ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ប្រធានាធិបតី​ប្រកាស​បើក​ព្រំដែន​ឡើង​វិញ

4 ឆ្នាំ មុន

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ ប្រធានាធិបតី​វេ​ណេ​ស៊ុ​យ​អេ​ឡា លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ​កាលពី​ថ្ងៃ​ទី​៧​មិថុនា បាន​ចេញ​បញ្ជា​ឲ្យ​បើក​ព្រំដែន​ជាមួយ​កូ​ឡុំ​ប៊ី ក្នុង​រដ្ឋ​TACHIRA​ភាគ​ខាងលិច​ប្រទេស​ឡើង​វិញ ដែល​នៅ​តំបន់​ព្រំដែន​នោះ សហគមន៍​អន្តរជាតិ​បាន​ប្រមូលផ្ដុំ​ជំនួយ​មនុស្សធម៌​ជា​ច្រើន ដែល​ក្រុង​កា​រ៉ា​កាស់​បដិសេធ​។ តាម​TWITTER​ប្រមុខរដ្ឋ​រូប​នោះ​គូសបញ្ជាក់​ថា…

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ ប្រធានាធិបតី​វេ​ណេ​ស៊ុ​យ​អេ​ឡា លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ​កាលពី​ថ្ងៃ​ទី​៧​មិថុនា បាន​ចេញ​បញ្ជា​ឲ្យ​បើក​ព្រំដែន​ជាមួយ​កូ​ឡុំ​ប៊ី ក្នុង​រដ្ឋ​TACHIRA​ភាគ​ខាងលិច​ប្រទេស​ឡើង​វិញ ដែល​នៅ​តំបន់​ព្រំដែន​នោះ សហគមន៍​អន្តរជាតិ​បាន​ប្រមូលផ្ដុំ​ជំនួយ​មនុស្សធម៌​ជា​ច្រើន ដែល​ក្រុង​កា​រ៉ា​កាស់​បដិសេធ​។

តាម​TWITTER​ប្រមុខរដ្ឋ​រូប​នោះ​គូសបញ្ជាក់​ថា យោង​តាម​ការ​អនុវត្ត​ពេញលេញ​អធិបតេយ្យភាព​របស់​យើង ខ្ញុំ​ចេញ​បញ្ជា​ឲ្យ​បើក​ច្រកព្រំដែន​ជាមួយ​កូ​ឡុំ​ប៊ី​ឡើង​វិញ​ក្នុង​រដ្ឋ​TACHIRA ចាប់ពី​ថ្ងៃ​ទី​៨​មិថុនា​ទៅ​។ មេដឹកនាំ​រូប​នោះ​ពុំ​បាន​បញ្ជាក់​ថា តើ​បណ្ដា​ស្ពាន​នៅ​ព្រំដែន នឹង​អនុញ្ញាត​សម្រាប់​ឲ្យ​មានការ​ដឹក​ជញ្ជូន​ដែរ​ឬ​យ៉ាងណា​ឡើយ ក្រោយ​ពី​ហាមឃាត់​ចាប់តាំងពី​ខែសីហា​ឆ្នាំ​២០១៥ បន្ទាប់​ពី​ទាហាន​វេ​ណេ​ស៊ុ​យ​អេ​ឡា​២​នាក់​រង​របួស​ដោយសារ​ពួក​មេខ្យល់​មក​។

លោក​ម៉ា​ឌូ​រ៉ូ​ធ្លាប់​បាន​ចេញ​បញ្ជា​ឲ្យ​បិទ​ទាំងស្រុង ព្រំដែន​គោក​ជាមួយ​ប្រេ​សី​ុ​ល​និង​កូ​ឡុំំ​ប៊ី​ព្រមទាំង​ព្រំ​ដែន​សមុទ្រ​និង​អាកាស ជាមួយ​ប្រជុំ​កោះ​ANTILLES​ហូ​ឡង់​កាលពី​ខែកុម្ភៈ ប៉ុន្មាន​ថ្ងៃមុន​ការ​ប្រកាស​ពី​ការ​បញ្ជូន​ជំនួយ​មនុស្សធម៌​អា​មេ​រិ​ក​ពី​ទីនោះ​មក ដែល​គ្រោង​នា​ថ្ងៃ​ទី​២៣​កុម្ភៈ​។ កងទ័ព​គាំទ្រ​លោក​ម៉ា​ឌូ​រ៉ូ​បាន​រាំង​ខ្ទប់​ស្ពាន​ព្រំដែន​ទាំងឡាយ ហើយ​រារាំង​មិន​ឲ្យ​ជំនួយ​ដឹក​ចូល នាំ​ឲ្យ​ផ្ទុះ​បាតុកម្ម​របស់​ពួក​ប្រឆាំង​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៧​នាក់​។

មេដឹកនាំ​ប្រឆាំង​ប្រទេស​នេះ លោក​JUAN GUAIDO ដែល​ប្រកាស​ខ្លួនឯង​ជា​ប្រមុខរដ្ឋ​ស្ដីទី លោក​JUAN GUAIDO ចង់​ឲ្យ​ជំនួយ​ស្បៀង​និង​ថ្នាំពេទ្យ​ត្រូវ​បាន​បញ្ជូន​មក​ក្នុង​ប្រទេស ដែល​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​និង​សង្គម​ធ្ងន់ធ្ងរ​។ ចំណែក​លោក​ម៉ា​ឌូ​រ៉ូ​ដែល​និយាយ​ថា វេ​ណេ​ស៊ុ​យ​អេ​ឡា​រង​គ្រោះ​ដោយសារ​សង្គ្រាម​សេដ្ឋកិច្ច​ពី​សំណាក់​សហរដ្ឋអាមេរិក​យល់​ថា ជំនួយ​នោះ​គ្រាន់​ជា​ការ​បិទ​បាំង សម្រាប់​ការ​លុកលុយ​របស់​បរទេស​តែ​ប៉ុណ្ណោះ​។

នា​ថ្ងៃ​ទី​១០​ឧសភា​រដ្ឋាភិបាល​វេ​ណេ​ស៊ុ​យ​អេ​ឡា បាន​សម្រេច​រួច​ហើយ​បើក​ព្រំដែន​គោក​ជាមួយ​ប្រេ​ស៊ី​ល​និង​ផ្លូវ​សមុទ្រ​ជាមួយ​ប្រទេស​អា​រូបា​ប៉ុន្តែ​ពុំ​មែន ជាមួយ​ប្រជុំ​កោះះ​ANTILLES របស់​ហូ​ឡង់ កោះ​BONAIRE​និង​CURACAO​ឡើយ​។ ទំនាក់ទំនង​រវាង​វេ​ណេ​ស៊ុ​យ​អេ​ឡា​និង​កូ​ឡុំ​ប៊ី ដែល​មាន​ព្រំដែន​ជាប់​គ្នា​ប្រវែង​ដល់​ទៅ​២.២១៩​គីឡូម៉ែត្រ ត្រូវ​កាត់​ផ្ដាច់​កាលពី​ថ្ងៃ​ទី​២៣​កុម្ភៈ បន្ទាប់​ពី​ប្រធានាធិបតី​កូ​ឡុំ​ប៊ី លោក​IVAN DUQUE​ផ្ដល់​ការ​គាំទ្រ​ចំពោះ​លោក​JUAN GUAIDO​។

ពលរដ្ឋ​វេ​ណេ​ស៊ុ​យ​អេ​ឡា​ជា​ច្រើន​បាន​លើកគ្នា​ឆ្លងកាត់​ព្រំដែន​ចូល​កូ​ឡុំ​ប៊ី ដោយ​ខុសច្បាប់​រៀងរាល់ថ្ងៃ ដើម្បី​មក​រក​របស់របរ​ចាំបាច់​នានា ព្រោះតែ​ការ​ខ្វះខាត​ខ្លាំង​ក្នុង​ប្រទេស​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ