ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្រូវការ​ហ្គា​ស​ពិភពលោក​កំពុង​តែ​កើន​ឡើង​​យ៉ាង​​គំហុក

4 ឆ្នាំ មុន

ប្រទេស​ថៃ​៖ ភ្នាក់ងារ​ថាមពល​អន្តរជាតិ (IEA) បាន​ឲ្យ​ដឹង​ថា​ តម្រូវការ​ហ្គា​ស​ជុំវិញ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​និង​អនាគត នឹង​លូតលាស់​បាន ១.៦% ក្នុង​មួយ​ឆ្នាំ​រហូត​ដល់​ឆ្នាំ ២០២៤ ព្រោះតែ​កំណើន​តម្រូវការ​ក្នុង​ប្រទេស​ចិន​ដែល​នឹង​ស្មើ​លើស​១/៣​នៃ​តម្រូវការ​ពិភពលោក​។…

ប្រទេស​ថៃ​៖ ភ្នាក់ងារ​ថាមពល​អន្តរជាតិ (IEA) បាន​ឲ្យ​ដឹង​ថា​ តម្រូវការ​ហ្គា​ស​ជុំវិញ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​និង​អនាគត នឹង​លូតលាស់​បាន ១.៦% ក្នុង​មួយ​ឆ្នាំ​រហូត​ដល់​ឆ្នាំ ២០២៤ ព្រោះតែ​កំណើន​តម្រូវការ​ក្នុង​ប្រទេស​ចិន​ដែល​នឹង​ស្មើ​លើស​១/៣​នៃ​តម្រូវការ​ពិភពលោក​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ភ្នាក់ងារ​សារ​ព​ត៌​មាន Bangkok Post កាលពី​ថ្ងៃ​សៅរ៍ ខែមិថុនា​កន្លង​មកនេះ ។

​ភ្នាក់ងារ​ថាមពល​អន្តរជាតិ បាន​ឲ្យ​ដឹង​ថា «​ការ​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​ចិន​ក្នុង​ការ​ប្តូរ​ពី​ការ​ប្រើប្រាស់​ធ្យូងថ្ម​ទៅ​ហ្គា​ស​វិញ​សម្រាប់​ផលិតកម្ម​ថាមពល និង​ហ្គា​ស​ធម្មជាតិ​សម្រាប់​ការ​ប្រើប្រាស់​តាម​ផ្ទះ​ដើម្បី​បង្កើន​គុណភាព​ខ្យល់អាកាស​ក្រោម​ការ​ផ្តួចផ្តើម​មេឃ​ខៀវ​របស់​ពួក​គេ​នឹង​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ដល់​តម្រូវការ​» ។

​លោក Keisuke Sadamori ដែល​ជា​ប្រធាន​ផ្នែក​ទីផ្សារ​និង​សន្តិសុខ​ថាមពល​ក្រោម IEA បាន​និយាយ​ថា “​តម្រូវការ​ហ្គា​ស​របស់​ប្រទេស​ចិន​លូតលាស់​ជា​មធ្យម​បាន ៨% ឬ​ទាប​ជាង​ការ​លូតលាស់​បាន​ពីរ​ខ្ទង់​ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ ប៉ុន្តែ​នៅ​តែ​ស្មើ​ប្រមាណ​៤០%​នៃ​តម្រូវការ​ពិភពលោក​ដដែល​ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​» ។ លោក​បាន​បន្ត​ថា តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​នឹង​បន្ត​ជា​ប្រភព​ធំ​ជាងគេ​នៃ​តម្រូវការ​ហ្គ​លាស​ក្នុង​រយៈពេល​មធ្យម ដែល​មាន​អត្រា​លូតលាស់​ជា​មធ្យម​ប្រមាណ​៤%​ក្នុង​មួយ​ឆ្នាំ ហើយ​តំបន់​នេះ​នឹង​ស្មើ​ប្រមាណ​៦០%​នៃ​កំណើន​ប្រើប្រាស់​សរុប​រហូត​ដល់​ឆ្នាំ ២០២៤​។

បន្ថែម​ពី​នេះ IEA បាន​និយាយ​ក្នុង​របាយការណ៍​ទីផ្សារ​ហ្គា​ស​ប្រចាំឆ្នាំ​ពួក​គេ​ថា តម្រូវការ​ក្នុងស្រុក​របស់​សហរដ្ឋអាមេរិក ម​ជ្ឈឹ​ម​បូព៌ា និង​អាហ្វ្រិក​ខាងជើង​នឹង​ចូលរួម​ដល់​កំណើន​តម្រូវការ​ដែរ​។

​នៅ​ក្នុង​របាយការណ៍​ដដែល​នោះ ពួក​គេ​បាន​និយាយ​ថា «​តម្រូវការ​ហ្គា​ស​ក្នុង​ទ្វីបអឺ​រ៉ុ​ប​នឹង​ត្រូវ​បាន​ជំរុញ​ដោយ​ការ​បិទ​ដំណើរការ​កន្លែង​ផលិត​អគ្គិសនី​ពី​ធ្យូងថ្ម និង​ថាមពលនុយក្លេអ៊ែរ ប៉ុន្តែ​ការ​លូតលាស់​នឹង​នៅ​មាន​គម្លាត ព្រោះតែ​ការ​លូតលាស់​នៃ​ការ​ប្រើប្រាស់​ប្រភព​បៃតង និង​ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​ប្រើ​ហ្គា​ស​សម្រាប់​កម្តៅ​» ។

​វិស័យ​ឧស្សាហកម្ម​ត្រូវ​បាន​គិត​ថា​នឹង​ជា​កត្តា​ជំរុញ​ដល់​ការ​លូតលាស់​ដ៏​សំខាន់​មួយ​ដែល​ស្មើ​ជិត​ពាក់​កណ្តាល​នៃ​ការ​លូតលាស់​សរុប​ហើយ​។ កាលពី​ឆ្នាំ ២០១៨ តម្រូវការ​ហ្គា​ស​ពិភពលោក​លូតលាស់​បាន​ខ្ពស់​ជាងគេ​តាំងពី​ឆ្នាំ ២០១០ មក ក្នុង​អត្រា​ប្រមាណ​៤.៦%​ព្រោះតែ​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​ដែល​ស្មើ ៧០%​នៃ​កំណើន​តម្រូវការ​សរុ​ប ៕ (កែសម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ