ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​គេ កូន​យើង​…​សម្រេច​៥​ដង​មក​ហើយ​ដែល​លោកតា​នេះ​ធ្វើ​ដាក់​នាង​តូច​ម្នាក់​នេះ​!

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ បុរស​ចំណាស់​វ័យ​៦៨​ឆ្នាំ​ម្នាក់​ត្រូវ​បាន​នគរបាល​ធ្វើការ​ចាប់ខ្លួន បន្ទាប់​ពី មានការ​សង្ស័យ​ថា ជន​នេះ​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​ម្នាក់ ដែល​នៅផ្ទះ​ក្បែរ​ខាង​គ្នា​រហូត​សម្រេច​ជា​ច្រើន​ដង ។ នគរបាល​ស្រុក​ស្នួល​និយាយ​ថា ជនសង្ស័យ​ត្រូវ​បាន​ធ្វើការ​ចាប់ខ្លួន…

ខេត្តក្រចេះ ៖ បុរស​ចំណាស់​វ័យ​៦៨​ឆ្នាំ​ម្នាក់​ត្រូវ​បាន​នគរបាល​ធ្វើការ​ចាប់ខ្លួន បន្ទាប់​ពី មានការ​សង្ស័យ​ថា ជន​នេះ​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​ម្នាក់ ដែល​នៅផ្ទះ​ក្បែរ​ខាង​គ្នា​រហូត​សម្រេច​ជា​ច្រើន​ដង ។

នគរបាល​ស្រុក​ស្នួល​និយាយ​ថា ជនសង្ស័យ​ត្រូវ​បាន​ធ្វើការ​ចាប់ខ្លួន នៅ​ថ្ងៃ​ទី​១០ មិថុនា ទៅ​តាម​ពាក្យ​ប​ណ្តឹ​របស់​ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ​អាយុ​៧​ឆ្នាំ​ក៏​ដូច​ជា លោក​មេ​ភូមិ​វត្ត ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល​។

នាយ​ប៉ុស្តិ៍​ន​រដ្ឋបាល​ស្វាយ​ជ្រះ លោក​អនុសេនីយ៍ឯក​ជា ជាន បាន​ថ្លែង​ឲ្យ​ដឹង​ថា ជន សង្ស័យ​ឈ្មោះ ញឹ​ប ជឿន អាយុ​៦៨​ឆ្នាំ រស់នៅ​ស្រុក​ស្នួល ជា​បុរស​ពោះម៉ាយ មានកូន​៤​នាក់ ខណៈ​ដែល​ស្ត្រី​ជា​ប្រពន្ធ​បាន​ស្លាប់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ ផ្ទះ​របស់​ជនសង្ស័យ​នៅ​ក្បែរ​គ្នា​នឹង​ផ្ទះ​របស់​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ ។ ចំនែកឯ​ក្មេង ស្រី​រង​គ្រោះ​អាយុ​៧​ឆ្នាំ ជា​កូនស្រី​ទី​២ ក្នុង​ចំណោម​បងប្អូន​៣​នាក់ ។

លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​បាន​បញ្ជាក់​ថា ការ​ចាប់ខ្លួន​ជន​ម្នាក់​នេះ​ធ្វើ​ឡើង​ទៅ​តាម​ពាក្យ បណ្តឹង​រាយការណ៍​ផ្ទាល់មាត់​ពី​លោក​មេ​ភូមិ ដែល​មានការ​សង្ស័យ​ពី​សកម្មភាព​របស់​ជន​ម្នាក់ នេះ​ទៅ​លើ​ក្មេង​ស្រី​ទើប​នគរបាល​ធ្វើការ​ស៊ើបអង្កេត​បាន​មួយ​ថ្ងៃ និង​ឈាន​ដល់​ការ​ចាប់ខ្លួន ។

បើ​តាម​ការ​សាកសួរ​ពី​មន្ត្រី​នគរបាល​ជំនាញ​ជន​នេះ​បាន​ឆ្លើយ​ថា រូបគេ​បាន​ធ្វើ​សកម្មភាព ចាប់រំលោភ ក្មេង​ស្រី​រង​គ្រោះ​បាន​សម្រេច​ចំនួន​៥​ដង ពេល​ខ្លះ​ស៊ីជម្រៅ និង​ពេល​ខ្លះ មិន​ស៊ីជម្រៅ ។ រាល់​សកម្មភាព​របស់​គេ​ធ្វើ​ឡើង​នៅ​ក្នុងផ្ទះ​របស់​ជនសង្ស័យ នៅ​ពេល​ក្មេង​ស្រី បាន​ដើរទៅ​លេង​នៅ​ម្តុំ​ផ្ទះ​របស់​គេ ។

តាម​ចម្លើយ​សារភាព ជនសង្ស័យ​បាន​ឆ្លើយ​ថា គេ​មិន​បាន​ធ្វើ​ទារុណកម្ម​លើ​ក្មេង​ស្រី​នោះ​ទេ ដោយ​គ្រាន់តែ​និយាយ​គំរាម​លើ​រូប​នាង​ដោយ​មិន​ឲ្យ​យក​រឿង​នេះ​ទៅ​ប្រាប់​អ្នក​ដទៃ ។ ក្មេង​ស្រី​រង​គ្រោះ​មាន​អាការ​ស្លេកស្លាំង និង​មាន​ស្នាម​ជាំ​នៅ​លើ​ប្រដាប់​ភេទ​បន្ទាប់​ពី​រូប​នាង រង​ការ​រំលោភ​ពី​បុរស​វ័យ​ចំណាស់​រូប​នេះ ។

នគរបាល​ការ​រិ​យា​ល័យ​ជំនាញ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​និ​តិ​ជន​និយាយ​ថា ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បាន​នាំ​មក​សម្រាក​ព្យាបាល​នៅ នឹង​មន្ទីរពេទ្យ​ខេត្ត ខណៈ​ជនសង្ស័យ ត្រូវ​បាន​ចាប់ខ្លួន និង​កំពុង​តែ​ចាត់ការ​តាម​នីតិវិធី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ