ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតមែន​អត់ អតីត​បក្ស​ប្រឆាំង​ជា​អ្នក​បំផ្លាញ​សន្ទនា​ដោយ​ខ្លួនឯង ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ក្រុមប្រឆាំង​បន្ត​ចង់​ឲ្យ​មានការ​ចរចា​នយោបាយ​ជា​ថ្មី ជា​បន្តបន្ទាប់​យ៉ាងណា​ក្តី​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​លោក​សុខ ឥ​សាន បាន​អះអាង​ថា អតីត​បក្ស​ប្រឆាំង​ជា​អ្នក​បំផ្លាញ​ការ​សន្ទនា​ដោយ​ខ្លួនឯង ដូច្នេះ​គ្មាន​អ្វី​ត្រូវ​ចរចា​ផ្នែក​នយោបាយ​នោះ​ទេ ។ លោក​សុខ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ក្រុមប្រឆាំង​បន្ត​ចង់​ឲ្យ​មានការ​ចរចា​នយោបាយ​ជា​ថ្មី ជា​បន្តបន្ទាប់​យ៉ាងណា​ក្តី​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​លោក​សុខ ឥ​សាន បាន​អះអាង​ថា អតីត​បក្ស​ប្រឆាំង​ជា​អ្នក​បំផ្លាញ​ការ​សន្ទនា​ដោយ​ខ្លួនឯង ដូច្នេះ​គ្មាន​អ្វី​ត្រូវ​ចរចា​ផ្នែក​នយោបាយ​នោះ​ទេ ។ លោក​សុខ ឥ​សាន បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម នៅ​ថ្ងៃ​ទី​១០ ខែមិថុនា​នេះ​ថា អ្វី​ដែល​ក្រុមប្រឆាំង​ចង់​ចរចា​នយោបាយ គឺ​គ្មាន​ទេ​ព្រោះ​ខ្លួន​ក្រុមប្រឆាំង​ឯង​ជា​អ្នក​បំផ្លាញ​វប្បធម៌​ស​ន្ទ នា ហើយ​នៅ​ចង់រក​ចរចា​ស្អី​ទៀត ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ បន្ទាប់​ពី​លោក​យែ​ម បុញ្ញា​ឬ​ទ្ធិ​អតីត​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចង់​ឲ្យ​មានការ​ផ្សះផ្សារ​ជាតិ និង​បង្រួម​បង្រួម​ជាតិ ដើម្បី​ខ្មែរ និង​ខ្មែរ ។ ពិសេស​នោះ​ចង់​ឲ្យ​មានការ​ដោះ​លែង​លោក​កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​នៅ​ក្នុងផ្ទះ​តាម​អំណាចតុលាការ ។ ករណី​លោក​កឹ​ម សុខា នេះ​ដែរ​ត្រូវ​បាន​លោក​សុខ ឥ​សាន បញ្ជាក់​ថា លោក​កឹ​ម សុខា អត់​មានទោស​នោះ​ទេ ។ លោក​ថា បាន​អី​មានទោស បើ​តុលាការ​មិន​ទាន់​កាត់ទោស​ផង ។ តុលាការ​កំពុង​ដំណើរការ​ករណី​កឹ​ម សុខា តាម​នីតិវិធី​ប៉ុណ្ណោះ ។

ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​នេះ បន្ទាប់​ពី​លោក​យ៉ែ​ម បុញ្ញា​ឬ​ទ្ធិ បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា​«​ខ្មែរ​តែ​មួយ​មិន​គុំកួន​សងសឹក​មិន​យក​ខ្មែរ​ណា​ជាស​ត្រូវ​! » «​សន្តិវិធី​អហិង្សា យើង​រួបរួម​គ្នា​កសាង​ស្រុក​វិញ​!» ។ លោក​បាន​បន្ត​ថា ការ​សម្រេចចិត្ត​ជ្រើសរើស​យក​លិ​ទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស សិទ្ធិ​មនុស្ស សិទ្ធិ​សេរីភាព កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ហិរញ្ញប្បទាន ឥណទាន … ទាំងអស់ នេះ​សុទ្ធតែ​ជា​សេចក្ដី​ត្រូវការ​របស់​កម្ពុជា​យើង ក្នុង​ការ​កសាង​ពង្រឹងកម្លាំង​ជាតិ រៀបចំ​សង្គម​ជឿនលឿន​ថ្លៃថ្នូរ ។ លោក​ក៏​បាន​លើង​ឡើង​ថា លោក​កឹ​ម សុខា បាន​ដើរ​ពន្យល់​ផ្សព្វផ្សាយ​តាំងពី​ឆ្នាំ​១៩៩៣ មក​ថា «​ចំណុច​ចាប់ផ្ដើម​សំខាន់​ក្នុង​សង្គម​ប្រជាធិបតេយ្យ គឺ​រាស្ត្រ​ត្រូវ​ស្គាល់​សិទ្ធិ និង​មាន​សិទ្ធិ​» ។

លោក​បន្ថែម​ថា នៅ​ពេល​ដែល​យើង​បាន​កំណត់​គោលដៅ​ជាក់លាក់ ដើម្បី​ឱ្យ​មានការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ ដោយ​គិត​វិជ្ជមាន​តាម​គោលការណ៍​ខាងលើ ហើយ​យើង​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស ២៣ តុលា​៩១ ជា​មូលដ្ឋាន ហើយ​ខ្មែរ​គ្រប់​រូប​គួរ​ចូលរួម​ស្វែងរក​ដំណោះស្រាយ​ល្អ​ៗ​ជូន​ជាតិ​មាតុភូមិ ជា​ពិសេស​ប្អូន​ៗ​យុវជន​ដែល​ជា​សសរទ្រូង​របស់​ជាតិ​យើង ត្រូវ​បន្តដំណើរ​ឆ្ពោះទៅ​គោលដៅ​ដោយ​មិន​ត្រូវ​ឱ្យ​គេ​បង្វិល​បង្វែរ​ទិស​ដៅ និង បង្អាក់ដំណើរ​បាន​ឡើយ ។ ជាមួយ​គ្នា​នោះ​ដែរ​អតីត​អ្នកនាំពាក្យ​គណបក្សប្រឆាំង​ក៏​បាន​លើក​ឡើង​ថា លោក​កឹ​ម សុខា ត្រូវ​តែ​ទទួល​បាន​នូវ​សិទ្ធិ​សេរីភាព​ពេញលេញ​វិញ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

លោក​ក៏​បាន​លើង​ឡើង​ថា លោក​កឹ​ម សុខា បាន​ដើរ​ពន្យល់​ផ្សព្វផ្សាយ​តាំងពី​ឆ្នាំ​១៩៩៣ មក​ថា «​ចំណុច​ចាប់ផ្ដើម​សំខាន់​ក្នុង​សង្គម​ប្រជាធិបតេយ្យ គឺ​រាស្ត្រ​ត្រូវ​ស្គាល់​សិទ្ធិ និង​មាន​សិទ្ធិ​» ។ លោក​បន្ថែម​ថា នៅ​ពេល​ដែល​យើង​បាន​កំណត់​គោលដៅ​ជាក់លាក់ ដើម្បី​ឱ្យ​មានការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ ដោយ​គិត​វិជ្ជមាន​តាម​គោលការណ៍​ខាងលើ ហើយ​យើង​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស ២៣ តុលា​៩១ ជា​មូលដ្ឋាន ហើយ​ខ្មែរ​គ្រប់​រូប​គួរ​ចូលរួម​ស្វែងរក​ដំណោះស្រាយ​ល្អ​ៗ​ជូន​ជាតិ​មាតុភូមិ ជា​ពិសេស​ប្អូន​ៗ​យុវជន​ដែល​ជា​សសរទ្រូង​របស់​ជាតិ​យើង ត្រូវ​បន្តដំណើរ​ឆ្ពោះទៅ​គោលដៅ​ដោយ​មិន​ត្រូវ​ឱ្យ​គេ​បង្វិល​បង្វែរ​ទិស​ដៅ និង បង្អាក់ដំណើរ​បាន​ឡើយ ។ ជាមួយ​គ្នា​នោះ​ដែរ​អតីត​អ្នកនាំពាក្យ​គណបក្សប្រឆាំង​ក៏​បាន​លើក​ឡើង​ថា លោក​កឹ​ម សុខា ត្រូវ​តែ​ទទួល​បាន​នូវ​សិទ្ធិ​សេរីភាព​ពេញលេញ​វិញ​ផង​ដែរ ។ បញ្ជាក់ ៖ដោយកន្លងមកលោក សម រង្ស៊ី បានអះអាងថា ខ្លួនមិនបាន​បំផ្លាញ​ការ​សន្ទនា​នោះទេ ។ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ