ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​ខ្វល់​ពី​អា​មេ​រិ​ក​…Huawei ប្រកៀក​ស្មា​ជាមួយ​មហាអំណាច​យក្ស​១​នេះ​ធ្វើ​មិនដឹង !

4 ឆ្នាំ មុន

សារព័ត៌មាន Gsmarena បានឱ្យ​ដឹង​ថា ប្រធានាធិបតី​រុ​ស្ស៊ី​លោក វ្លា​ឌី​មៀរ ពូ​ទី​ន ជាមួយ​សម​ភាគី​ចិន​លោក ស៊ី ជី​ន​ពីង បាន​ប្រារព្ធ​ខួប​លើក​ទី…

សារព័ត៌មាន Gsmarena បានឱ្យ​ដឹង​ថា ប្រធានាធិបតី​រុ​ស្ស៊ី​លោក វ្លា​ឌី​មៀរ ពូ​ទី​ន ជាមួយ​សម​ភាគី​ចិន​លោក ស៊ី ជី​ន​ពីង បាន​ប្រារព្ធ​ខួប​លើក​ទី ៧០ នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ។ ហើយ​ដើម្បី​រំឭក​ដល់​ព្រឹត្តិការណ៍​នេះ​ក្រុមហ៊ុន Huawei បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​រុ​ស្ស៊ី MTS ក្នុង​ការ​កសាង​បណ្តាញ 5G របស់​ខ្លួន ដែល​ទាំងនេះ​បង្ហាញ​ថា​ជា​សញ្ញា​នៃ​ការ​រឹង​មាំ​មួយ​ភាព​ជា​ដៃគូ​រវាង​ភាគី​ទាំង​ពីរ ។

កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​រវាង​លោក Guo Ping នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Huawei និង​លោក Alexei Kornya ដែល​ជា​ប្រធាន និង​នាយក​ប្រតិបត្តិ​របស់ MTS នៅ​ចំពោះ​មុខ​ប្រធានាធិបតី​ទាំង​ពីរ​រូប ។

បើ​យោង​តាម​ទូរទស្សន៍ CNN បានឱ្យ​ដឹង​ថា ប្រទេស​រុ​ស្ស៊ី​មិន​បាន​ចែករំលែក​ការ​ព្រួយបារម្ភ​របស់​សហរដ្ឋអាមេរិក​អំពី​សន្តិសុខ និង​ហាក់ដូចជា​មិន​ចាប់អារម្មណ៍​ដោយ​ការ​រំខាន​សក្តានុពល​ក្នុង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​របស់​ក្រុមហ៊ុន Huawei នោះ​ទេ ។

សារព័ត៌មាន RIA Novosti បាន​ដកស្រង់​សម្តី​របស់​លោក Guo Ping ដោយ​បាន​និយាយ​ថា «​ជា​ការ​ពិត​ដែល​ពិធី​នេះ​ត្រូវ​បាន​ចូលរួម​ដោយ​ប្រធានាធិបតី​ទាំង​ពីរ គឺ​បាន​បង្ហាញ​ឱ្យ​ឃើញ​អំពី​សារៈសំខាន់​នៃ​ភាព​ជា​ដៃគូ​បច្ចេកវិទ្យា​សម្រាប់​រុ​ស្ស៊ី និង​ចិន ។ ដោយឡែក MTS បាន​បញ្ជាក់​ថា​បណ្តាញ 5G នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​នេះ​ជាមួយនឹង​ការ​អភិវឌ្ឍ​បន្ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ ២០២០ ៕

ប្រភព ៖ gsmarena , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ