ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​នៅ​តែ​មាន​អារម្មណ៍ល្អ​ជាមួយ​អា​មេ​រិ​ក​ក្រោយ​ឃើញ​លោក ត្រាំ ធ្វើ​រឿង​១​ចំពោះ​ឥណ្ឌា

4 ឆ្នាំ មុន

ប្រទេស​ថៃ​៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Bangkok Post ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​១០ មិថុនា​ កន្លង​មក​បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​មានការ​អន់​ថយ​មិនមែន​ព្រោះតែ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​តែ​មួយ​ទេ តែ​ក៏​មក​ពី​សហរដ្ឋអាមេរិក​ផ្តល់​អាទិភាព​ដល់​ការ​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​របស់​ខ្លួន​ផង​ដែរ…

ប្រទេស​ថៃ​៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Bangkok Post ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​១០ មិថុនា​ កន្លង​មក​បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​មានការ​អន់​ថយ​មិនមែន​ព្រោះតែ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​តែ​មួយ​ទេ តែ​ក៏​មក​ពី​សហរដ្ឋអាមេរិក​ផ្តល់​អាទិភាព​ដល់​ការ​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​របស់​ខ្លួន​ផង​ដែរ ។

ក្នុង​ពេល​ថ្មី​ៗ​នេះ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​សម្រេចចិត្ត​កាត់​បន្ថយ​អត្ថប្រយោជន៍​នាំ​ចេញ​ដែល​ផ្តល់​ទៅ​ឥណ្ឌា​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ Generalized System of Preferences (GSP) ចាប់ពី​ថ្ងៃ​ទី​៥ មិថុនា​ទៅ ។ ការ​សម្រេចចិត្ត​នេះ​នឹង​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​របស់​ឥណ្ឌា​ប្រមាណ​៥.៦​ប៊ី​លាន​ដុល្លារ​ក្រោម​កម្មវិធី​នេះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា GSP គឺជា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​អា​មេ​រិ​ក​ដែល​ធំ​ជាងគេ និង​ចាស់​ជាងគេ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​លើកតម្កើង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដោយ​អនុញ្ញាត​ឲ្យ​អា​មេ​រិ​ក​នាំ​ចូល​ផលិតផល​រាប់​ពាន់​មុខ​ដោយ​មិន​គិត​ពន្ធ​ពី​ប្រទេស​ដែល​ចូលរួម ។

ក្រោម​ប្រព័ន្ធ​នេះ អា​មេ​រិ​ក​អាច​នាំ​ចូល​ផលិតផល​ប្រមាណ​២​ពាន់​ប្រភេទ​ដោយ​មិន​ជាប់ពន្ធ ក្នុង​នោះ​រួម​មាន​គ្រឿងបន្លាស់​យានយន្ត និង​វាយនភ័ណ្ឌ​ប្រសិនបើ​ប្រទេស​នាំ​ចេញ​អាច​បំពេញ​តាម​លក្ខខណ្ឌ​ដែល​ចែង​ដោយ​សភាជាតិ​អា​មេ​រិ​កបាន ។

លោកស្រី Prim Jitcharoongphorn ដែល​ជា​ប្រធាន​ក្រុមប្រឹក្សា​អាជីវកម្ម​រវាង​ប្រទេស​ថៃ និង​ឥណ្ឌា​បាន​និយាយ​ថា ក្រុមហ៊ុន​ថៃ​ដែល​បាន​វិនិយោគ​លើ​រោងចក្រ​ឥណ្ឌា​មិន​ទទួល​រង​ការ​ប៉ះពាល់​ទេ ។ លោកស្រី​បាន​បន្ត​ថា «​ក្រុមហ៊ុន​ថៃ​ភាគច្រើន​ដូច​ជា SCG CP និង Sri Thai បាន​វិនិយោគ​ក្នុង​ទីផ្សារ​ឥណ្ឌា​ដើម្បី​ផលិត​ផលិតផល​និង​លក់​ភាគច្រើន​ក្នុង​ប្រទេស​ឥណ្ឌា មិន​សម្រាប់​ការ​នាំ​ចេញ​ទេ​។ ប្រទេស​ឥណ្ឌា​គឺជា​ទីផ្សារ​ដ៏​ធំ​មួយ ហើយ​ជាទី​ផ្សារ​ដែល​នៅ​ត្រូវការ​ផលិតផល​ដែល​មាន​ស្តង់ដារ​អន្តរជាតិ​ដដែល​។ មាន​តែ​ផលិតផល​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ផលិត​ដើម្បី​នាំ​ចេញ​បន្ត​ដូច​ជា​គ្រឿង​អេ​ឡិច​ត្រូ​ណិ​ច និង​ផលិតផល​ធ្វើ​ពី​ជ័រ​ជាដើម​»​។

លោក Sanan Ungubokul ដែល​ជា​អនុប្រធាន​សភាពាណិជ្ជកម្ម​ថៃ​និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Srithai Superware បាន​យល់​ស្រប​នឹង​ទស្សនៈ​នេះ ប៉ុន្តែ​បាន​បន្ថែម​ថា ប្រសិនបើ GSP ត្រូវ​បាន​កាត់​បន្ថយ​សម្រាប់​ប្រទេស​ថៃ​នោះ​វា​នឹង​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ​ព្រោះ​សេដ្ឋកិច្ច​ថៃ​កំពុង​តែ​ទទួល​រង​គ្រោះ​ពី​កំណើន​តម្លៃ​ប្រាក់​បាត​ដែល​ខ្ពស់​ជាង​រូបិយ​វត្ថុ​ក្នុង​ប្រទេស​វៀតណាម និង​កម្ពុជា ៕

ប្រភព ៖ Bangkok Post , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ