បើ​មិន​ចង់​ឈឺ​ញឹក បុរស​គួរ​កាត់​បន្ថយ​ណ៎ា


មាន​បុរស​ជា​ច្រើន​ដែល​បំពេញ​ចាន​អាហារ​របស់​គេ​ដោយ​សាច់​យ៉ាងច្រើន​។ សូមកុំ​ធ្វើ​វា​បែប​នេះ​អី​! យ៉ាង​ណាមិញ អ្នក​មិន​ចាំបាច់​ក្លាយជា​អ្នក​ដែល​ញ៉ាំ​អាហារ​បួស​នោះ​ទេ ប៉ុន្តែ ចាន​របស់​អ្នក​គួរតែ​មាន​បន្លែ​ពណ៌​បៃតង​ច្រើន​ជាង​សាច់​ពណ៌​ក្រហម​។

យើង​អាច​និយាយ​បាន​ថា បរិភោគ​បន្លែ​ឲ្យ​បាន​ច្រើន​ជាង​សាច់​។ ប្រសិនបើ​អ្នក​អាច អ្នក​អាច​នឹង​មាន​អារម្មណ៍​ថា​ឆាប់​ឆ្អែត មាន​សុខភាព​ល្អ និង​រីករាយ​ជាមួយនឹង​ថាមពល​កាន់តែ​ច្រើន​ផង​ដែរ​។

អ្នក​មិន​ត្រូវ​កាត់​ផ្តាច់​ការ​ញ៉ាំ​សាច់​ទាំងស្រុង​នោះ​ទេ គ្រាន់តែ​ធ្វើ​ឲ្យ​វា​នៅ​តែ​តិច​ជាង​មុន​។ ប្រសិនបើ​អ្នក​ពិតជា​ត្រូវការ​ញ៉ាំ​សាច់សត្វ សូម​ញ៉ាំ​សាច់​ដែល​មិន​ជាប់​ខ្លាញ់ ដូច​ជា​មាន់ ត្រី និង​សាច់​ជ្រូក​។

ជំហាន​ដំបូង​របស់​អ្នក​នៅ​លើ​ផ្លូវ​ឆ្ពោះទៅ​រក​របៀប​រស់នៅ​ដែល​មាន​សុខភាព​ល្ អ​គឺ​ត្រូវ​ធានា​ថា​អ្នក​បរិ​ភោគ​បាន​ត្រឹមត្រូវ​។ វា​ជា​ផ្នែក​មួយ​នៃ​ការ​ផ្លាស់​ប្តូរ​ដ៏​សាមញ្ញ​បំផុត​ដែល​អ្នក​អាច​ធ្វើ​វា​បាន ហើយ​វា​អាច​មាន​ឥទ្ធិពល​ដ៏​លើសលប់​នៅ​លើ​គុណភាព និង​រយៈពេល​នៃ​ជីវិត​របស់​អ្នក (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ