ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវាចម្បាំង​២ប្រទេស ​ប៊ិះ​បុក​គ្នា

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​រុ​ស្ស៊ី ៖ យោង​តាម​ព័ត៌មាន​របស់​EURONEWS​ថា ឧប្បត្តិហេតុ​ខាង​ការទូត​និង​យោធា​មួយ ត្រូវ​បាន​ចៀស​ផុត​ទាំង​ប្រផិតប្រផើយ រវាង​នាវាចម្បាំង​រុ​ស្ស៊ី​១​គ្រឿង​និង​នាវាចម្បាំង​អា​មេ​រិ​ក​១​គ្រឿងក្នុង​សមុទ្រ​ចិន​។ នាវាចម្បាំង​ទាំង​២​គ្រឿង​នោះ​គឺ​នាវា​CROISSER​អា​មេ​រិ​កមួយ​និង​នាវា​ពិឃាត​រុ​ស្ស៊ី​មួយ​។ កង​ម៉ា​រី​ន​របស់​ប្រទេស​និ​មួយ​ៗ​សុទ្ធតែ​ទម្លាក់​ការ​ទទួលខុសត្រូវ​ដាក់​គ្នា​។ គ្រោះថ្នាក់​នៃ​ការ​បុក​គ្នា​ចៀស​ផុត​យ៉ាង​ប្រផិតប្រផើយ​បំផុត​។ តាម​ការ​អះអាង​របស់​កងទ័ព​រុ​ស្ស៊ី​ថា…

សហរដ្ឋអាមេរិក​-​រុ​ស្ស៊ី ៖ យោង​តាម​ព័ត៌មាន​របស់​EURONEWS​ថា ឧប្បត្តិហេតុ​ខាង​ការទូត​និង​យោធា​មួយ ត្រូវ​បាន​ចៀស​ផុត​ទាំង​ប្រផិតប្រផើយ រវាង​នាវាចម្បាំង​រុ​ស្ស៊ី​១​គ្រឿង​និង​នាវាចម្បាំង​អា​មេ​រិ​ក​១​គ្រឿងក្នុង​សមុទ្រ​ចិន​។ នាវាចម្បាំង​ទាំង​២​គ្រឿង​នោះ​គឺ​នាវា​CROISSER​អា​មេ​រិ​កមួយ​និង​នាវា​ពិឃាត​រុ​ស្ស៊ី​មួយ​។

កង​ម៉ា​រី​ន​របស់​ប្រទេស​និ​មួយ​ៗ​សុទ្ធតែ​ទម្លាក់​ការ​ទទួលខុសត្រូវ​ដាក់​គ្នា​។ គ្រោះថ្នាក់​នៃ​ការ​បុក​គ្នា​ចៀស​ផុត​យ៉ាង​ប្រផិតប្រផើយ​បំផុត​។ តាម​ការ​អះអាង​របស់​កងទ័ព​រុ​ស្ស៊ី​ថា នាវា​CROISSER​អា​មេ​រិ​កបាន​កាក់​រាំងផ្លូវ​របស់​នាវា​ពិឃាត​រុ​ស្ស៊ី ហើយ​មក​កៀក​គ្នា​ចម្ងាយ​ត្រឹមតែ​៥០​ម៉ែត្រ​ក្នុង​សមុទ្រ​ចិន​។ ប៉ុន្តែ​តាម​កង​នាវាចរណ៍​អា​មេ​រិ​កថា នាវា​ពិឃាត​រុ​ស្ស៊ី​បាន​បើក​ប្រកបដោយ​គ្រោះថ្នាក់ គឺ​បើក​ពី​ខាងក្រោយ​ហើយ​ជម្រុញ​ល្បឿន​។

ឧប្បត្តិហេតុ​បែប​នេះ​កើត​មាន​ញឹកញាប់ រវាង​សហរដ្ឋអាមេរិក​និង​ចិន​ក្នុង​តំបន់​នោះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ