ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ខេត្ត​ណាខ្លះ​កើត​មាន​ជម្លោះ​ដី​សម្បទាន​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំ​ចេញ​ច្រើន​ជាងគេ?

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​រាជរដ្ឋាភិបាល​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ដល់​ក្រុមហ៊ុន​សម្រាប់​ដាំ​ដុះ​កសិផល​ផ្សេង​ៗ​ធ្វើការ​កែ​ច្នៃ​នាំ​ចេញ ឬ​ផ្គង់​ផ្គង់​ក្នុងស្រុក​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​តែងតែ​កើត​មាននៅ​ជម្លោះ​ឬ​វិវាទ​រវាង​ពលរដ្ឋ​និង​ក្រុមហ៊ុន​។ តួយ៉ាង​នៅ​ខេត្តកោះកុង​, កំពង់ស្ពឺ​, ព្រះ​វិហារ និង​ខេត្តឧត្តរមានជ័យ កើត​មាន​ឡើង​ជម្លោះ​ដី​សម្បទាន​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករ​សម្រាប់​ការ​នាំ​ចេញ…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​រាជរដ្ឋាភិបាល​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ដល់​ក្រុមហ៊ុន​សម្រាប់​ដាំ​ដុះ​កសិផល​ផ្សេង​ៗ​ធ្វើការ​កែ​ច្នៃ​នាំ​ចេញ ឬ​ផ្គង់​ផ្គង់​ក្នុងស្រុក​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​តែងតែ​កើត​មាននៅ​ជម្លោះ​ឬ​វិវាទ​រវាង​ពលរដ្ឋ​និង​ក្រុមហ៊ុន​។ តួយ៉ាង​នៅ​ខេត្តកោះកុង​, កំពង់ស្ពឺ​, ព្រះ​វិហារ និង​ខេត្តឧត្តរមានជ័យ កើត​មាន​ឡើង​ជម្លោះ​ដី​សម្បទាន​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករ​សម្រាប់​ការ​នាំ​ចេញ ។

ទន្ទឹម​នឹង​ជម្លោះដីធ្លី​កើត​មាននៅ​ក្នុង​បណ្តា​ខេត្ត​ខាងលើ​នេះ​គេ​ក៏​សង្កេត​ឃើញ ខាង​ក្រសួង​ជំនាញ​ចុះ​ធ្វើការ​សម្របសម្រួល​ឬ​ផ្តល់​ភាព​ត្រឹមត្រូវ​ជូន​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពិតប្រាកដ​ឱ្យ​ទទួល​បាន​ប្រយោជន៍​ត្រលប់​មក​វិញ ។

ង​តាម​របាយការណ៍​ចុង​ក្រោយ​ស្តី​ពី «​វឌ្ឍនភាព​នៃ​ការងារ​ដីធ្លី​» របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ចេញផ្សាយ​កាល​ថ្មី​ៗ​នេះ​បានឱ្យ​ដឹង​ថា​ការ​ដោះស្រាយ​វិវាទ​ពាក់ព័ន្ធ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំ​ចេញ​មាន​ក្រុមហ៊ុន​ពាក់ព័ន្ធ​ជាង​១០​ស្ថិត​នៅ​ក្នុង​ខេត្ត​ខេត្តកោះកុង​, កំពង់ស្ពឺ​, ព្រះ​វិហារ និង​ខេត្តឧត្តរមានជ័យ ។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា ៖ ១)-​ខេត្តកោះកុង វិវាទ​ដី​សម្បទាន​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករស នាំ​ចេញ​នៅ​ខេត្តកោះកុង ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ចំនួន​៣ មាន​ក្រុមហ៊ុន Koh Kong Plantation, Koh Kong Sugar Industry, និង​ក្រុមហ៊ុន ហេង​ហ៊ុយ អភិវឌ្ឍន៍​។ ការ​ដោះស្រាយ​វិវាទ​បាន​បញ្ចប់​ជា​ស្ថាពរ​ជូន​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ទាំង​៩៨៦​គ្រួសារ​ក្នុង​នោះ​ពលរដ្ឋ​១៧៥​គ្រួសារ​ទទួល​បាន​ដី​ទំហំ​៣​ហិ​កតា និង​ថវិកា​២.៥០០​ដុល្លារ​ក្នុង​មួយ​គ្រួសារ​។ ទី​២)- ខេត្តកំពង់ស្ពឺ​មាន​ក្រុមហ៊ុន​ចំនួន​៣ មានការ​ពាក់ព័ន្ធ​នឹង​វិវាទ​ដី​សម្បទាន​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំ​ចេញ​មាន​ដូច​ជា ក្រុមហ៊ុន ភ្នំពេញ​ស៊ូ​ហ្គើ​រ (Phnom Penh Sugar), កំពង់ស្ពឺ​ស៊ូ​ហ្គើ​រ (Kompong Speu Sugar) និង កំពង់ស្ពឺ​ផ្លេ​ន​ថេ​សិន (Kompong Speu Plantation) ។

ក្រុមការងារ​ទទួល​បាន​សលាក​ប​ត្រ​ចំនួន​ជាង​៣​ពាន់សលា​កប​ត្រ​។ គិត​មក​ត្រឹម​ខែឧសភា​ឆ្នាំ​២០១៩ បាន​ដោះស្រាយ​បញ្ចប់​បាន​២០៣​គ្រួសារ​ជាមួយ​នេះ​បាន​សម្របសម្រួល​រួច​ជាមួយ​ពលរដ្ឋ​ចំនួន​៤០​គ្រួសារ និង​កំពុង​សម្របសម្រួល​ជាមួយ​ភាគី​ក្រុមហ៊ុន ។​ចំពោះ​សលាក​ប​ត្រ ដែល​នៅ​សេសសល់​ក្រុមការងារ​កំពុង​បន្ត​ពិនិត្យ​សិក្សា ។
ចំណែក​ខេត្ត​ទី​៣ គឺ​ខេត្តព្រះវិហារ មាន​ក្រុមហ៊ុន​ចំនួន​៥ មានការ​ពាក់ព័ន្ធ​នឹង​វិវាទ​ដី​សម្បទាន​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំ​ចេញ​ហើយ​ប្រជាពលរដ្ឋ​ចំនួន​២៨៧​គ្រួសារ បាន​មក​បំពេញ​សលាក​ប​ត្រ ពាក់ព័ន្ធ​នឹង​ដី​ទំហំ​ជាង​ង​១,៦​ពាន់​ហិ​កតា ។

ក្រសួង​បាន​ធ្វើការ​សម្របសម្រួល​បញ្ចប់​វិវាទ​ចំនួន​៥៧​សលាក​ប​ត្រ​និង​ច្រោ​ន​ចោល​ចំនួន​២៣០​សលាក​ប​ត្រ និង​៤-​ខេត្តឧត្តរមានជ័យ មាន​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំ​ចេញ​ចំនួន​៣ និង​បាន​ប្រគល់​ដី​ជូន​រដ្ឋ​វិញ​តាម​លិខិត​លេខ​២៨៣ ស​ជ​ណ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​។​ការ​ដោះស្រាយ​បាន​បញ្ចប់​ជា​ស្ថាពរ ជូន​ប្រជាពលរដ្ឋ​ដែល​ពាក់​ព័​ន្ថ​ចំនួន​៤១២​គ្រួសារ ដោយ​ផ្តល់​ជូន​ដី​សម្បទាន​សង្គមកិច្ច​ទំហំ​ជាង​១​ពាន់​ហិ​កតា ក្នុង​នោះ​ទំហំ​៨២៤​ហិ​កតា​សម្រាប់​បែងចែក​ឡូត៍​និង​ទំហំ​ជាង​២០៤​ហិ​កតា​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ​។

លោក វ៉ា វី​រៈ នាយក​ក្រុមហ៊ុន Century 21 Fortuna Investment បាន​យល់​ឃើញ​ថា​នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ឃើញ​ថា​រាជរដ្ឋាភិបាល​មានការ​ប្រយ័ត្នប្រយែង ហើយ​តែងតែ​ព្យាយាម​ដោះស្រាយ​ទៅ​លើ​ជម្លោះ​នោះ​បាន​ច្រើន​។ លោក​បាន​លើក​ឡើង​ថា «​បើសិន​ក្នុង​ករណី​ជម្លោះដីធ្លី​កើនឡើង​មាន​ច្រើន យើង​ដឹង​ហើយ​ថា​ប្រជាពលរដ្ឋ​ពួក​គាត់​មិន​សប្បាយចិត្ត ហើយ​គាត់​តែងតែ​រករឿង​នេះ​រឿង​នោះ ធ្វើ​ឱ្យ​រាជរដ្ឋាភិបាល​ចំណាយ​ទាំង​ពេលវេលា​និង​ធនធាន​ទៅ​លើ​ការ​ដោះស្រាយ​ជម្លោះ​។ ជម្លោះ​នេះ​តូច ឬ​ធំ​វា​មិនល្អ​ប៉ុន្មាន​នោះ​ទេ វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់ ឬ​កិត្តិយស់​របស់​ប្រទេស​។ តែ​ផ្ទុយ​មក​វិញ​បើ​មិន​សិន​រាជរដ្ឋាភិបាល​មាន​យន្តការ ឬ​ការ​ការពារ​ជម្លោះ​មាន​ប្រសិទ្ធភាព​ខ្ពស់ វា​នឹង​ជួយ​កាត់​បន្ថយ​នូវ​ទំនាស់​នៅ​តុលាការ ឬ​កាត់​បន្ថយ​បញ្ហា​ផ្សេង​ៗ​ទៀត​បាន​ច្រើន​វា​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​រីក​ចម្រើន​មួយ​នៅ​ក្នុង​សង្គម ប្រជាពលរដ្ឋ​រស់នៅ​ប្រកបដោយ​ភាព​សុខសាន្ត​» ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ