ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​​ដេក​ស្រមុក​បណ្តាល​មក​​ពី​រីក​សាច់​​​ក្នុង​​រន្ធ​ច្រមុះ​​ត្បៀត​​ផ្លូវ​ដង្ហើម​​រួម​តូច​ធ្វើ​ឱ្យ​​​ការ​និទ្រា​​របស់​​ក្មេង​​មិន​​បាន​​ស្កប់​ស្កាល់​​និង​ប៉ះ​ពាល់​​ដល់​សុខ​ភាព​​ខួរក្បាល​​រៀន​​​​មិន​ពូកែ​

10 ឆ្នាំ មុន

មនុស្ស​​ខ្លះ​យល់​ថា​ ក្មេង​ដែល​ដេក​​ស្រមុក​​​ ​​ជា​ក្មេង​ដែល​ដេក​លក់​ស្កប់​ស្កល់​ ផ្ទុយ​ទៅ​វិញ​ការ​ស្រមុក​​ជា​រោគ​សញ្ញា​​ ដែល​មាន​ពាក់​ព័ន្ធ​​ទៅ​នឹង​ផ្លូវ​ដង្ហើម​​យ៉ាង​ពិត​ប្រាកដ​ ។ ​ទាក់​ទង​​ប្រកា​រនេះ​​ លោក​វេជ្ជ​បណ្ឌិត​​​ ហុង សុខ​ឃាង​ ឯ​ក​ទេស​ជំងឺ​​កុមារ​​ នៃ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​ បាន​ប្រាប់​កោះ​សន្តិភាព​ឱ្យ​ដឹង​ថា​ ក្មេង​ដែល​ដេក​ស្រមុក​​​បង្ហាញ​ពី​​រោគ​សញ្ញា​​​ត្បៀត​​ផ្លូវ​ដង្ហើម​ ។ ​មូល​ហេតុការ​​​ស្រមុក​នេះ​ ​ត្រូវ​បាន​​​

មនុស្ស​​ខ្លះ​យល់​ថា​ ក្មេង​ដែល​ដេក​​ស្រមុក​​​ ​​ជា​ក្មេង​ដែល​ដេក​លក់​ស្កប់​ស្កល់​ ផ្ទុយ​ទៅ​វិញ​ការ​ស្រមុក​​ជា​រោគ​សញ្ញា​​ ដែល​មាន​ពាក់​ព័ន្ធ​​ទៅ​នឹង​ផ្លូវ​ដង្ហើម​​យ៉ាង​ពិត​ប្រាកដ​ ។ ​ទាក់​ទង​​ប្រកា​រនេះ​​ លោក​វេជ្ជ​បណ្ឌិត​​​ ហុង សុខ​ឃាង​ ឯ​ក​ទេស​ជំងឺ​​កុមារ​​ នៃ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​ បាន​ប្រាប់​កោះ​សន្តិភាព​ឱ្យ​ដឹង​ថា​ ក្មេង​ដែល​ដេក​ស្រមុក​​​បង្ហាញ​ពី​​រោគ​សញ្ញា​​​ត្បៀត​​ផ្លូវ​ដង្ហើម​ ។ ​មូល​ហេតុការ​​​ស្រមុក​នេះ​ ​ត្រូវ​បាន​​​ចែក​​ចេញជា​ពី​រ​​​ ៖

១-ត្បៀត​ផ្លូវ​​ដង្ហើម​​​​ ៖ ​ច្រមុះ​​ជា​ផ្នែក​​មួយ​ដ៏​សំខាន់​​សម្រាប់​ស្រូប​យក​អុ​ក​ស៊ី​សែន ។​​ នៅក្នុង​ច្រមុះ​មាន​រន្ធ​បន្ត​រហូត​ដល់​ដង្ហើម​​ ។ មូល​ហេតុ​​ដែល​ក្មេង​ដេក​​ស្រមុក​​​បណ្តាល​មក​ពី​​សាច់​នៅ​ក្នុង​ច្រមុះ​​រី​ក​មាឌ​ ធ្វើ​ឱ្យ​ត្បៀត​​រន្ធ​ផ្លូវ​​ដង្ហើម​ ។ ​​ក្មេង​​ដែល​ដេ​ក​ស្រមុក​ មាន​ប្រហែល​​ជា​៧០​ទៅ​៨០​ភាគ​រយ​ ​នៅ​ពេល​ធំ​​ទៅ​​​ក៏​​បាត់​ស្រមុក​​ដោយ​ឯ​ង​ៗ​ ​ជាធម្ម​តា​​​មាន​អាយុ​​ចាប់​ពី​​១២​ឆ្នាំ​ទ្បើង​​ទៅ​ ។ ​ចំពោះ​ក្មេង​​ដេក​ស្រមុក​​នេះ​ក៏​អា​ច​បណ្តាល​​​មក​​ពី​ការ​រលាក​ និង​ប្រតិ​កម្ម​​ជា​មួយ​​របស់​អ្វី​មួយ​​ ដែល​ធ្វើ​ឱ្យ​រលាក​​ហើយ​ក្រហម​​នៅខាង​ក្នុងនៃ​សាច់​ច្រមុះផង​ដែរ​​ ។

២-​អា​ការៈ​មិន​ដក​ដង្ហើ​ម​​ពេល​ក្មេង​​ដេក​លក់៖ កុមារ​​មួយ​ចំនួន​​កាល​ណា​ដេក​​ស្រមុក​យូៗទៅ​ ​ភ្លេច​​ដក​ដង្ហើម​​ ។ ​កុមារ​មិ​ន​ដក​ដង្ហើម​​ធ្វើ​ឱ្យ​​ខ្វះ​អុក​ស៊ី​សែន​​ ជា​ហេតុ​ធ្វើ​ឱ្យ​​កុមារ​ភ្ញាក់​ហើយ​ស្រែក​យំ ដែល​​ពេល​ខ្លះ​​បាន​​​​​ឮ​សំទ្បេង​ក្អក​ ឬ​ឈ្លក់​ក៏​មាន​ ។ ឪ​ពុក​ម្តាយ​មិន​សូវ​ជា​មាន​​ការ​ចាប់​អា​រម្ម​ណ៍​​​ប៉ុន្មាន​​ទេចំពោះ​​បញ្ហា​នេះ​ ។ ​

​​ឪពុក​ម្តាយ​គប្បី​​កត់​​សម្គាល់ថា កា​រ​ដេក​​ស្រមុក​​របស់​កូន​ជា​​រោគ​​សញ្ញា​​ដែល​បង្ហាញ​ពី​​​​សុខ​ភាព​​​របស់​កូន​​មាន​បញ្ហា​ ។​ ​​​នៅពេល​​​កូន​របស់​លោក​​អ្នក​គេង​ ​​ឮ​សំទ្បេង​​ស្រមុក​​ខុស​​ប្លែក​ពី​​ធម្ម​តា​ ​ត្រូវ​​​​ពិនិត្យ​​ទៅ​លើ​ចលនា​​បរិ​វេណ​ក្បាល​ពោះ​ ​​និង​ទ្រូង​​​​ក្រែង​មាន​ចង្វាក់​មិន​​​ប្រ​​ក្រ​តី​​ណា​មួយ​​ដូច​ជា​ មិន​ដក​ដង្ហើម​​ពី​៤​ទៅ​៥​វិនាទី​ ​ជួន​កាល​​អាច​មិន​ដក​ដង្ហើម​​រហូត​ដល់​​១​នាទី​​ក៏​មាន​ដែរ​ ​​នេះ​​ដោយ​សារ​​តែ​កង្វះ​​​អុក​ស៊ី​សែន​​ ធ្វើ​ឱ្យ​​កុមារ​​ដេក​មិន​ស្ងប់​​ ហើយ​​​ស្រែក​​យំ​តែ​ម្តង​ ។ ​ជួន​កាល​ កុមារ​អាច​ក្អក​​​ ឬ​ក្អែ​ច្រើន​ ហើយ​​ភ្ញាក់​កណ្តាល​​​យប់​​​ជា​​ច្រើ​ន​ដង​ ​ដោ​យ​សារ​​តែ​ត្បៀត​​ផ្លូវ​ដង្ហើម​​ ។

លោក​អ្នក​​ត្រូវ​​ចង់​ចាំ​​​ថា​ ក្មេង​ដែល​​មាន​អា​យុ​​ចាប់​ពី​​១២​ឆ្នាំ​ទ្បើង​ទៅ​ នៅ​តែ​​ដេក​​ស្រមុក​មិន​បាត់​​ ដោ​យ​សារ​តែ​​ត្បៀត​ផ្លូវ​​ដង្ហើ​ម​​ រលាក​ច្រមុះ​រ៉ាំ​រៃ ។ ​ក្មេង​​ដែល​មាន​​សភាព​​បែប​នេះ​ ​​មាន​​ផល​ប៉ះពាល់​​ដល់​ការ​​លូត​លាស់​​​​មិន​ដូច​ក្មេង​ដទៃ​ ។ ​​​​​ធ្វើ​​ឱ្យ​​ក្រអូម​មាត់​​​ប៉ោង​​ខ្លាំង​ ​​​ទម្រង់​​មុខ​ស្រួច​ ​​​ធ្មេញ​​​​​ចង្អៀត​​​ដុះ​​មក​​មិន​បាន​​​ស្មើ​​​ ។ ​ក្មេង​ប្រភេទ​​នេះ​ មិន​សូវ​​លូត​កម្ពស់​​បាន​ល្អទេ​​ ​រាង​ល្អិត​ ​​​​រៀន​មិន​ពូ​កែ​ ​​ដោយ​សារ​ប៉ះ​ពាល់​​​ចង្វាក់​​បេះ​ដូង​​ រួម​ទាំង​​សុខ​ភាព​ខួរ​ក្បាល​​ផង​ដែរ​ ៕