ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ចិន​ចង់​កាត់​បន្ថយ​ការ​នាំ​ចេញ​បច្ចេកវិទ្យា​មួយ​ចំនួន​ទៅ​កាន់​សហរដ្ឋអាមេរិក

4 ឆ្នាំ មុន

សៀង​ហៃ ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​បាន​រាយការណ៍​មក​កាល ពី​ថ្ងៃ​ទី​៨ ខែមិថុនា​កន្លង​មក​បាន​ឲ្យ​ដឹង​ថា ប្រទេស​ចិន​កំពុង​តែ​ត្រៀម​កាត់​បន្ថយ​ការ​នាំ​ចេញ​បច្ចេកវិទ្យា​មួយ​ចំនួន​ទៅ​កាន់​សហរដ្ឋអាមេរិក ។ ប្រសិនបើ​ត្រូវ​បាន​អនុវត្ត​នោះ​វិធានការ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា…

សៀង​ហៃ ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​បាន​រាយការណ៍​មក​កាល ពី​ថ្ងៃ​ទី​៨ ខែមិថុនា​កន្លង​មក​បាន​ឲ្យ​ដឹង​ថា ប្រទេស​ចិន​កំពុង​តែ​ត្រៀម​កាត់​បន្ថយ​ការ​នាំ​ចេញ​បច្ចេកវិទ្យា​មួយ​ចំនួន​ទៅ​កាន់​សហរដ្ឋអាមេរិក ។

ប្រសិនបើ​ត្រូវ​បាន​អនុវត្ត​នោះ​វិធានការ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រទេស​ចិន​នឹង​ឆ្លើយ​តប​នឹង​ការ​ហាមឃាត់​ដែល​សហរដ្ឋអាមេរិក​បាន​ដាក់​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei Technologies Co Ltd ព្រោះតែ​កង្វល់​ទាក់ទិន​នឹង​បញ្ហា​សន្តិសុខ​ជាតិ ។

លោក Hu Xijing ដែល​ជា​ប្រធាន​កែស​ម្រូ​ល​ប្រចាំ​កាសែត Global Times របស់​ប្រទេស​ចិន​បាន​និយាយ​លើ Twitter របស់​លោក​ថា ប្រទេស​ចិន​កំពុង​តែ​កសាង​វិធានការ​គ្រប់គ្រង​មួយ ដើម្បី​ការពារ​បច្ចេកវិទ្យា​សំខាន់​ៗ​របស់​ប្រទេស​ចិន ។ លោក​បាន​បន្ថែម​ថា​« វា​គឺ​ជំហាន​ដ៏​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រព័ន្ធ​របស់​ខ្លួន​កាន់តែ​ល្អ​ប្រសើរ​ឡើង ហើយ​ក៏​ជា​ការ​ឆ្លើយ​តប​មួយ​ទៅ​នឹង​វិធានការ​អា​មេ​រិ​ក​ដែរ ។ ដែល​ត្រូវ​បាន​អនុវត្ត ការ​នាំ​ចេញ​បច្ចេកវិទ្យា​មួយ​ចំនួន​ទៅ​កាន់​សហរដ្ឋអាមេរិក​នឹង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​។​»
លោក​មិន​បាន​ប្រាប់​ពី​ប្រភព​នៃ​ព័ត៌មាន​នេះ​លើ Twitter លោក​ឡើយ ។

សារព័ត៌មាន Global Times មិនមែន​ជា​សារព័ត៌មាន​ក្រោម​គណបក្ស​ក​ម្មុ​យ​នី​ស្ត​ចិន​ជា​ផ្លូវការ​ទេ ប៉ុន្តែ​ទស្សនៈ​របស់​ពួក​គេ​ត្រូវ​បាន​ចាត់​ទុក​ថា តំណាង​អ្នកដឹកនាំ​ក្នុង​ប្រទេស ។
ក្នុង​ខណៈ​ពេល​ដែល​លោក Hu បាន​បង្ហោះ​លើ Twitter របស់​លោក​ភ្នាក់ងារ​សារព័ត៌មាន Xinhua របស់​រដ្ឋាភិបាល​ចិន​បាន​រាយការណ៍​មក​ថា គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍ និង​កែទម្រង់ (NDRC) នឹង​រៀបចំ​ការ​សិក្សា​មួយ ដើម្បី​បង្កើត​ប្រព័ន្ធ​បញ្ជី​គ្រប់គ្រង​សន្តិសុខ​បច្ចេកវិទ្យា​ជាតិ ។

ការ​ប្រកាស​ទាំងនេះ​ត្រូវ​បាន​លើក​ឡើង​ប៉ុន្មាន​ស​ប្តា​ហ៍ បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​ដាក់​ក្រុមហ៊ុន Huawei ចូល​ក្នុង​បញ្ជីខ្មៅ​ដែល​ហាមឃាត់​ក្រុមហ៊ុន​អា​មេ​រិ​ក​មិន​ឲ្យ​ផ្គត់ផ្គង់​ផលិតផល និង​សេវាកម្ម​ដល់​ពួក​គេ ។ មិនយូរ​ប៉ុន្មាន ប្រទេស​ចិន​បាន​ប្រកាស​ថា ពួក​គេ​នឹង​ចេញ​បញ្ជី​ឈ្មោះ​បុគ្គល​បរទេស​ដែល​មិន​អាច​ទុកចិត្ត​បាន​ដែរ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ