ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូនខ្មែរនៅប្រទេសស្វីសធ្វើបុណ្យផ្កាសាមគ្គី ដើម្បីប្រមូលបច្ច័យកសាងវត្តមេព្រីង នៅខេត្តកំពង់ចាម

14 ឆ្នាំ មុន

កាលពី​ពេល​ថ្មី​ៗនេះ លោក អ៊ុ​ក សំ​អឿ​ន តំណាង​អោយ​ព្រះសង្ឃ គណៈកម្មការ​វត្ដ​ខ្មែរ និង​បងប្អូន​ខ្មែរ​នៅ​ប្រទេស​ស្វី​ស បាន​នាំ​យក​បច្ច័យដែល​បាន​មក​ពី​បុណ្យផ្កា​សាមគ្គី​នៅ​ប្រទេស​ស្វី​ស យក​មក​ប្រគេន​ព្រះសង្ឃ​ព្រះ​នាម មា​ច សោ​ភ័​ណ្ឌ ចៅអធិការ​វត្ដ​មេ​ព្រីង ដែល​ស្ថិត​នៅឃុំ​មេ​ព្រីង ស្រុក​បា​ធា​យ ខេត្ដកំពង់ចាម ដោយ​មានការ​ចូលរួម​ពី​ឯកឧត្ដម អ៊ុ​ច បូ​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​លោក ជា បូ​រ៉ាត អធិការ និង​ជា​ជំនួយការ​ឯកឧត្ដម​ឧបនាយករដ្ឋមន្ដ្រី ហោ ណាំ​ហុង ផង​ដែរ ។

សូម​រំលឹក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០០៩ គណៈកម្មការ​វត្ដ​ខ្មែរ និង​បងប្អូន​ខ្មែរ​នៅ​ប្រទេស​ស្វី​ស ដែល​មាន​រាយ​នាម​ដូច​ខាងក្រោម ៖
១-​ព្រះ​តេជគុណ ថាំង ពិសិដ្ឋ ចៅអធិការ​វត្ដ​ខ្មែរ​នៅ​ប្រទេស​ស្វី​ស
២-​ព្រះ​តេជគុណ សៀន សេដ្ឋា
៣-​ឯកឧត្ដម ស៊ុន ស៊ួ​ន ឯកអគ្គរាជទូត និង​តំណាង​អចិន្ដ្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រ​ចាំំ អ​.​ស​.​ប
៤-​លោក អ៊ុ​ក សំ​អឿ​ន
៥-​លោក ប៉ិច ដឿ​ង
៦-​លោក ឡុ​ក ហ៊ុត

បាន​មូលមតិ​គ្នា​ជា​ឯកច្ឆ័ន្ទ​ផ្ដួចផ្ដើម​ធ្វើបុណ្យ​ផ្កា​សាមគ្គី​នៅ​ប្រទេស​ស្វី​ស ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០០៩ ដើម្បី​ប្រមូល​បច្ច័យ​យក​មក​កសាង​វត្ដ​មេ​ព្រីង ស្ថិត​នៅ​ឃុំ​មេ​ព្រីង ស្រុក​បា​ធា​យ ខេត្ដកំពង់ចាម ។

ក្រោយ​ពី​បាន​ទទួល​បាន​បច្ច័យ​ពី​លោក អ៊ុ​ក សំ​អឿ​ន ព្រះ​តេជគុណ មា​ច សោ​ភ័​ណ្ឌ ចៅអធិការ​វត្ដ​មេ​ព្រីង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោក អ៊ុ​ក សំ​អឿ​ន ព្រមទាំង​ព្រះសង្ឃ គណកម្មការ​វត្ដ​ខ្មែរ និង​បងប្អូន​ខ្មែរ​នៅ​ប្រទេស​ស្វី​ស និង​សូម​ជូនពរ សូម​ឱ្យ​ព្រះសង្ឃ គណកម្មការ​វត្ដ​ខ្មែរ និង​បងប្អូន​ខ្មែរ​នៅ​ប្រទេស​ស្វី​ស​ទាំងអស់ ជួប​ប្រទះ​តែ​និង​ពុទ្ធ​ពរ​ទាំង​៥​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ កុំបី​ឃ្លាងឃ្លៀត​ឡើយ ។