ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ទ្រុស្តសីល​រមែង​ជួប​ក្តី​វិនាស​ក្នុង​បច្ចុប្បន្ន

4 ឆ្នាំ មុន

ទោស​៤​យ៉ាង​នៃ​អ្នក​មិន​រក្សាសីលរមែង​ហុច​ផល​ឱ្យ​ភ្លាម​ៗ​ទាន់​ភ្នែក​បច្ចុប្បន្ន ព្រោះតែ​សេចក្ដី​ប្រមាទ​ដូច ប្រមាទ​ក្នុង​ការងារ ប្រមាទ​ក្នុង​ការ​ចិញ្ចឹម​បុត្រ​ភរិយា មាតាបិតា ប្រមាទ​ក្នុង​ជីវិត ព្រោះតែ​បុគ្គល​នោះ​មិន​មាន​សីល ។ លើស​ពី​នេះ​ទៅ​ទៀត​បុគ្គល​ដែល​អត់​សីល​តែង​ប្រព្រឹត្ត​នូវ​អំពើ​អបាយមុខ​ផ្សេង​ៗ​មាន លេងល្បែង…

ទោស​៤​យ៉ាង​នៃ​អ្នក​មិន​រក្សាសីលរមែង​ហុច​ផល​ឱ្យ​ភ្លាម​ៗ​ទាន់​ភ្នែក​បច្ចុប្បន្ន ព្រោះតែ​សេចក្ដី​ប្រមាទ​ដូច ប្រមាទ​ក្នុង​ការងារ ប្រមាទ​ក្នុង​ការ​ចិញ្ចឹម​បុត្រ​ភរិយា មាតាបិតា ប្រមាទ​ក្នុង​ជីវិត ព្រោះតែ​បុគ្គល​នោះ​មិន​មាន​សីល ។

លើស​ពី​នេះ​ទៅ​ទៀត​បុគ្គល​ដែល​អត់​សីល​តែង​ប្រព្រឹត្ត​នូវ​អំពើ​អបាយមុខ​ផ្សេង​ៗ​មាន លេងល្បែង សេពគប់​បាបមិត្ត លេងស្រី ផឹក​គ្រឿង​ស្រវឹង​ជាដើម ដែល​ជា​អំពើ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង​កិត្តិយស កេរ្តិ៍ឈ្មោះ​ក្នុង​ក្រុម​គ្រួសារ​ឱ្យ​វិនាស​អន្តរាយ ។

ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា អ្នក​ទ្រុស្ដសីល​មានទោស​៤​យ៉ាង​ក្នុង​បច្ចុប្បន្ន​គឺៈ
១-​នាំ​ឲ្យ​វិនាស​ទ្រព្យសម្បត្តិ ក្នុង​បច្ចុប្បន្ន​ទាន់ហន់​នឹង​ភ្នែក​ស្រស់​ៗ

២-​មានកេរ្តិ៍ឈ្មោះ​ស្អុយ​អសោចិ៍ ដែល​គួរ​ឲ្យ​តិះដៀល​ស្អប់ខ្ពើម​អំពី​អ្នក​ដទៃ

៣-​ជា​អ្នក​ឱន​មុខ​ចុះ មិន​ក្លៀវក្លា ក្នុង​ទីប្រជុំជន

៤-​វង្វេងវង្វាន់ មាន​អារម្មណ៍មិនល្អ នៅ​ពេល​ហៀបនឹង​ស្លាប់ ។

សម​ដូច​ពុទ្ធ​គាថា​មួយ​កន្លែង​នៅ​ក្នុង​គម្ពីរ​ធម្មបទ​ថា បុគ្គល​ពាល​គឺ​អ្នក​អត់​សីល​រមែង​មិន​បាន​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ មិន​បានទ្រព្យ​សម្បត្តិ​ក្នុង​ពេល​ដែល​ខ្លួន​នៅ​ជា​កំលោះ នៅ​ក្រមុំ ពួក​គេ​រមែង​ក្រហល់ក្រហាយ​ដូច​សត្វ​ក្រៀល​ចាស់​ដែល​ជាប់ផុង​ខ្លួន​ក្នុង​ភក់ ព្រោះ​គ្មាន​ត្រី​ស៊ី​ជា​អាហារ​ក៏​ដូច្នោះ​ដែរ ។