទាម​ទារ​នូវ​ការ​ហ្វឹក​ហាត់​សំដែង​ឱ្យ​មាន​​ទេព​កោ​សល្យ​​ខ្ពស់​ និង​មាន​រូប​សម្ផស្ស​​ស្រស់​ស្អាត​ ព្រម​ទាំង​មាន​អ្នក​ជួយ​ជ្រោម​ជ្រែង​ផង​ដែរ។​ ហេតុ​នេះ​ហើយ​ទើប​កញ្ញា​សោម ចរិយា ដែល​ជា​សិល្ប​ការិនី​ថ្មី​វ័យ​ក្មេង​ទើបចាប់​ផ្តើម​ដុះ​ពន្លក​ឡើង​កំពុង​ព្យាយាម​​ខិត​ខំ​ប្រឹង​ប្រែង​សម្តែង​​យ៉ាង​យក​ចិត្ត​ទុក​ដាក់​។ ​រយៈ​ពេល​២​ឆ្នាំ​កន្លង​មក​នេះ​នាង​បាន​ចូល​រួម​សំដែង​​កាយ​វិការ​ខារ៉ា​អូ​ខេ​ឱ្យ​ផលិត​កម្ម​​ជា​ច្រើន​ដូច​ជា​ផលិត​កម្ម​សាន់​ដេ​ ផលិត​ក្ម​មរតក​ និង​ផលិត​កម្ម​រ័ត្ន​ កញ្ញា ជា​ដើម​។

នៅ​ក្នុង​ឆ្នាំ​២០១១​នេះ​កញ្ញា​ សោម ចរិយា បាន​ចូល​រួម​សំដែង​ក្នុង​រឿង«​ដង្ខៅ​ស្នេហ៍​ញ៉ែ​ផ្អើល​ភូមិ​» និង​ខ្សែ​ភាព យន្ត​រឿង​​ភាគ «​ឧត្តម​ដួង​ចិត្ត​» ដោយ​អ្នក​ដឹក​នាំ​រឿង​តម្រូវ​ឱ្យ​នាង​សំដែង​ជា​តួ​អង្គ​កាច​ឆ្នាស​។ នាង​​ទទួល​បាន​​ការ​កោត​សរ​សើរ​ពី​អ្នក​ដឹក​នាំ​រឿង​ថា ពិត​ជា​មាន​ទេព​កោ​សល្យ​សំដែង​តួ​កាច​​ឆ្នាស​បាន​ល្អ​ ម្យ៉ាង​វិញ​ទៀត​នាង​ក៏​សំដែង​ជា​តួ​ក្រមិច​ក្រមើម​បាន​ល្អ​ណាស់​ដែរ​។ នៅ​ក្នុង​រឿង​ឧត្តម​ដួង​ចិត្ត​ ​នាង​សំដែង​ជាតួ​​អង្គ​ឈ្មោះ​រចនា ។  កញ្ញា​សោម​ ចរិយា​ ​មាន​ស្រុក​កំណើត​នៅ​ស្រុក​កោះ​ធំ ខេត្ត​កណ្តាល​ ។ ក្នុង​ចំណោម​​បង​ប្អូន​ស្រី​៣​នាក់​ នាង​ជា​កូន​ទី​២។ នាង​បាន​មក​រស់​នៅ​​ក្រុង​តា​ខ្មៅ​ ខេត្ត​កណ្តាល​នា​ឆ្នាំ​២០០៩​ ​ពេល​​ចូល​សិល្បៈ​ដំបូង​។
ទោះ​បី​​ជា​ទើប​​ចូល​​ប្រឡូក​នៅក្នុង​វិស័យ​​សិល្បៈ​មិន​ទាន់​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ពិត​មែន​​តែ​កញ្ញា​ចរិយា​ជឿ​ជាក់ថា ​នៅ​ថ្ងៃ​អនា​គតនាង​នឹង​មាន​គេ​ចាប់​អារម្មណ៍​ច្រើន​មិន​ខាន​ឡើយ ៕