ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាន់ហន់​គេច​មិនទាន់! វេរ៉ង់ដា​ជាន់​ទី២ ធ្លាក់​​ចុះ​មកភ្លាមៗ ខណៈ​កម្មករ​កំពុង​ធ្វើ​ការ (មាន​វីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា មុន​នេះ​បន្តិច មាន​កម្ម​ករ​សំណង់​ម្នាក់​ត្រូវ​​បាន​ផ្ទាំង​បេតុង​វេរ៉ង់ដា​បាក់​សង្កត់​ពីលើ​ជន​រងគ្រោះ បណ្តាល​ឱ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ពួក​គាត់​កំពុង​តែនាំ​គ្នា​វាយ​​ជួស​ជុល​សំណង់​មួយ​កន្លែង បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​ម៉ោង៨​និង​១៥​នាទី​ព្រឹក​ ថ្ងៃទី​១០ ខែមិថុនា…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា មុន​នេះ​បន្តិច មាន​កម្ម​ករ​សំណង់​ម្នាក់​ត្រូវ​​បាន​ផ្ទាំង​បេតុង​វេរ៉ង់ដា​បាក់​សង្កត់​ពីលើ​ជន​រងគ្រោះ បណ្តាល​ឱ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ពួក​គាត់​កំពុង​តែនាំ​គ្នា​វាយ​​ជួស​ជុល​សំណង់​មួយ​កន្លែង បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​ម៉ោង៨​និង​១៥​នាទី​ព្រឹក​ ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩ ចំណុច​អគារ​ជួស​ជុល​មួយ​កន្លែងតាម​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុង​ភូមិ​មិត្ត​ភាព សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

សេចក្តីរាយការណ៍​បន្តថា ជន​រង​គ្រោះ​ខាង​លើ​ឈ្មោះ រ៉ន ឃុម អាយុ​២៩​ឆ្នាំ មាន​ស្រុក​កំណើត​​ខេត្ត​កំពង់​ធំ ចំណែក​សំណង់​ផ្ទាំង​បេតុងវេរ៉ង់ដា រួមទាំង​ធ្នឹម ប្រវែង​ប្រមាណ​ជា​១០ម៉ែត្រ​គុណ​នឹង​១ម៉ែត្រ​បាន​បាក់​ពី​ជាន់ទី​២ មក​ជាន់​ទី១ ​សង្កត់​ពី​លើ​ជនរងគ្រោះតែម្តង។

សេចក្តីរាយ​ការណ៍​បន្តទៀតថា មុន​ពេល​កើតហេតុ គឺ​ជន​រងគ្រោះ រួម​ជា​មួយ​កម្ម​ករ​សំណង់​ផ្សេង​​ទៀត​បាន​​នាំ​គ្នាវាយ​ និង​ជួស​ជុលផ្ទះ​​សំណង់កើតហេតុ​​ខាងលើ​នេះ ខណៈ​ពេល​​ពួក​គាត់​កំ​ពុង​តែ​ជួស​ជុស​នោះ ស្រាប់តែ​ផ្ទាំង​បេតុង​វេរ៉ង់ដា​នៅ​ជាន់​ទី​២​ ធ្លាក់​ចុះ​មក​ជាន់​ទី​១ សង្កត់​ពី​លើ​ជនរងគ្រោះ​ បណ្តាល​ឱ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​​កើត​ហេតុ​យ៉ាង​រន្ធត់ ។

មិន​ត្រឹម​ប៉ុណ្ណោះ​ ក្នុង​ហេតុ​ការណ៍​បាក់ផ្ទាំង​​បេតុង​វេរ៉ង់ដាខាងលើ​នេះ បាន​បណ្តាលឱ្យ​​បំណែក​​​បេតុង​​ខ្ទាត​ត្រូវ​​ចំ​ដំបូល​ស័ង្កសី​ផ្ទះ​ប្រជា​ពល​រដ្ឋ​នៅ​ខាង​ផ្នែក​​ក្រោយ​សំណង់​នោះ រង​ការ​ខូច​ខាត​ផង​ដែរ ។

ព័ត៌​មានពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះ​សន្តិ​ភាព៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ