ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​មិន​ធម្មតា​! ទិវា​ហូប​នំ​បញ្ចុក​ផ្អើល​ដល់​យក្សា និង​យក្ខិនី​ចុះ​មក​ឆី​ដែរ

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ កម្មវិធី​ទិវា​ហូប​នំ​បញ្ចុកសាមគ្គីជាតិ​​ត្រូវ​បាន​រៀបចំ​ធ្វើ​នៅ​តាម​បណ្តា​ឃុំ​-​សង្កាត់ ស្រុក​-​ក្រុង​ចំនួន​១០ នា​ព្រឹក​ថ្ងៃ​ទី​៩ មិថុនា ២០១៩ ហើយ​តាម​ការ​សង្កេត​មានការ​ចូលរួម​ផុលផុស​ពី​ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ…

ខេត្តកំពង់ចាម ៖ កម្មវិធី​ទិវា​ហូប​នំ​បញ្ចុកសាមគ្គីជាតិ​​ត្រូវ​បាន​រៀបចំ​ធ្វើ​នៅ​តាម​បណ្តា​ឃុំ​-​សង្កាត់ ស្រុក​-​ក្រុង​ចំនួន​១០ នា​ព្រឹក​ថ្ងៃ​ទី​៩ មិថុនា ២០១៩ ហើយ​តាម​ការ​សង្កេត​មានការ​ចូលរួម​ផុលផុស​ពី​ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដោយ​ក្តី​សោ​មនស្ស​រីករាយ​ក្រោម​ដំបូល​សន្តិភាព​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ។

លោក​ចាន់ ផ​ល្លី អភិបាលក្រុង​កំពង់ចាម ប្រាប់​ឲ្យ​ដឹង​ថា កន្លែង​ដែល​ត្រូវ​បាន​រៀបចំ​ធំ​ជាង​គឺ​នៅ​សួន​គ្រញូង​ភូមិ​តា​ណេ​ង សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ប្រមាណ​ជិត​២០០​តុ ក្រោម​អធិបតីភាព​លោក
ឧបនាយករដ្ឋមន្ត្រី​យឹ​ម ឆៃ​លី ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តកំពង់ចាម ហើយ​ក៏​មានការ​ចូល
រួម​ពី​ប្រជាពលរដ្ឋ​មន្ត្រីរាជការ​ក្នុង​បរិយាកាស​សប្បាយ​រីករាយ ។

លោក​គួ​ច ចំរើន អភិបាលខេត្ត​ និង​លោក​ជំទាវ ព្រមទាំង​សហការី ក៏​បាន​អញ្ជើញ​ចុះ​ទៅ​កាន់​ឃុំ​កោះសំរោង ស្រុក​កំពង់សៀម ដោយ​មាន​វត្តមាន​លោក​ជំទាវ​បណ្ឌិត​សៀង ចាន់​ហេង បាន​រៀបចំ​កម្មវិធី​ហូប​នំ​បញ្ចុក​សាមគ្គី​ជាតិ​នៅ​ក្នុង​បរិវេណ​វត្ត​កោះជ្រូក ដោយ​មាន​នំ​បញ្ចុក​ប្រមាណ​២​តោន ហើយ​សូ​ម្បី​តែ​យក្សា​និង​យក្ខិនី​ក៏​បាន​ចុះ​មក​ឆី​នំ​បញ្ចុកដែរ ​ដោយ​ស​សើ​រថា​ ឆ្ងាញ់​ណាស់​ៗ និង​ចង់​ឲ្យ​មានការ​រៀបចំ​កម្មវិធី​នេះ​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត​ផង​ដែរ ៕

ដោយឡែក​នៅ​ខេត្ត​ត្បូងឃ្មុំ​វិញ នៅ​តាម​បណ្តា ឃុំ​-​សង្កាត់ ស្រុក​-​ក្រុង​ចំនួន​៧ បាន​រៀបចំ​កម្មវិធី​ហូប​នំ​បញ្ចុក​សាមគ្គី​ជាតិ ដោយ​បាន​ធ្វើ​ឡើង​ព្រម​ៗ​គ្នា ន​នា​ព្រឹក​ថ្ងៃ​ទី​៩ មិថុនា ២០១៩ តាម​ការ​អំពាវនាវ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ម្នាក់​ៗ​មាន​ក្តី​សប្បាយ​រីករាយ​គ្រប់​ៗ​គ្នា ហើយ​ក៏​ជា​សកម្មភាព​មួយ​មិន​ធ្លាប់​មាន​នា​ពេល​កន្លង​មក​ផង​ដែរ​។

លោក​ម៉ៅ ឌុ​ង នាយក​រដ្ឋបាល​ស្តីទី និង​ជា​ប្រធាន​(​ស​.​ស​.​យ​.​ក​)​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​បាន
ចូលរួម​ហូប​នំ​បញ្ចុក​សាមគ្គី​ជាតិ​នៅ​វិទ្យាល័យ​ហេង សំ​រិ​ន​ចក ស្ថិត​នៅ​ឃុំ​ចក ស្រុក​អូរ​រាំង​ឪ ដោយ​មានការ​ចូលរួម​អធិបតីភាព​ពី​លោក​អ៊ា​ង សុ​ផល្លែ​ត ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​អូរ​រាំង​ឪ មានការ​ចូលរួម​ពី​សមាជិក​សមាជិការ​ប្រមាណ​ជាង​៨០០​នាក់ គ្រាន់តែ​នំ​បញ្ចុក​៤៥០​គីឡូក្រាម ហើយ​លោក​អភិបាលខេត្ត​បាន​អញ្ជើញ​ទៅ​ចូលរួម​កម្មវិធី​នេះ​នៅ​ស្រុក​ក្រូចឆ្មារ ។

លោក​ប្រធាន​(​ស​.​ស​.​យ​.​ក​)​ខេត្ត​បាន​ប្រាប់​បន្ត​ថា មុន​នឹង​ចាប់ផ្តើម​កម្មវិធី​ហូប​នំ​បញ្ចុក​សាមគ្គី​ជាតិ លោក​ប្រធាន​ក្រុមការងារ ​ចុះ​ជួយ​ស្រុក​អូរ​រាំង​ឪ បាន​ផ្តាំផ្ញើ​ដល់​សិស្សានុសិស្ស​ត្រូវ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ដើម្បី​ឱ្យ​ក្លាយ​ទៅ​ជា​ធនធានមនុស្ស​ប្រកបដោយ​ចំណេះដឹង រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ន៏​ប្រទេស​ជាតិ​ឲ្យ​មានការ​រីក​ច​ម្រើ​ន​ដូច​ប្រទេស​ជិតខាង ហើយ​នំ​បញ្ចុក​នេះ​គឺជា​ការ​បញ្ជាក់​​ពី​អត្តសញ្ញាណ​របស់​ដូនតា​ខ្មែរ​ផង​ដែរ ​។

​និយាយ​រួមកម្មវិធី​ទិវាហូប​នំបញ្ចុក​សាមគ្គីជាតិ​នេះ ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​គ្រប់​ឃុំ​-​សង្កាត់​ក្នុង​ខេត្ត​ត្បូងឃ្មុំ ដើម្បី​បង្ហាញ​ពី​ការ​សាមគ្គី​ជាតិ​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មានកា​រីក​ចម្រើន​គ្រប់​ទិស​ទី តាំងពី​នៅ​ទីក្រុង​រហូត​ដល់​ជនបទ​ដាច់​ស្រយាល ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ