ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងៗរត់មកប្រាប់ ទំរាំ​អ្នកភូមិ​ទៅដល់​ក្មេង​៤នាក់ទៀត​បាត់បង់ជីវិតអស់ទៅហើយ

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្មេង​ប្រុស​ស្រី​ចំនួន​៦​នាក់​ដើរ​រើស​គ្រាប់ស្វាយចន្ទី​ក្នុង​ចម្ការ​មួយ​កន្លែង ហើយ​ក៏​នាំ​គ្នា​ទៅ​ងូតទឹក​រណ្តៅ​ដី បណ្តាល​ឱ្យ​លង់​ស្លាប់​ចំនួន​៤​នាក់ ចំណែក​ក្មេង​២​នាក់​ទៀត​បាន​រួច​ផុត​ពី​គ្រោះថ្នាក់ ។ ហេតុ​ការ​ណ៏​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៨ មិថុនា ឆ្នាំ​២០១៩…

ខេត្តកំពង់ចាម ៖ ក្មេង​ប្រុស​ស្រី​ចំនួន​៦​នាក់​ដើរ​រើស​គ្រាប់ស្វាយចន្ទី​ក្នុង​ចម្ការ​មួយ​កន្លែង ហើយ​ក៏​នាំ​គ្នា​ទៅ​ងូតទឹក​រណ្តៅ​ដី បណ្តាល​ឱ្យ​លង់​ស្លាប់​ចំនួន​៤​នាក់ ចំណែក​ក្មេង​២​នាក់​ទៀត​បាន​រួច​ផុត​ពី​គ្រោះថ្នាក់ ។
ហេតុ​ការ​ណ៏​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៨ មិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ចំការ​ស្វាយចន្ទី​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​បែង​អន្លូង ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹង​ត្រង់ ។

លោក​វរ​សេនី​យ៏​ឯក ប៉ាក ជាតិ អធិការ​នគរបាល​ស្រុក​ស្ទឹង​ត្រង់​ប្រាប់​ឲ្យ​ដឹង​ថា ក្មេង​រង​គ្រោះ​ដែល​ស្លាប់​ទាំង​៤​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ ជុន លី​តា ភេទ​ស្រី អាយុ​១២​ឆ្នាំ ២-​ឈ្មោះ ជុន ជូ ភេទ​ប្រុស អាយុ​១០​ឆ្នាំ ៣-​ឈ្មោះ រ៉េ​ត ណូ​យ ភេទ​ស្រី អាយុ​១៣​ឆ្នាំ និង​៤-​ឈ្មោះ ហង្ស ហ៊ី ភេទ​ប្រុស អាយុ​១១​ឆ្នាំ ។ ក្មេង​រង​គ្រោះ​ទាំង​៤​នាក់​នេះ​មាន​ទីលំនៅ​ចំណុច​គីឡូ​លេខ​៦ ស្ថិត​ក្នុងភូមិ​បែក​អន្លូង ។ ចំណែក​ក្មេង​២​នាក់​ទៀត​ដែល​រួច​ផុត​ពី​គ្រោះថ្នាក់ ក្នុង​នោះ​ម្នាក់​ឈ្មោះ ឆើ​ង ឆៃ​លាង ភេទ​ប្រុស អាយុ​៨​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ប៊ិ​ច ពី ភេទ​ប្រុស អាយុ​៦​ឆ្នាំ ។

អធិការ​នគរបាល​ស្រុក​ស្ទឹង​ត្រង់​បាន​ប្រាប់​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ មាន​ក្មេង​ប្រុស​ស្រី​ចំនួន​៦​នាក់ បាន​នាំ​គ្នា​ដើរ​រើស​គ្រាប់ស្វាយចន្ទី​ក្នុង​ចំការ​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​បែក​អន្លូង ហើ​យ​ក៏​បាន​នាំ​គ្នា​ដើរទៅ​ងូតទឹក​រណ្តៅ​ដី​សម្រាប់​ទុក​ស្រោច​ដំណំ​ដែល​មាន​ចំងាយ​ប្រមាណ​១៥០០​ម៉ែត្រ​ពី​ភូមិ បណ្តាល​ឱ្យ​លង់​ជា​បន្តបន្ទាប់​ចំនួន​៤​នាក់ ។

អធិការ​នគរបាល​ស្រុក​ស្ទឹង​ត្រង់​បាន​ប្រាប់​បន្ត​ទៀត​ថា ចំណែក​ក្មេង​២​នាក់​ទៀត​ដែល​មិន​បាន​លង់ទឹក​រណ្តៅ​ដី​នោះ ពេល​ឃើញ​ក្មេង​ៗ​ទាំង​៤​នាក់​ដែល​លង់ទឹក​រណ្តៅ​ដី​ដោយ​ផ្ទាល់​នឹង​ភ្នែក​បែប​នេះ ក៏​ប្រញាប់
រ​ត់ទៅ​ប្រាប់​អ្នក​ភូមិ ហើយ​ទំ​រាំ​តែ​អ្នក​ភូមិ​មក​ដល់ គឺ​អ្វី​ៗ​ហួសពេល​បាត់​ទៅ​ហើយ ។ លុះ​ពេល​អ្នក​ភូមិ​មក​ដល់​កន្លែង​កើតហេតុ ក៏​នាំ​គ្នា​ចុះ​រាវរក​ទើប​ឃើញ​ប្រទះ​សព​ក្មេង​ប្រុស​ស្រី​ទាំង​៤​នាក់ ធ្វើ​ឱ្យ​ឪពុក​ម្តាយ​ទួញ​យំសោក​ឱប​សព​កូន​ៗ​មើលទៅ​គួរ​ឱ្យ​សង្វេគ​។

សព​ក្មេង​រង​គ្រោះ​ទាំង​៤​នាក់​ត្រូវ​បាន​ពិនិត្យ​ដោយ​ក្រុមបច្ចេកទេស​របស់​សមត្ថកិច្ច ​និង​​រក​ឃើញ​ថា ក្មេង​រង​គ្រោះ​ទាំង​៤​នាក់​គឺ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​រណ្តៅ​ដី​ប្រាកដ​មែន ​រួច​សមត្ថកិច្ច​ក៏​​បាន​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ