ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិសា​ទឹក​ខ្ញី​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខ​ភាព​6យ៉ាង​

10 ឆ្នាំ មុន

មើម​ខ្ញី​ជា​អា​ហារ​មួយ​ប្រ​ភេទ​ដែល​មនុស្ស​និយម​ទទួល​ទាន​ជា​យូរ​លង់​ណាស់​មក​ហើយ​ ។ បើ​ទោះ​ជា​មាន​រស​ជាតិ​មិន​សូវ​ឆ្ងាញ់​ ប៉ុន្តែ​មើម​ខ្ញី​ត្រូវ​គេ​ដឹង​ថា ផ្តល់​អត្ថ​ប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខ​ភាព ។ ក្រៅ​ពី​សារ​ធាតុ​រ៉ែ​ម៉ង់​កា​ណែស​និង​​​រ៉ែ​ទង់​ដែង​ វា​ផ្ទុក​ទៅ​ដោយ​វីតា​មីន​ជា​ច្រើន​ ហើយ​ដែល​អ្វី​ទាំង​អស់​នេះ​មាន​សារសំ​ខាន់​បំ​ផុត​សម្រាប់​ការ​បំ​ពេញ​មុខ​ងារ​រាង​កាយ ។ ខាង​ក្រោម​នេះ​ជា​អត្ថ​ប្រ​យោជន៍​ទឹក​ខ្ញី​ចំពោះ​សុខ​ភាព​អ្នក​ប្រើ​ប្រាស់​ ៖

១- ប្រ​ឆាំង​នឹង​ការរលាក ៖
ប្រ​សិទ្ធ​ភាព​មួយ​ក្នុង​ចំណោម​ប្រ​សិទ្ធ​ភាព​ជាច្រើន​របស់​ទឹក​ខ្ញី​ គឺ​​វា​ដើរ​តួ​ជា​ភ្នាក់​ងារ​ប្រ​ឆាំង​នឹង​ការរលាក​ជា​ពិ​សេស​ការរលាក​សន្លាក់ ។ ការ​សិក្សា​ពិ​សោធ​តាម​បែប​វិទ្យា​សាស្ត្រ​មួយ​បាន​បង្ហាញ​ថា អ្នក​ប្រើ​ប្រាស់​ទឹក​ខ្ញី​ប្រ​ឈម​តិច​តួច​នឹង​ជំ​ងឺ​រលាក​ផ្សេង​ៗ​ដ្បិត​វា​ផ្ទុក​ទៅ​ដោយ​សមាស​​​ធាតុ​ប្រ​ឆាំង​អុក​ស៊ីត​កម្ម​ដែល​អាច​ជួយ​បង្កើន​លំ​ហូរ​ឈាម​ថ្មី​ៗ​តាម​រយៈ​ការ​កំ​ចាត់​ចោល​សមាស​ធាតុ​អា​ក្រក់​ ចេញ​ពី​រាង​កាយ ។

២- ទប់​ស្កាត់​មហារីក ៖
មើម​ខ្ញី​មាន​ប្រ​សិទ្ធ​ភាព​សម្លាប់​បណ្តា​កោ​សិកា​ដែល​បង្ក​ឱ្យ​ទៅ​ជា​ជំ​ងឺ​មហារីក ។ ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ពិ​សាមើម​ខ្ញី​ជួយ​បន្ថយ​ល្បឿន​លូត​លាស់​កោ​សិ​កា​ម​ហា​រីក​សុដន់ ។

៣- ទប់​ស្កាត់​ដំណើរ​លើស​ឈាមភ្លាមៗ​ ៖
ខ្ញី​ដើរតួ​នាទី​ក្នុង​នាម​ជា​សារ​ធាតុ​ធ្វើ​ឱ្យ​ឈាម​រាវ​ និង​កាត់​បន្ថយ​ដំណើរ​លើស​ឈាម​ភ្លាម​ៗ ។ អ្នក​អាច​បន្តក់​ទឹក​ឃ្មុំ​២-៣​តំណក់​ដើម្បី​សម្រួល​ដល់​រស​ជាតិ ។

៤- ជួយ​ជំ​រុញ​ដល់ការរំ​លាយ​អា​ហារក្នុ​ង​រាង​កាយ ៖
ពិ​សាទឹក​ខ្ញី​ជួយ​​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​ដល់​ការរំ​លាយ​​អា​ហារ​ ក៏​ព្រោះ​វា​ជួយ​បង្កើន​ល្បឿន​នៃ​ការ​ធ្វើ​ចល​នា​អា​ហារ​ចេញ​ពី​ក្រ​ពះ​ទៅ​កាន់​ពោះ​វៀន​ ។ បន្ថែម​ពី​លើ​នេះ​ វា​ជួយ​សម្អាត​រាល់​សារ​ធាតុ​ពុល​ទាំង​អស់​ចេញ​ពី​រាង​កាយ​ និង​ជួយ​ព្យាបាល​ជំ​ងឺ​​ពុលឡាន​ទៀត​ផង​ ។

៥- កាត់​បន្ថយ​ខ្លាញ់​កូ​ឡេស្តេរ៉ូល ៖
ទឹក​ខ្ញី​មាន​ប្រ​សិទ្ធ​ខ្ពស់​កាត់​បន្ថយ​ខ្លាញ់​កូ​ឡេស្តេ​រ៉ូល​ ។ វា​ជួយ​កំ​ចាត់​ចោល​នូវ​រាល់​វត្ថុ​ដែល​រាំង​ស្ទះ​ដល់​លំ​ហូរ​ឈាម​ក្នុង​សរ​សៃឈាម។

៦- ជួយ​ព្យា​បាល​ជំ​ងឺ​ផ្តាសាយ ៖
ខណៈ​វា​​ផ្ទុក​សមាស​ធាតុ​ប្រ​ឆាំង​នឹង​វីរុស​ព្រម​ទាំង​ពពួក​ផ្សិត​ ខ្ញី​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​ជា​ឱសថ​ព្យាបាល​ជំ​ងឺ​ផ្តាសាយ ការ​ក្អួត​ចង្អោ​រ និង​គ្រុន​ក្តៅ ។

*វិធី​ធ្វើ​ទឹក​ខ្ញី ៖
ចិត​សម្បក​និង​ហាន់​មើម​ខ្ញី​ជា​ដុំ​តូច​ៗ​ ចាក់​ទឹក​ចូល​បន្តិច​ រួច​ដាក់​ក្នុង​ម៉ា​ស៊ីន​ក្រឡុក​ ។ បន្ទាប់​ពី​ក្រ​ឡុង​សព្វ​ យក​វា​ចេញ​ហើយ​សង្កត់​ពូត​ត្រង​យក​ទឹក​​ជា​ការ​ស្រេច ។ ក្នុង​ករណី​ពិ​បាក​ពិសា អ្នក​អាច​បន្ថែម​ស្ករ​បន្តិច ៕