កម្រិតអ៊ីយ៉ូតវិទ្យុសកម្មកម្រិតស្រាលបំផុតត្រូវបានរកឃើញក្នុងអាកាសនៅតាមតំបន់ជាច្រើនរបស់ចិន ក៏ប៉ុន្តែវាពុំគំរាមកំហែងដល់សុខភាពសាធារណៈ និងដល់បរិស្ថានឡើយ ។
ព័ត៌មាននេះត្រូវបានលាតត្រដាងក្នុងសេចក្តីប្រកាសមួយចេញផ្សាយកាលពីថ្ងៃទី២៩ មីនា ដោយគណៈកម្មាធិការជាតិសម្របសម្រួលគ្រាអាសន្ននុយក្លេអ៊ែររបស់ចិន។
បរិមាណអ៊ីយ៉ូតវិទ្យុសកម្មតិចបំផុតកម្រិតត្រឹម១៣១ ត្រូវបានរកឃើញនាពេលថ្មីៗនេះក្នុងខេត្តហៃឡុងយ៉ាង (ភាគឦសាន) និងតំបន់ឆ្នេរសមុទ្រទាំងឡាយនៅភាគអាគ្នេយ៍ប្រទេស។
យោងតាមសេចក្តីប្រកាសនេះថា គេមិនចាំបាច់ចាត់វិធានការការពារនានាប្រឆាំងនឹងកម្រិតស្រាលបំផុតនៃវិទ្យុសកម្មនោះដែលត្រូវរំលាយចូលក្នុងខ្យល់ចាប់ពីមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាទីមួយនៅជប៉ុនដែលរងការខូចខាតដោយសាររញ្ជួយដីឡើយ ។ គណៈកម្មាធិការនេះគូសបញ្ជាក់ថា កម្រិតដែលរកឃើញ គឺក្រោម១ភាគ១០០.០០០នៃកម្រិតមធ្យមប្រចាំឆ្នាំ ៕
ចែករំលែកព័តមាននេះ