ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​សាលា​បឋម​សិក្សា​យុគន្ធរ ជា​សាលា​ប​ណ្តែ​ទឹក ត្រូវ​អគ្គិភ័យ​ឆេះ​ខ្ទេច​ទាំង​ស្រុង

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អគារ​3​ខ្នង នៃ​សាលា​បឋម​សិក្សា​យុគន្ធរ ស្ថិត​ក្នុងភូមិ​ឆ្នុក ទ្រូ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ត្រូវ​បាន​អគ្គិភ័យ​ឆេះ​ខ្ទេច​ទាំងស្រុង កាលពី​ម៉ោង​10​និង​30​នាទី​ព្រឹក ថ្ងៃ​ទី​9…

ខេត្តកំពង់ឆ្នាំង ៖ អគារ​3​ខ្នង នៃ​សាលា​បឋម​សិក្សា​យុគន្ធរ ស្ថិត​ក្នុងភូមិ​ឆ្នុក ទ្រូ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ត្រូវ​បាន​អគ្គិភ័យ​ឆេះ​ខ្ទេច​ទាំងស្រុង កាលពី​ម៉ោង​10​និង​30​នាទី​ព្រឹក ថ្ងៃ​ទី​9 ខែមិថុនា ឆ្នាំ​2019 ដោយ​សង្ស័យ​ថា បណ្តាល​មក​ពី​ផ្ទុះ​អា​គុយ​របស់​ផ្ទាំង​សឡា ។

លោក សាំង ស៊ន មេឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ បានឱ្យ​ដឹង​ថា សាលា​បឋម​សិក្សា យុគន្ធរ ត្រូវ​អគ្គិភ័យ​ឆេះ​ខ្ទេច​ទាំងស្រុង ដោយ​មិន​អាច​ជួយ​អ្វី​បាន​ទេ ហើយ​ការ​ឆេះ​នេះ ក៏​មិនដឹង​មូលហេតុ​ឱ្យ​បាន​ច្បាស់លាស់​ដែរ តែ​សង្ស័យ​បណ្តាល​មក​ពី​អគ្គិសនី​របស់​ផ្ទាំង​សឡា ។ លោក​មេឃុំ​បញ្ជាក់​ថា នៅ​ពេល​កើតហេតុ គ្មាន​អ្វី​ជួយ​សង្គ្រោះ​បាន​ទេ ព្រោះ​សូ​ម្បី​តែ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​នគរបាល ក៏​មិន​អាច​ទៅ​ជួយ​បាន​ដែរ ព្រោះ​នៅ​ត្រើយម្ខាង​នៃ​ទន្លេ ។

ដោយឡែក​លោក ជាង សុ​វ​ណ្ណា​រិ​ទ្ធ អធិការ​នគរបាល​ស្រុក​បរិបូណ៌ បានដឹង​ថា អគ្គិភ័យ​នេះ គឺ​សង្ស័យ​បណ្ដាល​មក​ពី​ផ្ទុះ​អា​គុយ​របស់​ផ្ទាំង​សឡា ដែល​ទើបនឹង​ដាក់​បាន​ប៉ុន្មាន​ថ្ងៃមុន​ពេល​កើត​ហេតុតែ​ប​ណ្ណោះ នេះ បើ​យោង​របាយការណ៍​របស់​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ឆ្នុកទ្រូ ផ្អែក​លើ​សាក្សី​បំភ្លឺ ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​លើ​នៅ​កាសែត​កោះសន្តិភាព​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ